Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ថា​ គ្មាន​នរណា​ម្នាក់​មាន​ចេត​នា ​វាយ​ប្រហារ​លើ​សាលា​រៀន​ក្មេង​ស្រី នៅអ៊ីរ៉ង់​ កាល​ពី​ខែ​កុម្ភៈ​ ទេ​

បានផុស

នៅ

ប្រធានាធិបតី​សហរដ្ឋ​​អាមេរិក លោក ដូណាល់ ត្រាំ លើក​ឡើង​កាល​ពី​ថ្ងៃទី១៧ ខែមិថុនា​ ថា គ្មាននរណាម្នាក់​ មាន​ចេតនា​វាយប្រហារលើ​​សាលារៀន​ក្មេង​ស្រី​​មួយ​កន្លែង​ ក្នុង​ប្រទេសអ៊ីរ៉ង់​កាល​ពីខែកុម្ភៈ នោះទេ។

ភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រ​ បានរាយការណ៍​ជាលើកដំបូង ពី​ការ​ស៊ើបអង្កេតផ្ទៃក្នុង​របស់យោធា​អាមេរិក​បង្ហាញថា កង​កម្លាំង​អាមេរិក​ទំនង​ជាទទួលខុសត្រូវ​ ចំពោះការវាយប្រហារដ៏សាហាវ​នៅ​តំបន់​ Minab ភាគខាង​ត្បូងប្រទេសអ៊ីរ៉ង់។ ចាប់តាំងពីពេលនោះ​មក មន្ទីរ​បញ្ចកោណ​បង្កើនការស៊ើប​អង្កេត ប៉ុន្តែខ្លួន​មិន​បាន​ទទួលស្គាល់​ការ​រកឃើញ​បឋមណា​មួយ​ឡើយ។

ប្រធានាធិប​តី​អាមេរិក លោក ដូណាល់ ត្រាំ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​មន្ត្រីអ៊ីរ៉ង់ ការវាយ​ប្រហារនៅថ្ងៃទី២៨ ខែកុម្ភៈ ជាថ្ងៃ​ដំបូង​នៃជម្លោះ បាន​សម្លាប់កុមារ និងគ្រូបង្រៀនជាង ១៧៥នាក់។

លោក ត្រាំ​ ថ្លែង​ក្នុងសន្និសីទសារព័ត៌​មានមួយ​​ក្រៅសន្និសីទ​ក្រុម​ប្រទេស​ទាំង​៧ នៅ​ទី​ក្រុង​ Evian-les-Bains ប្រទេស​បារាំង ​ថា​៖ « រឿងនោះ​កំពុងស្ថិតក្រោម​ការ​ស៊ើបអង្កេត។ កំហុស​ឆ្គង​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុងសង្គ្រាម។ គ្មាននរណា​ម្នាក់​ធ្វើ​បែបនេះ​ដោយចេតនា​ទេ»។

ដំបូង​ឡើយ លោក ត្រាំ​ អះអាង​ដោយ​គ្មានភស្តុតាង​ថា អ៊ីរ៉ង់​ជាអ្នក​ទទួលខុសត្រូវ។ ចាប់តាំងពីពេល​នោះមក លោកនិយាយថា លោក​​មិនបាន​​ដឹងគ្រប់គ្រាន់​អំពីការវាយប្រហារនោះ​ទេ ការ​ស៊ើបអង្កេត​កំពុងបន្ត ​ហើយ​លោកនឹងទទួលយកលទ្ធផល​នៃការស៊ើបអង្កេត។

កាលពីខែមិថុនា ប្រធាន​បញ្ជាការ​កណ្តាលសហរដ្ឋអាមេរិក ​អះ​អាង​ថា ការស៊ើបអង្កេត​លើការវាយប្រហារនៅសាលារៀនក្មេងស្រី​គឺស្មុគ​ស្មាញ ដោយ​សារ​មាន​ទីតាំង នៅលើមូលដ្ឋាន​មីស៊ីលបើកបរ​អ៊ីរ៉ង់ ប៉ុន្តែការ​ស៊ើបអង្កេត​កំពុងខិតជិត​ដល់ការសន្និដ្ឋាន​ហើយ​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម