កីឡា
ជប៉ុន លត់ ទុយនីស៊ី ៤-០ រកបាន ៣ ពិន្ទុបន្ថែម ស្មើ ហូឡង់ ក្នុងពូល F
ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន បានយកឈ្នះ ក្រុមជម្រើសជាតិ ទុយនីស៊ី ដោយលទ្ធផលតដៃមិនរួចគឺ ៤-០ សម្រាប់ការប្រកួតសន្សំពិន្ទុក្នុងពូល លើកទី២ របស់ខ្លួន ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២៦។

ការប្រកួតនៅទី១ ជប៉ុន នាំមុខ ទុយនីស៊ី ២-០ ដែលបានគ្រាប់បាល់ដោយកីឡាករ Daichi Kamada នៅនាទី៤ និងកីឡាករ Ayase Ueda នៅនាទី ៣១ ហើយជប៉ុនគ្រប់គ្រងបាល់ស្ទើរទាំងស្រុង ខណៈ ទុយនីស៊ី ស្ទើរតែគ្មានឱកាសនៅមុខទីរបស់ខ្លួនសោះ។

នៅវគ្គទី២ ជប៉ុន នៅតែធ្វើបានល្អទៀតដែលជាការប្រកួតប្រកបដោយទំនុកចិត្ត និងមានគុណភាពខ្ពស់ ហើយរកបាន ២ គ្រាប់ទៀតដោយកីឡាករ Junya Ito នៅនាទី ៦៩ និងកីឡាករ Ayase Ueda នាទី៨៣។

តាមរយៈជ័យជម្នះនេះ ជប៉ុន ស្ថិតនៅលេខ ២ ក្នុងពូល F ដោយមាន ៤ ពិន្ទុស្មើ ហូឡង់។ កាលប្រកួតលើកទី១ ជប៉ុន ស្មើ ហូឡង់ ២-២ ហើយការរប្រកួតលើកទី២ របស់ ហូឡង់ ឈ្នះ ស៊ុតអែត ៥-១។

សូមបញ្ជាក់ថា ការប្រកួតរវាង ជប៉ុន និង ទុយនីស៊ី គឺជាការប្រកួតលើកទី ១០០០ នៅក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់ពិភពលោក World Cup ហេតុដូច្នេះហើយបានជានៅលើអាវមានដាក់ស្លាកសញ្ញា «Match 1000» ដើម្បីអបអរសាទរ៕




អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


