Connect with us

ព័ត៌មានអន្ដរជាតិ

ទូត​អ៊ីស្រាអែល​ប្រចាំ​ UN ​ទាស់ទែង​​សម្តី​​​ជាមួយ​តំណាង​ពិសេស​របស់ UN ​ដែល​ចោទ​អ៊ីស្រាអែល​បំពាន​លើកុមារ​

បានផុស

នៅ

ទំនាក់​ទំនង​ការទូត​​​រវាង​អ៊ីស្រាអែល​និង​អង្គការ​សហប្រជា​ជាតិ​(UN)​ ឈាន​ដល់​ការ​​បែក​បាក់កាន់​តែ​ខ្លាំង​​ នៅ​ឯ​វេទិការរបស់ UN កាល​ពី​ថ្ងៃសុក្រ ពេលឯក​អគ្គរដ្ឋទូត​អ៊ីស្រាអែល និង​តំណាងពិសេស​របស់អគ្គលេខា​ធិការ UN ​ទទួលបន្ទុក​ផ្នែក​កុមារនិងជម្លោះប្រដាប់អាវុធ ​ឈ្លោះ​ប្រកែក​គ្នាយ៉ាងខ្លាំង​ នៅក្នុង​សវនាការសាធារណៈ​មួយ​។

យោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រ ផ្សាយ​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០២៦ នៅ​​កិច្ចប្រជុំមួយ​នៅទីក្រុង​ញូវយ៉ក ក្នុង​ឱកាស​ប្រារព្ធ​ទិវាអន្តរ​ជាតិ​សម្រាប់​ការលុបបំបាត់​អំពើហិង្សាផ្លូវ​ភេទក្នុងជម្លោះ បេសកជន​អ៊ីស្រាអែល លោក Danny Danon បាន​ទាមទារ​ឱ្យ​តំណាង​ពិសេស​របស់​ UN គឹ លោកស្រី Pramila Patten លា​លែងពីតំណែង ដែល​បាន​ធ្វើរបាយការណ៍​មួយ​​ ដោយ​​​​បញ្ជូល​​អ៊ីស្រាអែលក្នុង​បញ្ជីខ្មៅ​ ចំពោះការរំលោភបំពាន​លើ​កុមារ​ជា​លើក​ដំបូង ដោយចោទ​ប្រកាន់​ លោក ស្រី​ ថាមានភាព​លំអៀង។

បេសកជន​អ៊ីស្រាអែល លោក Danny Danon ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Danon និយាយ ដោយ​សំដៅទៅ​លើប្រធាន​អង្គការសហប្រជាជាតិ គឺ លោក Antonio Guterres ថា​៖ « អ្នក​បាន​ចុះចាញ់​នឹង​ការ​ជាប់​ជំពាក់​របស់​អគ្គលេខាធិការ​ក្នុងការផ្តោត​លើអ៊ីស្រាអែល»។

មន្ត្រី​អង្គការសហប្រជាជាតិ​ម្នាក់ទៀត គឺ​ លោកស្រី Vanessa Frazier តំណាង​របស់លោក Guterres ស្តី​ពីកុមារ និងជម្លោះប្រដាប់​អាវុធ និងជាអ្នកចងក្រងរបាយការណ៍​អំពី​អំពើ​ហិង្សា​របស់​អ៊ីស្រាអែល​លើ​ប្រជាជន​ប៉ាឡេស្តីន​​ ក៏​បាន​ដាក់អ៊ីស្រាអែល​ក្នុងបញ្ជីខ្មៅផងដែរ ដោយ​ស្រែក​​លើ​បញ្ហា​​ចំណុចមួយ​របស់​អ៊ីស្រាអែល​។

លោក​ស្រី​​ទាមទារ​ឱ្យ​ លោក Danon ចៀសវាងការ​វាយប្រហារ​​ដោយ​ផ្ទាល់​ ព្រោះ​ខ្លួនបាន​​ផ្ទៀង​ផ្ទាត់ភស្តុតាង។

លោក Danon តប​ដោយ​ខឹង​សម្បា​ថា​​៖ « លោក​ស្រី​ Frazier គួរ​តែ​នៅ​ស្ងៀម។ យើងជារដ្ឋសមា​ជិក! អ្នក​ធ្វើការឱ្យអង្គការសហប្រជាជាតិ អ្នក​នៅ​ស្ងៀម​ឥឡូវនេះ​។ អ្នក​​នៅ​ឱ្យ​ស្ងៀម[…] អ្នក និង​របាយការណ៍ដ៏អាម៉ាស់របស់អ្នក​»។

លោក​ស្រី Frazier អតីត​ឯកអគ្គរដ្ឋទូត UN ​របស់​ប្រទេសម៉ាល់តា បាន​ចេញរបាយការណ៍នៅសប្តាហ៍នេះ ​តាំង​នាម​ឱ្យ​​លោក Guterres ដោយព្រមានថា ក្រុមអ្នកតាំង​លំនៅអ៊ីស្រាអែល​អាច​ត្រូវបាន​បន្ថែមទៅក្នុងបញ្ជីខ្មៅសកល​សម្រាប់ការរំលោភបំពាន​ប្រឆាំង​នឹងកុមារ ខណៈប្រធាន UN បាន​សម្តែងការព្រួយ​បារម្ភ​ ចំពោះការកើនឡើង​គួរឱ្យភ្ញាក់​ផ្អើលនៃ​ការរំលោភបំពាន​ប្រឆាំង​នឹង​កុមារប៉ាឡេស្ទីន។

ពេលរបាយការណ៍​របស់​ លោក​ស្រី​ Patten ត្រូវបានចេញ​ផ្សាយ​កាល​ពីខែមុន លោក Danon បាន​ហៅវា​ថា កម្រិតថ្មីមួយទៀត ហើយ​ក្រសួង​ការ​បរទេសអ៊ីស្រាអែលសន្យាថា​នឹងកាត់ផ្តាច់ទំនាក់ទំនង​ទាំងអស់​ជាមួយ​លោក Guterres ៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម