ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ហៅកាសែត «The New York Times» ថាជាអ្នកក្បត់ជាតិ លក់ឧត្តមគតិឱ្យអ៊ីរ៉ង់
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានហៅការរាយការណ៍របស់កាសែត The New York Times ស្តីពីសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ថា «ការក្បត់ជាតិ» ដោយលើកឡើងថា នឹងបន្ថែមសេចក្តីរាយការណ៍នោះទៅក្នុងបណ្តឹងរបស់លោកប្រឆាំងនឹងកាសែតដ៏មានវ័យចំណាស់មួយនេះ។
កាសែត Newsweek ផ្សាយថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឲ្យដឹងថា លោក ត្រាំ សរសេរលើវេទិកា Truth Social កាលពីយប់ថ្ងៃអាទិត្យថា៖ « របៀបដែលកាសែត The New York Times ចុះផ្សាយគឺពុករលួយ និងបរាជ័យ កំពុងចុះផ្សាយរឿងរ៉ាវអំពីអ៊ីរ៉ង់ដែលរងការបំផ្លិចបំផ្លាញនិងវាយដំយ៉ាងខ្លាំង តាមរយៈការពិតក្លែងក្លាយ និងប្រឌិដ្ឋឡើង គឺការក្បត់ជាតិ»។

លោក ត្រាំ បន្ថែមថា៖ « ខ្ញុំនឹងបន្ថែមរបាយការណ៍មិនពិតនោះ និងគួរឱ្យអស់សំណើចទាំងអស់របស់ពួកគេទៅក្នុងបណ្តឹងរាប់ពាន់លានដុល្លាររបស់ខ្ញុំប្រឆាំងនឹងពួកគេ។ ពួកគេជាឧក្រិដ្ឋជន!»។
ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានដាក់ពាក្យបណ្តឹងរដ្ឋប្បវេណីចំនួន ១៥ប៊ីលានដុល្លារ ដោយចោទប្រកាន់ពីបទបរិហារកេរ្តិ៍ ប្រឆាំងនឹងកាសែត The New York Times កាលពីខែកញ្ញា ឆ្នាំមុន ប៉ុន្តែចៅក្រមម្នាក់បានបដិសេធបណ្តឹងនោះប៉ុន្មានថ្ងៃក្រោយមក ដោយនិយាយថាពាក្យបណ្តឹងចំនួន ៨៥ទំព័រនេះ ពោរពេញទៅដោយភាសា គួរឱ្យធុញទ្រាន់ និងជាបន្ទុកដែលមិនមានផលប៉ះពាល់ដល់សំណុំរឿងផ្លូវច្បាប់នោះទេ។
បន្ទាប់មក លោក ត្រាំ បានដាក់ពាក្យបណ្តឹងដែលបានធ្វើវិសោធនកម្មចំនួន ៤០ទំព័រជាមួយតុលាការស្រុកសហរដ្ឋអាមេរិកនៃរដ្ឋ Florida កាលពីខែតុលា ម្តងទៀត។
ការកត់សម្គាល់ថ្មីរបស់ លោក ត្រាំ បានកើតឡើង បន្ទាប់ពីលោកបានរិះគន់ការវិភាគរបស់កាសែត Times បង្ហាញថាជម្លោះជាច្រើនខែបានផ្លាស់ប្តូរយុទ្ធសាស្ត្រតិចតួច ខណៈ លោក ត្រាំ អះអាងថាយោធា និងសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។
កាសែត Times និយាយពីមុនថា បណ្តឹងរបស់ លោក ត្រាំ គឺគ្មានគុណសម្បត្តិ និងជាការប៉ុនប៉ងរារាំងការរាយការណ៍ឯករាជ្យ។
គួរបញ្ជាក់ថា លោក ត្រាំ ធ្លាប់បានកំណត់គោលដៅ និងចោទថាក្បត់ជាតិលើប្រព័ន្ធផ្សព្វផ្សាយធំៗចំនួន ៤ រួមមាន New York Times, ABC News, CBS News, Wall Street Journal ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


