សន្តិសុខសង្គម
កុមារាម្នាក់ លង់ទឹកស្រះក្នុងតំបន់បឹងកក់
កុមារាអាយុ ៨ ឆ្នាំម្នាក់ និង មិត្តភ័ក្តិ ៤-៥ នាក់ នាំគ្នាទៅលេងស្រះទឹក តែជាកុសលបែរជាបណ្តាលឲ្យលង់ទឹកស្លាប់ម្នាក់។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ យប់ ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៦ នៅចំណុចស្រះទឹក ក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីមិត្តភ័ក្តិកុមារារងគ្រោះ បានឲ្យដឹងថា ខ្លួន និង គ្នីគ្នាចំនួន ៤-៥ នាក់ បានបបួលកុមារារងគ្រោះមកដើរលេងនៅចំណុចស្រះទឹកខាងលើ ចាប់តាំងពីម៉ោង ២ រសៀល មកម៉្លេះ។ លុះពេល មកដល់ស្រះទឹក កុមារារងគ្រោះ ក៏បានដោះខោអាវ និង យកក្តារឈើ ដើម្បីហែលលេងទឹកតែម្នាក់ឯង។ មួយសន្ទុះក្រោយមក កុមារារងគ្រោះ បានហែលទៅបុកបង្គោលសសរ ច្រាំងម្ខាងទៀត បណ្តាលឲ្យធ្លាក់ចូលទឹកលិចបាត់តែម្តង។

ដោយឡែកបើតាមប្រភពពីម្តាយកុមារារងគ្រោះ បានឲ្យដឹងថា គាត់មិនបានដឹងថាកូនរបស់គាត់លួចមកលេងទឹកស្រះនៅក្នុងតំបន់បឹងកក់តាំងពីពេលណានោះឡើយ។ កាលពីវេលាម៉ោង ៥ ល្ងាច ទើបមានមិត្តភ័ក្តិរបស់កូនគាត់ដែលមកលេងជាមួយគ្នាប្រាប់ថា កូនគាត់លង់ទឹកលិចបាត់ខ្លួនហើយ។ ទើបគាត់ប្រញាប់ប្រញាល់ទាក់ទងទៅបងប្អូន និង រាយការណ៍ជូនសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ជុំវិញទីតាំងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ទីតាំងខាងលើ រួចបានចុះទៅរាវរកជាមួយប្រជាពលរដ្ឋអស់រយៈពេលជាច្រើនម៉ោងហើយ ប៉ុន្តែនៅតែពុំទាន់រកឃើញ៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


