ព័ត៌មានជាតិ
អាជ្ញាធរជួសជុលកំណាត់ផ្លូវឆ្ពោះទៅកាន់តំបន់ប្រវត្តិសាស្ត្រ និងរមណីយដ្ឋានបឹងយក្ខឡោម សម្រេចបាន៧០%
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី កំពុងបន្តការជួសជុលកំណាត់ផ្លូវក្រាលក្រួសក្រហមមួយខ្សែ ដែលជាផ្លូវសំខាន់តភ្ជាប់ទៅកាន់តំបន់ប្រវត្តិសាស្ត្រ និងរមណីយដ្ឋានធម្មជាតិដ៏ល្បីល្បាញ បឹងយក្ខឡោម និងទឹកជ្រោះអូរស៊ិនលែរ៍ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ការងារជួសជុលផ្លូវនេះ មានប្រវែងសរុប ១១,៧០០ម៉ែត្រ ស្ថិតនៅភូមិសាយ៉ស់ ក្នុងភូមិសាស្ត្រស្រុកលំផាត់ និងក្រុងបានលុង។ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ មន្ត្រីជំនាញបានចុះពិនិត្យវឌ្ឍនភាពការងារ ខណៈការជួសជុលសម្រេចបានប្រមាណ ៧០ភាគរយហើយ ដោយគ្រោងបញ្ចប់ការស្ថាបនាដ៏ឆាប់ខាងមុខនេះ។
លោក អៀន អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានឱ្យដឹងថា ផ្លូវនេះមានសារៈសំខាន់សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងឃុំសេដា ឃុំកាឡែង ឃុំបាតាង នៃស្រុកលំផាត់ ឃុំលុងឃុង នៃស្រុកបរកែវ និងសង្កាត់យក្ខឡោម នៃក្រុងបានលុង។ លោកបន្តថា បន្ទាប់ពីការជួសជុលរួចរាល់ ផ្លូវនេះនឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរ សម្រួលដល់ការទំនាក់ទំនង ការដឹកជញ្ជូនកសិផល និងការអន្តរាគមន៍ករណីបន្ទាន់នានាឱ្យកាន់តែមានប្រសិទ្ធភាព។

ជាពិសេស កំណាត់ផ្លូវនេះនឹងជួយលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តរតនគិរី ដោយបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងការធ្វើដំណើរទៅកាន់រមណីយដ្ឋានបឹងយក្ខឡោម ដែលជាបឹងភ្នំភ្លើងបុរាណមានប្រវត្តិសាស្ត្រយូរលង់ និងទឹកជ្រោះធម្មជាតិអូរស៊ិនលែរ៍។

គួរបញ្ជាក់ថា កំណាត់ផ្លូវនេះធ្លាប់រងការខូចខាតយ៉ាងខ្លាំងអស់រយៈពេលជាច្រើនឆ្នាំ ទាំងនៅរដូវប្រាំង និងរដូវវស្សា ដែលបង្កការលំបាកដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល ការដឹកអ្នកជំងឺសង្គ្រោះបន្ទាន់ និងការធ្វើដំណើរទៅសាលារៀនរបស់សិស្សានុសិស្ស។ ក្រោយការជួសជុលរួច ផ្លូវនេះត្រូវបានរំពឹងថានឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ដ៏សំខាន់មួយរបស់ខេត្តរតនគិរី៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


