ព័ត៌មានអន្ដរជាតិ
ភាគខាងត្បូងថៃ មួយថ្ងៃផ្ទុះគ្រាប់បែក ២ដង វាយប្រហារប៉ូលិស និងកងល្បាតព្រំដែន
ផ្ទួនៗតែម្តង ដែលភាគខាងត្បូងប្រទេសថៃ រងការវាយប្រហារដោយគ្រាប់បែក ដោយនៅរសៀលថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ គ្រឿងផ្ទុះថ្មីទៀត បានកំណត់គោលដៅលើរថយន្តប៉ូលិស បង្កជាចលាចល។

តាមការផ្សាយរបស់ Khaosod, គ្រាប់បែកបានផ្ទុះ នាវេលាម៉ោង ១៣:១០ នាទី នៅខាងក្រៅវិហារឥស្លាម Buketa ក្នុងស្រុក Waeng នៃខេត្ត Narathiwat។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានសេចក្តីរាយការណ៍ អំពីមនុស្សស្លាប់ និងរបួសទេ ខណៈប៉ូលិស កំពុងបើកការស៊ើបអង្កេត និងតាមប្រមាញ់ ក្រុមនៅពីក្រោយការវាយប្រហារនេះ។
ការវាយប្រហារនេះ កើតឡើងនៅថ្ងៃតែមួយ ដែលក៏មានការបំផ្ទុះគ្រាប់បែកផងដែរ នៅខេត្ត Yalaដោយកំណត់គោលដៅ លើមន្ត្រីល្បាតព្រំដែន បណ្តាលឲ្យរបួសច្រើននាក់។

តាមការផ្សាយរបស់ Khaosod, ហេតុការណ៍កើតឡើង នៅម៉ោង ៨:១០ នាទី ព្រឹក ដោយក្រុមមូស្លីម បានបំផ្ទុះគ្រាប់បែកច្នែ ដែលពួកគេបង្កៃតាមចិញ្ចឹមផ្លូវ ក្នុងឃុំ Ban Rae នៃស្រុក Than To។
ការប្រហារនេះ បណ្តាលឲ្យកងល្បាតព្រំដែនថៃ ចំនួន៦នាក់ ត្រូវរបួស ក្នុងនោះ មាន២នាក់របួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងតំបន់ភ្លាមៗ។

មិនមែនជារឿងធម្មតាឡើយ! អំពើហិង្សានៅភាគខាងត្បូងប្រទេសថៃ ស្រាប់តែកក្រើកខ្លាំង ក្នុងរយៈពេលថ្មីៗ ជាពិសេសក្នុងខែមិថុនានេះតែម្តង ដោយកើតការវាយប្រហារញឹកញាប់បំផុត ក្នុងអត្រាដែលមិននឹកស្មានដល់ ពោលគឺសឹងរាល់ថ្ងៃ។
ជម្លោះប្រដាប់អាវុធដ៏រ៉ាំរ៉ៃ នៅភាគខាងត្បូងប្រទេសថៃ គឺកើតឡើងនៅក្នុងខេត្តចំនួន៤ ដូចជា Narathiwat, Pattani, Yala និង Songkhla ដែលអូសបន្លាយពេល ជាច្រើនទសវត្សរ៍មកហើយ ដោយមានឫសគល់ ចេញពីប្រវត្តិសាស្ត្រនយោបាយ និងសាសនា។
យោងតាមតួលេខចុងក្រោយ ពីក្រុមស្រាវជ្រាវ Deep South Watch, គិតចាប់តាំងពីឆ្នាំ២០០៤ មក មនុស្សស្លាប់នៅក្នុងអំពើហិង្សានោះ មានជាង ៧ ៥០០នាក់ ខណៈជាង ១៣ ៥០០នាក់ រងរបួស៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


