Connect with us

សេដ្ឋកិច្ច

កម្ពុជា ចុះបញ្ជីរោងចក្របាន ៦៥០ ​នៅក្នុងរយៈពេល ៥ ​ខែ ឆ្នាំនេះ

បានផុស

នៅ

នៅក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ ២០២៦ ​ការចុះបញ្ជីរោងចក្រ សហគ្រាសមានចំនួន ៦៥០ ​សហគ្រាស ដែលផ្តល់ការងារដល់កម្មករនិយោជិតប្រមាណ ៨ ម៉ឺននាក់ ​ធ្វើឱ្យ​សហ​គ្រាស​ ​រោងចក្រសរុប​​ កើនដល់ ៤,៧ ម៉ឺន គិត្រឹមខែឧសភា ២០២៦ ​និងកម្មករ​និយោជិត​ក្នុងប្រព័ន្ធមានចំនួន ២,៣ លាននាក់។​ នេះបើយោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានប្រសាសន៍នៅថ្ងៃទី ១៥ មិថុនា ២០២៦​ថា ចំពោះជីវភាពរស់នៅរបស់កម្មករនិយោជិត មានស្ថិរភាព និងត្រូវបានលើកកម្ពស់ជាលំដាប់ ដោយ​​រាជរដ្ឋាភិបាលបានរក្សាអត្រាអតិផរណាក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន ហើយ​ជីវភាព​របស់​បងប្អូនកម្មករនិយោជិតក៏ត្រូវបានបន្តយកចិត្តទុកដាក់ ទោះបីស្ថិតក្នុងស្ថានភាពរងសម្ពាធ​ពីវិបត្តិសេដ្ឋកិច្ច​សា​កលក្ដី។

លោកបានបន្ថែមថា កំណើនសេដ្ឋកិច្ច និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចបានជំរុញវឌ្ឍនភាពនៃការផ្លាស់ប្តូររចនា សម្ព័ន្ធសេដ្ឋកិច្ចជាបន្តបន្ទាប់ ជាពិសេស គឺការផ្លាស់ពីការពឹងផ្អែកលើកវិស័យកសិកម្មជាកម្លាំង ចលករជំរុញកំណើន មកជាការជំរុញដោយវិស័យឧស្សាហកម្ម និងសេវាកម្ម ដែលបាន​បង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលកាន់តែខ្ពស់ ដល់ប្រជាជននៅទូទាំងប្រទេស និងជាពិសេសយុវជន។ ​

ស្ថានភាពទីផ្សារការងារកម្ពុជាបន្តរក្សាបាននូវភាពធន់ ស្ថិរភាព និងឆ្លើយតបទៅនឹង​កំណើន​តម្រូវការ ដោយសម្រេចបានការបង្កើតការងារថ្មីប្រមាណ ៨០ម៉ឺននាក់ មួយភាគធំរួមចំណែក​ដោយការវិល ត្រឡប់របស់បងប្អូនពលករមកពីប្រទេសថៃ ដែលធ្វើឱ្យចំនួនអ្នកមានការងារ​ធ្វើក្នុងស្រុកសរុបនៅ ត្រឹមឆ្នាំ២០២៥ នេះ បាន​កើនឡើងដល់ប្រមាណ ១០,៧លាននាក់ ក្នុងនោះ វិស័យសេវាកម្មមាន ប្រមាណ ៤,៩លាននាក់ ឬស្មើប្រមាណ ៤៥,៨%, វិស័យឧស្សា​ហកម្មមាន​ប្រមាណ ៣,០លាននាក់ ឬស្មើប្រមាណ ២៨,០%, ​វិស័យកសិកម្មមានប្រមាណ ​២,៨លាននាក់ ឬស្មើប្រមាណ ២៦,២% ខណៈអ្នកមានការងារធ្វើក្រៅប្រទេសមានប្រមាណ ៦២ម៉ឺននាក់។

យោងតាមក្រសួងពាណិជ្ជកម្ម កម្ពុជា​បាន​នាំចេញសម្លៀកបំពាក់​ ស្បែកជើង ​និង​សម្ភារធ្វើដំណើរ សម្រេចបាននូវទំហំទឹក​ប្រាក់ចំនួន​ ១៥,៥ ពាន់​លាន​ដុល្លារ នៅក្នុងឆ្នាំ ​២០២៥ កើនឡើង ១៥,៧% ធៀបនឹងឆ្នាំ ២០២៤ ឆ្លុះបញ្ចាំង​ពី​ស្ថិរ​ភាពនៃ​បរិយាកាសវិនិយោគ និង​ការរក្សាបាន​នូវភាព​ប្រកួតប្រជែងក្នុងតំបន់៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម