ព័ត៌មានអន្ដរជាតិ
IEA ព្យាករពីកំណើនការផ្គត់ផ្គង់ប្រេងលើសតម្រូវការនៅឆ្នាំ ២០២៧ ក្រោយច្រកហ័រមូហ្សត្រឡប់ទៅធម្មតាវិញ
ទីភ្នាក់ងារថាមពលអន្តរជាតិ (IAE) បានព្យាករក្នុងរបាយការណ៍ទីផ្សារប្រេងប្រចាំខែរបស់ខ្លួនកាលពីថ្ងៃពុធថា ទីផ្សារប្រេងនឹងឃើញពីកំណើនការផ្គត់ផ្គង់លើសតម្រូវដ៏ច្រើន នៅឆ្នាំ ២០២៧ បន្ទាប់ពីនាវាចរណ៍កាត់ច្រកសមុទ្រហ័រមូហ្សត្រូវបានស្ដារឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការព្យាករដដែលចេញផ្សាយឡើង ខណៈអាមេរិកប្រកាសពីកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមបណ្ដោះអាសន្នជាមួយអ៊ីរ៉ង់ ដោយរាប់បញ្ចូលទាំងការបើកច្រកសមុទ្រហ័រមូហ្ស និងការដកទណ្ឌកម្មនានាលើអ៊ីរ៉ង់ ដែលអាចឱ្យអ៊ីរ៉ង់បើកការនាំចេញប្រេងទៅកាន់ទីផ្សារអន្តរជាតិឡើងវិញ។ ទោះបីជាមានភាពស្រពេចស្រពិលលើការអនុវត្តក្ដី ប៉ុន្តែការវិវត្តចុងក្រោយនេះ ផ្ដល់ក្ដីសង្ឃឹមពីការឆ្ពោះទៅរកអវសាននៃការរំខានផ្នែកផ្គត់ផ្គង់ប្រេងដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្ត ដែលនេះហើយជាមូលហេតុធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះវិញក្រោម ៨០ ដុល្លារ/បារ៉ែល គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ។
IEA បានឱ្យដឹងថា សង្រ្គាមអាមេរិក និងអ៊ីរ៉ង់ បានបិទផ្លូវលំហូរប្រេងពីមជ្ឈិមបូព៌ាប្រមាណ ១៤ លានដុល្លារ/ថ្ងៃ។ ប៉ុន្តែទីផ្សារប្រេង នឹងធ្លាក់ចូលទៅក្នុងការផ្គត់ផ្គង់លើសតម្រូវការគួរឱ្យកត់សម្គាល់នៅឆ្នាំក្រោយ ដោយការផ្គត់ផ្គង់នឹងកើនឡើងប្រហែល ៨ លានបារ៉ែល/ថ្ងៃ ខណៈតម្រូវការកើនឡើងត្រឹមតែ ២ លានបារ៉ែល/ថ្ងៃប៉ុណ្ណោះ។
IEA បាននិយាយថា អតិរេកផ្គត់ផ្គង់ប្រេងច្រើននៅឆ្នាំ ២០២៧ អាចជួយធ្វើឱ្យទីផ្សារមានស្ថិរភាព។ វានឹងអនុញ្ញាតឱ្យប្រទេសនានាកសាងស្តុកប្រេងឡើងវិញ ឬបង្កើតទុនបម្រុងយុទ្ធសាស្ត្រថ្មី ខណៈផ្តល់ពេលវេលាដល់រដ្ឋាភិបាលដើម្បីគិតឡើងវិញអំពីគោលនយោបាយថាមពលរបស់ពួកគេបន្ទាប់ពីវិបត្តិ។
ភ្នាក់ងារថាមពលអន្តរជាតិដដែលបានគូសបញ្ជាក់ថា ប្រសិនបើកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ដំណើរការ ការផលិតប្រេង និងការនាំចេញពីតំបន់ឈូងសមុទ្រពែរ្ស នឹងងើបឡើងវិញយឺតៗ ហើយការនាំចេញប្រេងរបស់អ៊ីរ៉ង់ អាចចាប់ផ្តើមឡើងវិញនៅពេលអាមេរិកដកទណ្ឌកម្ម និងការបិទខ្ទប់កំពង់ផែប្រទេសនេះ។
ទោះជាយ៉ាងណាក៏ដោយ IEA នៅតែមើលឃើញពីហានិភ័យ។ បញ្ហាដូចជាការពន្យារពេលសម្អាតមីន និងការរៀបចំការដឹកជញ្ជូនមិនច្បាស់លាស់ អាចធ្វើឱ្យការស្ទុះងើបឡើងវិញនៃលំហូរប្រេងពីមជ្ឈិមបូព៌ាអន់ខ្សោយ។
ជារួម IEA រំពឹងថា ការផ្គត់ផ្គង់ប្រេងសកលនឹងធ្លាក់ចុះប្រហែល ៣,៩ លានបារ៉ែល/ថ្ងៃ នៅឆ្នាំ ២០២៦ ដោយសារតែការខាតបង់ផលិតកម្មនៅមជ្ឈិមបូព៌ា លើសពីកំណើនផលិតកម្មនៅអាមេរិក៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


