ព័ត៌មានអន្ដរជាតិ
ត្រាំ បង្ហើបពីការលួចដឹកប្រេងកាត់ច្រកសមុទ្រហ័រមូស ទាំងអ៊ីរ៉ង់មិនដឹងខ្លួន
នេះជារឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលមួយ នៅពេលដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទម្លាយការណ៍សម្ងាត់មួយប្រាប់សារព័ត៌មាន Axios កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ថា អំឡុងពេលសង្គ្រាម ទីក្រុងវ៉ាស៊ីនតោន បានលួចចល័តនាវាដឹកប្រេងយ៉ាងហោចណាស់ ៨៧គ្រឿង កាត់តាមច្រកសមុទ្រហ័រមូស ទាំងកណ្តាលអធ្រាត្រ ដោយបិទភ្លើងងងឹតស្លុប ដើម្បីកុំឱ្យកងទ័ពអ៊ីរ៉ង់ដឹងខ្លួន។

លោក ត្រាំ បានរៀបរាប់ថា ប្រតិបត្តិការនេះ ធ្វើឡើងនៅម៉ោង ១រំលងអធ្រាត្រ ដោយមាននាវាពិឃាតរបស់កងទ័ពជើងទឹកអាមេរិកបើកអមដំណើរការពារ។ លោកថែមទាំងបានសង្កត់ធ្ងន់ទៀតថា ផែនការនេះជោគជ័យទៅបាន ក៏ព្រោះតែកងទ័ពអាមេរិកបានវាយកម្ទេចប្រព័ន្ធរ៉ាដា និងប្រព័ន្ធការពារខ្លួនរបស់អ៊ីរ៉ង់ កាលពីពេលមុនបាត់ទៅហើយ ទើបធ្វើឱ្យគ្មាននរណាម្នាក់ដឹងទាល់តែសោះថា ប្រេងទាំងនោះដឹកចេញពីណា អស់រយៈពេលជាងមួយខែមកនេះ។
ការចេញមុខមកលាតត្រដាងរបស់លោក ដូណាល់ ត្រាំ បែបនេះ ធ្វើឡើងបន្ទាប់ពីទីផ្សារថាមពលពិភពលោកបានជួបប្រទះនឹងការរំខាន និងប្រែប្រួលយ៉ាងខ្លាំង អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដែលវាជាផលវិបាកកើតចេញពីការវាយប្រហាររួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល ទៅលើប្រទេសអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈកន្លងទៅ។ ជុំវិញរឿងនេះដែរ លោក Pete Hegseth ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ក៏បានបញ្ជាក់បន្ថែមដែរថា ប្រតិបត្តិការសម្ងាត់ដែលមានឈ្មោះថា «Project Freedom» មួយនេះ បានជួយការពារ និងនាំផ្លូវនាវាដឹកប្រេងរហូតដល់ទៅ ១២៥លានបារ៉ែល ឱ្យឆ្លងកាត់ច្រកសមុទ្រដ៏គ្រោះថ្នាក់នោះដោយសុវត្ថិភាព។
លោក ត្រាំ ក៏បានលើកឡើងទៀតដែរថា ពេលនេះ នាវាដឹកប្រេងកំពុងតែបើកសម្រុកចេញពីច្រកសមុទ្រហ័រមូសយ៉ាងច្រើនសន្ធឹកសន្ធាប់ ហូរហៀរពេញទីកន្លែង ក្នុងចំនួនមួយដែលមិនធ្លាប់មាននរណាបានឃើញពីមុនមកឡើយ ពោលគឺមាននាវារហូតដល់ទៅប្រហែល ៧០០គ្រឿងឯណោះ។ ជាមួយគ្នានោះ លោកមិនភ្លេចរំលឹកឡើងវិញនូវភាពខ្លាំងពូកែរបស់ប្រទេសខ្លួន ដោយអះអាងថា អាមេរិកគឺជាប្រទេសដែលមានកងទ័ពដ៏អស្ចារ្យបំផុតនៅលើពិភពលោក។

យ៉ាងណាមិញ បើនិយាយពីរឿងចរចាសន្តិភាពវិញ លោក ត្រាំ បានព្រមានថា ប្រទេសអ៊ីរ៉ង់មានពេលត្រឹមតែ ៦០ថ្ងៃប៉ុណ្ណោះ ដើម្បីឈានទៅរកកិច្ចព្រមព្រៀងចុងក្រោយ បន្ទាប់ពីភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា។ លោកបានបញ្ជាក់ច្បាស់ៗថា បើក្នុងរយៈពេល ៦០ថ្ងៃនេះ អ៊ីរ៉ង់មិនព្រមព្រមព្រៀងគ្នាទេ អាមេរិកនឹងចាត់វិធានការក្តៅ ដែលធ្វើឱ្យអ៊ីរ៉ង់មិនសប្បាយចិត្តឡើយ ហើយនៅពេលនោះ នាវាដឹកប្រេងទាំងឡាយក៏នឹងត្រូវកាត់ផ្តាច់ មិនអាចបើកចេញពីច្រកសមុទ្រនោះបានទៀតដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធ លោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានរួមគ្នាចុះហត្ថលេខាតាមប្រព័ន្ធអេឡិចត្រូនិកលើអនុស្សរណៈនៃការយោគយល់គ្នា «អ៊ីស្លាម៉ាបាត» ដែលមានគោលបំណងបញ្ចប់សង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់ ព្រមទាំងដើម្បីបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើប្រទេសលីបង់ផងដែរ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


