ព័ត៌មានជាតិ
ស្នាដៃនិពន្ធរបស់លោកស្រី Fari ពិតជាមិនធម្មតា! ដែលធ្វើឲ្យមានការចាប់អារម្មណ៍ជាកំរិតសកល
ជួបជាមួយលោកស្រី Fari អ្នកនិពន្ធសៀវភៅ “The Father Who Shielded and Never Left”៖ ហេតុអ្វីបានជាស្នាដៃដំបូងរបស់លោកស្រី កំពុងក្លាយជាសៀវភៅដែលត្រូវតែអានសម្រាប់ថ្នាក់ដឹកនាំជុំវិញពិភពលោក?
ខណៈដែលពិភពលោកភាគច្រើនស្គាល់កម្ពុជាតែតាមរយៈប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត សៀវភៅ “The Father” បានលាតត្រដាងពីសក្តានុពលពិតរបស់ប្រជាជាតិ និងផ្តល់នូវមេរៀនដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននៃភាពជាអ្នកដឹកនាំ។
អស់ជាច្រើនទសវត្សរ៍មកហើយ ការយល់ឃើញរបស់សកលលោកចំពោះប្រទេសកម្ពុជា ជារឿយៗត្រូវបានមើលតាមរយៈមួយជ្រុងនៃសោកនាដកម្មប្រវត្តិសាស្ត្ររបស់ខ្លួន។

ទោះជាយ៉ាងណាក៏ដោយ ស្នាដៃថ្មីដ៏មានឥទ្ធិពលមួយរបស់លោកស្រី Fari ដែលជាអ្នកនិពន្ធ និងជាអ្នកសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រ កំពុងជួយផ្លាស់ប្តូររបត់នៃការសន្ទនាជាអន្តរជាតិ តាមរយៈការលាតត្រដាងឱ្យឃើញពីប្រជាជាតិមួយដែលមិនត្រឹមតែត្រូវបានកំណត់ដោយការឈឺចាប់ក្នុងអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានកំណត់ដោយការផ្លាស់ប្តូររូបរាងថ្មីដ៏គួរឱ្យកត់សម្គាល់ក្នុងសម័យទំនើប និងស្មារតីរឹងមាំមិនចេះបោះបង់។
នៅក្នុងចំនុចស្នូលនៃសាច់រឿងនេះ គឺដំណើរនៃភាពជាអ្នកដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន។ សៀវភៅនេះបានរុករកយ៉ាងស៊ីជម្រៅអំពីរបៀបដែលទស្សនវិជ្ជា «ឈ្នះ-ឈ្នះ» និងការប្តេជ្ញាចិត្តយ៉ាងមុតមាំយូរអង្វែងចំពោះការរួបរួមជាតិ បានក្លាយជាគ្រឹះស្ថានដ៏រឹងមាំសម្រាប់ប្រទេសមួយដែលមានស្ថិរភាព និងកំណើនសេដ្ឋកិច្ចលឿនបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ តាមរយៈការធ្វើឱ្យសំឡេងកាំភ្លើងនៃជម្លោះត្រូវរលត់ទៅវិញ និងការតម្កល់សន្តិភាពខ្ពស់ជាងអ្វីៗទាំងអស់ កម្ពុជាបានឈានជើងចេញពីយុគសម័យក្រោយសង្គ្រាម ឆ្ពោះទៅកាន់ជំពូកថ្មីនៃការអភិវឌ្ឍ ការវិនិយោគ និងការជឿជាក់ពីឆាកអន្តរជាតិ។
លើសពីការរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រ សៀវភៅនេះបានដើរតួជាករណីសិក្សាជាយុទ្ធសាស្ត្រសម្រាប់ថ្នាក់ដឹកនាំសកល អ្នករៀបចំគោលនយោបាយ អ្នកវិនិយោគ និងអ្នកអានទាំងឡាយណាដែលចង់ស្វែងយល់ថា តើសន្តិភាព និងស្ថិរភាពអាចបំប្លែងមុខមាត់របស់ប្រទេសជាតិមួយបានដោយរបៀបណា។ តាមរយៈទស្សនវិស័យរបស់អ្នកនិពន្ធ អ្នកអាននឹងបានរកឃើញនូវ «អំណាចទន់» (Soft Power) របស់កម្ពុជា — ដែលជាការរួមបញ្ចូលគ្នាដ៏វិសេសវិសាលរវាងភាពធន់នៃវប្បធម៌ យុទ្ធសាស្ត្រការទូត ការរួបរួមជាតិ និងបរិយាកាសអំណោយផលដល់កំណើនសេដ្ឋកិច្ច ដែលបន្តទាក់ទាញការចាប់អារម្មណ៍ និងការវិនិយោគពីអន្តរជាតិ។

លោកស្រីអ្នកនិពន្ធបានមានប្រសាសន៍ថា៖ «ខណៈពេលដែលមនុស្សជាច្រើនស្គាល់កម្ពុជាត្រឹមតែប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត សៀវភៅនេះបានលាតត្រដាងពីសក្តានុពលពិតរបស់ប្រជាជាតិ និងផ្តល់នូវមេរៀនដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននៃភាពជាអ្នកដឹកនាំ។ ដំណើររឿងរបស់កម្ពុជាបានសក្ដិសមជាភស្តុតាងបញ្ជាក់ថា ប្រទេសមួយអាចងើបឈរឡើងពីការបំផ្លិចបំផ្លាញ មកជាដែនដីមានស្ថិរភាព កិត្តិយស និងកំណើនសេដ្ឋកិច្ច នៅពេលដែលសន្តិភាពត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុត។ រឿងរ៉ាវនេះមិនមែននិយាយតែពីអតីតកាលនោះទេ តែវាជារឿងរ៉ាវអំពីអនាគតដែលកម្ពុជាកំពុងបន្តកសាងឡើងជារៀងរាល់ថ្ងៃ»។
ក្នុងខណៈដែលពិភពលោកកំពុងធ្វើដំណើរឆ្លងកាត់យុគសម័យនៃភាពមិនប្រាកដប្រជា និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ការផ្លាស់ប្តូររូបរាងថ្មីរបស់កម្ពុជាបានផ្តល់នូវគំរូដ៏កម្រមួយនៃការងើបឡើងវិញ ការផ្សះផ្សាជាតិ និងស្ថិរភាពយូរអង្វែង។ តាមរយៈការកត់ត្រាទុកនូវប្រវត្តិសាស្ត្រនៃដំណើររបស់ «អ្នកមានគុណដែលជាខែលការពារ និងមិនដែលបោះបង់ចោល» (The Father Who Shielded and Never Left) សៀវភៅនេះបាននាំមកនូវការយល់ដឹងកាន់តែស៊ីជម្រៅអំពីភាពជាអ្នកដឹកនាំ ការលះបង់ និងការសម្រេចចិត្តជាយុទ្ធសាស្ត្រ ដែលបានជួយការពារជាតិ និងបង្កើតបរិយាកាសមួយដែលធ្វើឱ្យការអភិវឌ្ឍ វិស័យទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគអាចរីកដុះដាលឡើងយ៉ាងរឹងមាំ។
ការបោះពុម្ពផ្សាយនេះ កំពុងត្រូវបានទទួលស្គាល់កាន់តែខ្លាំងឡើងថាជា «សៀវភៅដែលមិនអាចរំលងបាន» សម្រាប់អស់អ្នកដែលប្រាថ្នាចង់ស្វែងយល់ពីស្មារតីនៃប្រជាជាតិដែលកំពុងងើបឡើង និងគោលការណ៍ដឹកនាំដែលបន្តតម្រង់ទិសដៅកម្ពុជាឆ្ពោះទៅកាន់មហិច្ឆតានៃចក្ខុវិស័យឆ្នាំ ២០៥០។ អ្វីដែលសំខាន់ជាងនេះទៅទៀត សៀវភៅនេះបានដាស់តឿន និងអញ្ជើញពិភពលោកឱ្យក្រឡេកមើលរំលងចំណងជើងព័ត៌មានចាស់ៗ ហើយមកស្វែងយល់ពីកម្ពុជាសម័យទំនើប ដែលកំពុងលេចត្រដែតឡើងជានិរន្តរភាព និងជាប្រជាជាតិដ៏មានសក្តានុពលមួយនៅក្នុងតំបន់អាស៊ាន៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


