ព័ត៌មានជាតិ
ក្រសួងសុខាភិបាលកំពុងចាត់មន្ត្រីចុះពិនិត្យផលិតផលទាក់ទងសុខភាពដែលដាក់លក់តាមទីផ្សារ និងអនឡាញ
អនុប្រធាននាយករដ្ឋឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសម្អាងនៃក្រសួងសុខាភិបាលលោកស្រី ឆាយ រ័ត្នធានី បានព្រមានពីការចាត់វិធានការលើផលិតដែលទាក់ទងនឹងសុខភាពមនុស្សទាំងអស់នៅលើទីផ្សារដែលគ្មានលិខិតបញ្ជាក់(មីញ៉ែត) និងមិនបានឆ្លងកាត់ការពិនិត្យពីក្រសួងសុខាភិបាល។ លោកស្រីបញ្ជាក់ថារាល់ផលិតផលដែលគ្មានលិខិតទាំងពីរនេះនឹងត្រូវចាត់ទុកថាជា «ផលិតផលក្លែងក្លាយ»។

ការបញ្ជាក់របស់លោកស្រី ឆាយ រ័ត្នធានី ធ្វើឡើងក្នុងវេទិកាគយ និងFASMEC កាលពីពេលថ្មីៗនេះ ដោយមន្ត្រីជំនាញរូបនេះបញ្ជាក់ថាពេលនេះក្រុមអធិការកិច្ចក្រសួងបានចុះពិនិត្យតាមក្រុមហ៊ុន និងតាមទីផ្សារ និងអ្នកលក់តាមអនឡាញហើយ។
លោកស្រីបញ្ជាក់ថា៖ «ផលិតផលដែលត្រូវចុះបញ្ជីការមានច្រើនប្រភេទ ដូចជាផលិតផលឱសថ ផលិតផលបំប៉នសុខភាព ផលិតផលប្រពៃណី សម្ភារៈបរិក្ខារពេទ្យ ផលិតផលជំនួយសុខភាព និងគ្រឿងសម្អាងជាដើម»។
បើតាមលោកស្រី រ័ត្នធានី ការចុះបញ្ជីការផលិតផល និងការទទួលបានអាជ្ញាប័ណ្ណ ឬវិញ្ញាបនបត្រ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs)។ នៅពេលទទួលបានអាជ្ញាប័ណ្ណ ផលិតផលនោះត្រូវបានចាត់ទុកថាជាផលិតផលស្របច្បាប់ មានសិទ្ធិច្បាប់ក្នុងការដាក់លក់នៅលើទីផ្សារយ៉ាងទូលំទូលាយ និងអាចធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មពីផលិតផលរបស់ខ្លួនបានដោយសេរី និងស្របច្បាប់។ ការទទួលបានអាជ្ញាប័ណ្ណ ឬការបិទស្លាកសញ្ញាសម្គាល់ ដែលឆ្លងកាត់ការពិនិត្យពីក្រសួងសុខាភិបាល គឺជាភស្តុតាងបញ្ជាក់ថា ផលិតផលនោះពិតជាមានគុណភាព និងសុវត្ថិភាព បង្កើតទំនុកចិត្តពីអ្នកប្រើប្រាស់បញ្ជាក់ពីគុណភាពពិតប្រាកដ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
សន្តិសុខសង្គម១ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


