ព័ត៌មានអន្ដរជាតិ
ជប៉ុន ថា ការបង្កើនសមត្ថភាពលើវិស័យការពារជាតិ គឺសំខាន់ សម្រាប់ទប់ស្កាត់សង្គ្រាម
រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Shinjiro Koizumi ប្រាប់សារព័ត៌មាន BBC នៅថ្ងៃទី១៨ ខែមិថុនា ថា ទីក្រុងតូក្យូត្រូវតែពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួនឡើងវិញ ដោយសង្កត់ធ្ងន់លើតម្រូវការនៃឥរិយាបថសន្តិភាពបច្ចុប្បន្ន ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។
លោក Koizumi ថា៖ « ការជំរុញវិស័យការពារជាតិ ពង្រឹងសម្ព័ន្ធភាព ជាមួយសហរដ្ឋអាមេរិក និងការពង្រីកកិច្ចសហការជាមួយប្រទេសដែលមានគំនិតដូចគ្នា គឺជាផ្នែកមួយនៃការកសាងការទប់ស្កាត់ពហុស្រទាប់ដ៏សំខាន់ សម្រាប់ធានាថា គ្មានសង្គ្រាមថ្មីផ្ទុះឡើង នៅក្នុងតំបន់នេះ»។

លោកនិយាយពីការផ្លាស់ប្តូរថ្មីៗ ក្នុងគោលនយោបាយការពារជាតិរបស់ជប៉ុន ដូចជាការបន្ធូរបន្ថយច្បាប់នាំចេញអាវុធដែលមានអាយុកាលរាប់ទសវត្សរ៍មកហើយ។
ជាលើកដំបូងក្នុងរយៈពេលជិត ៥០ឆ្នាំ ទីក្រុងតូក្យូ អាចលក់ ឬផ្ទេរឧបករណ៍ការពារជាតិ និងអាវុធប្រល័យលោកទៅកាន់ប្រទេសចំនួន ១៧ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាផ្លូវការ រួមទាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។
លោក Koizumi ពន្យល់ក្នុងបទសម្ភាសន៍មួយនៅទីក្រុងតូក្យូ ថា៖ « អូស្ត្រាលីបានជ្រើសរើសនាវាចម្បាំងជប៉ុន។ ការពិភាក្សាកំពុងដំណើរការជាមួយហ្វីលីពីន សម្រាប់នាវាពិឃាតដែលប្រើរួចពីកងកម្លាំងការពារខ្លួនតាមសមុទ្ររបស់ជប៉ុន។ យើងកំពុងចរចាយ៉ាងស៊ីជម្រៅជាមួយឥណ្ឌូណេស៊ី ហើយនូវែលសេឡង់ក៏បង្ហាញចំណាប់អារម្មណ៍ក្នុងការទិញនាវាពិឃាតផងដែរ។ ចក្ខុវិស័យនៃការជួញដូរឧបករណ៍ និងទ្រព្យសម្បត្តិយោធា នៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកគឺជាអ្វីដែលយើងមិនធ្លាប់ឃើញពីមុនមក»។
គួរបញ្ជាក់ថា ការពារជាតិគឺជាអាទិភាពកំពូលមួយ សម្រាប់រដ្ឋបាលជប៉ុនបច្ចុប្បន្ន ប្តេជ្ញាបង្កើនការចំណាយជាប្រវត្តិសាស្ត្រ ហើយអះអាងថាកំណែទម្រង់ទាំងនេះគឺត្រូវការក្នុងតំបន់ដែលមានភាពតានតឹងកាន់តែខ្លាំងឡើង។
តាមការមើលឃើញរបស់ជប៉ុន ប្រទេសចិនបានលេចចេញជាអ្នកលេងសកលដ៏គួរឱ្យខ្លាច ហើយមហិច្ឆតានុយក្លេអ៊ែររបស់កូរ៉េខាងជើងក៏នៅតែបន្ត ពិសេសបានសាកល្បងមីស៊ីលផ្លោងលើប្រទេសជប៉ុនទៀតផង ប្រទេសនេះមិនបង្ហាញសញ្ញាថយចុះនៃអាវុធនុយក្លេអ៊ែរនោះទេ។
លោក Koizumi ថា៖ « យើងមិនមែននិយាយក្នុងនាមជារដ្ឋមន្ត្រីក្រសួងការពារជាតិទេ ប៉ុន្តែជាសមាជិកសភា! ជប៉ុនមិនបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសូម្បីម្តង ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ ដោយសារតែបរិយាកាសសន្តិសុខ បានផ្លាស់ប្តូរយ៉ាងខ្លាំង យើងត្រូវសម្របខ្លួនទៅនឹងការផ្លាស់ប្តូរទាំងនោះ ប្រសិនបើ ជប៉ុនចង់រក្សាសន្តិភាព»៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


