ព័ត៌មានអន្ដរជាតិ
ទំនុកចិត្តឧស្សាហកម្មថៃធ្លាក់ចុះ ដោយសារជម្លោះមជ្ឈិមបូព៌ា កង្វះខាតកម្លាំងពលកម្ម
សហព័ន្ធឧស្សាហកម្មថៃ (FTI) បានរាយការណ៍កាលពីថ្ងៃពុធថា សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មរបស់ប្រទេសថៃ បានបន្តធ្លាក់ចុះ៣ខែជាប់ៗគ្នាគិតត្រឹមខែឧសភា ដោយសារតែផលប៉ះពាល់នៃសង្គ្រាមមជ្ឈិមបូព៌ា ការខ្សោយនៃផលិតកម្ម និងកង្វះខាតកម្លាំងពលកម្ម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

FTI បាននិយាយថា សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មថៃ បានធ្លាក់ចុះមកត្រឹម ៨៤,៧ ពិន្ទុ ក្នុងខែឧសភា ពី ៨៥,៣ ពិន្ទុ នៅខែមេសា។
ការធ្លាក់ចុះនេះ កើតឡើងចំពេលដែលផលិតកម្មថៃក៏បន្តចុះខ្សោយផងដែរ ដោយសន្ទស្សន៍ផលិតកម្មរោងចក្រ (MPI) បានធ្លាក់ចុះមកត្រឹម ៩២,៧៦ ពិន្ទុ កាលពីខែមេសា ពោលគឺធ្លាក់ចុះ ០,៣៦% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
វិស័យសំខាន់ៗមួយចំនួនបានធ្វើឱ្យសន្ទស្សន៍ផលិតកម្ម MPI ធ្លាក់ចុះ ដោយវិស័យគ្រឿងម៉ាស៊ីនទូទៅធ្លាក់ចុះ ១២,៩% ធៀបនឹងឆ្នាំមុន ដោយសារការបញ្ជាទិញម៉ាស៊ីនត្រជាក់ពីបរទេសមានការថយចុះ។
ជាមួយគ្នានោះ ទិន្នផលប្រេងដូងបានធ្លាក់ចុះ ១៦,១% ដោយសារតែកំដៅខ្លាំងធ្វើឱ្យទិន្នផលដំណាំថយចុះ ខណៈខាងជីគីមី និងសមាសធាតុអាសូត បានធ្លាក់ចុះ ២៨% ដោយសារតែកង្វះខាតវត្ថុធាតុដើម ដែលមានប្រភពពីមជ្ឈិមបូព៌ា។
គេមើលឃើញថា ទំនុកចិត្តឧស្សាហកម្មថៃធ្លាក់ចុះ ចំពេលដែលសេដ្ឋកិច្ចនៃប្រទេសនេះបន្តដើរអូសជើង ដោយសារតែបញ្ហាផ្សេងៗ រួមទាំងបំណុលគ្រួសារខ្ពស់៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


