ព័ត៌មានអន្ដរជាតិ
វៀតណាម រកឃើញវិធីកែច្នៃសំបកសណ្តែកខៀវ ធ្វើជាថ្នាំជួយអ្នកជំងឺទឹកនោមផ្អែម
ក្រុមអ្នកវិទ្យាសាស្ត្រនៅប្រទេសវៀតណាម ទើបតែរកឃើញបច្ចេកវិទ្យាថ្មីមួយ ដោយពួកគាត់បានយកសំបកសណ្តែកខៀវដែលយើងធ្លាប់តែបោះចោល ទៅកែច្នៃជាភាគល្អិតតូចៗកម្រិតណាណូ (ឬហៅថា Nanovitexin)។ សារធាតុថ្មីនេះ មានសមត្ថភាពខ្ពស់ជាងការចម្រាញ់តាមវិធីធម្មតាឆ្ងាយណាស់ ហើយវានឹងក្លាយជាជំនួយការដ៏សំខាន់ក្នុងការការពារ និងព្យាបាលជំងឺទឹកនោមផ្អែម។ នេះបើយោងតាមការចុះផ្សាយរបស់ Viet Nam News នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។

បើយោងតាមទិន្នន័យពីសហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិ មនុស្សពេញវ័យលើសពី ១១ភាគរយនៅលើពិភពលោក កំពុងតែរស់នៅជាមួយជំងឺទឹកនោមផ្អែម។ ជំងឺដែលត្រូវបានគេប្រដូចទៅនឹង «ឃាតកលាក់មុខ» នេះ អាចបង្កជាផលវិបាកធ្ងន់ធ្ងរជាច្រើន ព្រោះវាស៊ីសរីរាង្គក្នុងខ្លួនយើងបន្តិចម្តងៗ ដូចជា បេះដូង ថ្លើម និងភ្នែក ជាដើម។ សព្វថ្ងៃនេះ ថ្នាំទឹកនោមផ្អែមមានច្រើនប្រភេទមែន ប៉ុន្តែវាមានតម្លៃថ្លៃ ហើយពេលលេបទៅជួនកាលធ្វើឱ្យយើងធ្វើទុក្ខក្នុងខ្លួន ឬប៉ះពាល់ក្រពះពោះវៀន។ ហេតុនេះហើយ ទើបអ្នកវិទ្យាសាស្ត្រវៀតណាមព្យាយាមរកសារធាតុធម្មជាតិពីរុក្ខជាតិមកជំនួសវិញ។
តាមពិតទៅ នៅក្នុងសំបកសណ្តែកខៀវមានសារធាតុម្យ៉ាង ដែលអាចជួយបញ្ចុះជាតិស្ករបាន ប៉ុន្តែបើចម្រាញ់តាមបែបធម្មតា គឺវាមិនងាយរលាយក្នុងទឹកឡើយ ធ្វើឱ្យរាងកាយយើងស្រូបយកទៅប្រើប្រាស់បានតិចតួចបំផុត ពោលគឺបានប្រហែល ៤,៩ ទៅ ៥,៨ភាគរយប៉ុណ្ណោះ។ ដើម្បីដោះស្រាយរឿងនេះ អ្នកស្រាវជ្រាវបានប្រើបច្ចេកវិទ្យាណាណូ បំបែកសារធាតុពីសំបកសណ្តែកខៀវនោះ ឱ្យទៅជាកម្ទេចតូចៗល្អិតបំផុត ដែលមើលនឹងភ្នែកទទេមិនឃើញឡើយ។ ដោយសារតែវាតូចខ្លាំងបែបនេះ ទើបវាងាយរលាយ និងជួយឱ្យរាងកាយយើងស្រូបយកទៅប្រើប្រាស់បានពេញលេញ និងលឿនទាន់ចិត្ត។
ប្រភេទថ្នាំណាណូពីសំបកសណ្តែកខៀវនេះ មានគុណសម្បត្តិពិសេសត្រង់ថា វាជួយទប់ស្កាត់មិនឱ្យជាតិម្សៅបំប្លែងជាជាតិស្ករលឿនពេក ដែលជួយឱ្យមនុស្សគ្រប់គ្រងជាតិស្ករក្នុងឈាមបានយ៉ាងល្អ ហើយថែមទាំងមិនសូវធ្វើទុក្ខក្រពះដូចថ្នាំគីមីមុនៗទេ។ ក្រៅពីជំងឺទឹកនោមផ្អែម សារធាតុនេះក៏អាចយកទៅធ្វើជាអាហារបំប៉នជួយលាងជាតិពុលក្នុងថ្លើម និងជំនួយប្រព័ន្ធប្រសាទបានទៀតផង។ ឥឡូវនេះ គម្រោងនេះ ទទួលបានការសរសើរយ៉ាងខ្លាំង ហើយគេកំពុងតែរៀបចំប្តូរវាទៅជាផលិតផលឱសថពាណិជ្ជកម្ម ដើម្បីដាក់លក់លើទីផ្សារជួយដល់សុខភាពប្រជាពលរដ្ឋក្នុងពេលឆាប់ៗខាងមុខ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


