កីឡា
អ្នកចង់ទស្សនាការប្រកួតរបស់ វឿន វាសនា ដោយផ្ទាល់ភ្នែកកុំភ្លេចល្ងាចនេះនៅវិមានពហុកីឡដ្ឋានជាតិ
ការប្រកួតវិលជុំសន្សំពិន្ទុជុំទី២ តេជោលីគ លើកទី៣ ឆ្នាំ២០២៦ នេះនឹងចាប់ផ្ដើមនៅវេលាម៉ោង ២រសៀលនេះហើយ ស្របពេលសមាគមបាល់ទះវិសាខា របស់ វឿន វាសនា ប្រកួតនៅគូចុងក្រោយនេះដោយត្រូវប៉ះក្រុមស្នងការ ន.គ ខេត្តស្វាយរៀង។

កីឡាករ វឿន វាសនា
សម្រាប់អ្នកគាំទ្រវិស័យកីឡាបាល់ទះ និងជាអ្នកគាំទ្រកីឡាករ វឿន វាសនា អាចចូលរួមទស្សនាដោយសេរីបាននៅល្ងាចនេះ ព្រោះសហព័ន្ធមិនមានលក់សំបុត្រអ្វីនោះទេ។ អាចនិយាយបានថាអ្នកគាំទ្រកម្ពុជាមិនបានឃើញការលេងដោយផ្ទាល់របស់ជើងខ្លាំង វឿន វាសនា ជាច្រើនឆ្នាំមកហើយពិសេសនោះនៅក្នុងវិមាននៃពហុកីឡដ្ឋានជាតិនេះតែម្ដង។
ជុំទី២ ដែលប្រជុំដោយកីឡាករចម្រុះជាតិសាសន៍ និងសំបូរកីឡាករខ្ពស់ៗ មានសមត្ថភាពខ្លាំងនោះបានធ្វើឲ្យអ្នកតាមដានវិស័យកីឡាបាល់ទះ ឬអ្នកតាមដានតេជោលីគ រដូវកាលទី៣ នេះនៅមិនសុខនោះឡើយ។ ជឿជាក់ថាបើកឆាកថ្ងៃទី១ ជុំទី២ នេះនឹងមានអ្នកមកគាំទ្រផ្ទាល់ក្នុងទីលានច្រើន ព្រោះចង់ឃើញពីសមត្ថភាពលេងរបស់ វឿន វាសនា ផង និងចង់ទស្សនាកីឡាករបរទេសដែលក្លឹបធំៗទាំង ៣បាននាំយកមកជួយក្រុមផងក្នុងការប្រជែងគ្នាឡើងទៅវគ្គ ៤ក្រុមចុងក្រោយ។
បញ្ជាក់ដែរថា ការប្រកួតថ្ងៃទី១ នៃជុំទី២ វគ្គវិលជុំសន្សំពិន្ទុនៅរសៀលនេះរួមមាន៖
គូទី១ ក្រុមបញ្ជាការដ្ឋានអង្គរក្ស ប៉ះ ស្នងការ ន.ប ខេត្តកោះកុង វេលាម៉ោង ២ រសៀល
គូទី២ សមាគមបាល់ទះក្រសួងមហាផ្ទៃ ប៉ះ ស្នងការ ន.ប រាជធានីភ្នំពេញ វេលាម៉ោង ៤ ល្ងាច
ទី៣ សមាគមបាល់ទះវិសាខា ប៉ះ ក្រុមបាល់ទះស្នងការ ន.ប ខេត្តស្វាយរៀង វេលាម៉ោង ៦ល្ងាច
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


