ព័ត៌មានអន្ដរជាតិ
មកដឹងប្រវត្តិត្រួសៗ របស់អ្នកជំនាញ ២រូប ដែលថៃ តែងតាំងឲ្យតទល់ជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
កាលពីថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ ប្រទេសថៃ បានប្រកាសពីការតែងតាំងអ្នកជំនាញ ២រូប ដើម្បីទៅតទល់ជាមួយកម្ពុជា ដោះស្រាយបញ្ហាដែនសមុទ្រ ក្រោមយន្តការ UNCLOS នៅអង្គការសហប្រជាជាតិ (UN)។

អ្នកទាំងពីរ មានម្នាក់ជាអ្នកច្បាប់ជនជាតិអាល្លឺម៉ង់ ឈ្មោះ Rüdiger Wolfrum និងម្នាក់ទៀត ជាអ្នកជំនាញច្បាប់សមុទ្រ ជនជាតិអាហ្វ្រិកខាងត្បូង ឈ្មោះ Albert Hoffman។
ដូច្នេះយើងមកស្គាល់ប្រវត្តិត្រួសៗ របស់អ្នកទាំងពីរបន្តិច៖
🛑លោក Rüdiger Wolfrum

លោក Wolfrum កើតនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៤១ នាទីក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់។ លោកបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកច្បាប់ ពីសាកលវិទ្យាល័យ Bonn ក្នុងឆ្នាំ ១៩៧៣។
យោងតាមស្ថាប័នស្រាវជ្រាវ និងផ្តល់ប្រឹក្សាច្បាប់ The Max Planck Foundation for International Peace and the Rule of Law នៃប្រទេសអាល្លឺម៉ង់, លោកបានបម្រើការជាចៅក្រមនៅតុលាការអន្តរជាតិ សម្រាប់ច្បាប់សមុទ្រពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០១៧ និងធ្លាប់កាន់តំណែងជា ប្រធានតុលាការនេះ ចាប់ពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០០៨។
លោក ក៏ធ្លាប់ធ្វើជាប្រធានវិទ្យាស្ថាន Max Planck សម្រាប់ច្បាប់សាធារណៈ និងច្បាប់អន្តរជាតិ (១៩៩៣–២០១២) ផងដែរ ហើយបច្ចុប្បន្ន លោកមានតំណែងជា នាយកកិត្តិយស នៃមូលនិធិ Max Planck សម្រាប់សន្តិភាពអន្តរជាតិ និងនីតិរដ្ឋ។
មិនត្រឹមប៉ុណ្ណឹង លោកធ្លាប់ជាសមាជិក ក្រុមប្រឹក្សាអាជ្ញាកណ្តាលអន្តរជាតិសំខាន់ៗជាច្រើន រួមមានករណីជម្លោះសមុទ្រចិនខាងត្បូង ជម្លោះប្រជុំកោះ Chagos និងគណៈកម្មការសម្រុះសម្រួល រវាងប្រទេសទីម័រខាងកើត និងអូស្ត្រាលី។
🛑លោក Albert Hoffman
លោកជាចៅក្រមនៅ តុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ (ITLOS) តាំងពីឆ្នាំ២០០៥ មក។ លោកធ្លាប់កាន់តំណែងជាអនុប្រធានតុលាការ (ឆ្នាំ ២០១១-២០១៤) និងបានឡើងជា ប្រធានតុលាការ (ITLOS) សម្រាប់អាណត្តិឆ្នាំ ២០២០ ដល់ឆ្នាំ២០២៣។
យោងតាម សកលវិទ្យាល័យដែនសមុទ្រពិភពលោក (WMU), មុនពេលក្លាយជាចៅក្រមអន្តរជាតិ លោកធ្លាប់ធ្វើជាមេធាវី នៃតុលាការកំពូលអាហ្វ្រិកខាងត្បូង (ឆ្នាំ១៩៨៣) រួចបន្តធ្វើជាទីប្រឹក្សាច្បាប់ឲ្យក្រសួងការបរទេសអាហ្វ្រិកខាងត្បូង អស់រយៈពេល ១៦ឆ្នាំ។
លោកក៏ធ្លាប់ជាទីប្រឹក្សាច្បាប់ និងជាប្រធានចាត់ការ នៃបេសកកម្មអចិន្ត្រៃយ៍អាហ្វ្រិកខាងត្បូង ប្រចាំអង្គការសហប្រជាជាតិនៅ ញូវយ៉ក (ឆ្នាំ១៩៩-២០០៥) ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


