ព័ត៌មានជាតិ
កម្ពុជា ត្រៀមធ្វើម្ចាស់ផ្ទះមហាសន្និបាត VECONAC លើកទី២៥ ខណៈប្រទេសអាស៊ានរួមគ្នាពិនិត្យផែនការ
នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គលេខាធិការរងប្រចាំការនៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាអគ្គលេខាធិការនៃសហព័ន្ធអតីតយុទ្ធជនបណ្ដាប្រទេសអាស៊ាន VECONAC 2026 ក្នុងនាមជាតំណាងនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលជាប្រធាន VECONAC 2026 បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការការងារលើកទី៧ របស់សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន VECONAC 2026 តាមប្រព័ន្ធនិម្មិត ដើម្បីពិភាក្សា ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបៀបវារៈ និងរបាយការណ៍នៃកិច្ចប្រជុំគណៈកម្មការការងារកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨ និងកិច្ចប្រជុំពាក់ព័ន្ធនានា សម្រាប់មហាសន្និបាតលើកទី២៥ នៃសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន VECONAC 2026 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនាខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

កិច្ចប្រជុំថ្ងៃនេះមានការចូលរួមពីប្រធានគណៈប្រតិភូ និងតំណាងសមាគមអតីតយុទ្ធជននៃបណ្តាប្រទេសជាសមាជិកទាំង១០ប្រទេស ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី នៃលេខាធិការដ្ឋាន VECONAC-CAMBODIA 2026 នៅសាលប្រជុំនៃទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្ថិតនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នាយឧត្តមសេនីយ៍ មាស សាវ៉ន ប្រធាននៃអង្គប្រជុំបានអញ្ជើញថ្លែងសុន្ទរកថាបើកនៃកិច្ចប្រជុំ ក្នុងនាម នាយឧត្តមសេនីយ៍ គន់ គីម ជាប្រធាន VECONAC 2026 មានកិត្តិយសសូមសម្តែងនូវការគោរព និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូបណ្តាប្រទេសជាសមាជិក VECONAC ទាំងអស់ ដែលចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការការងារលើកទី៧ តាមប្រព័ន្ធនិម្មិតនាពេលនេះ។ នាយឧត្តមសេនីយ៍ មាស សាវ៉ន ថ្លែងបន្តថា បើទោះបីជាមិនមានការជួបជុំដោយផ្ទាល់ក៏ដោយ កិច្ចប្រជុំតាមប្រព័ន្ធនិម្មិតនេះនឹងផ្តល់ឱ្យយើងនូវមធ្យោបាយទាន់ពេលវេលា និងមានប្រសិទ្ធភាពដើម្បីជំរុញការរៀបចំរួមគ្នាសម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨ និងមហាសន្និបាតលើកទី២៥។

ឯកឧត្តមអគ្គលេខាធិការ មានប្រសាសន៍យ៉ាងមុតមាំថា ការចូលរួមក្នុងកិច្ចប្រជុំនាពេលនេះ គឺជាការលើកទឹកចិត្ត ការឯកភាពគ្នា និងការធានាបាននូវលទ្ធផលជោគជ័យនៃកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨ និងមហាសន្និបាតលើកទី២៥ នាពេលខាងមុខដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តមជឿជាក់ថា ការខិតខំប្រឹងប្រែងរួមគ្នារបស់យើងនាពេលនេះ កិច្ចប្រជុំគណៈកម្មាការការងារលើកទី៧ នឹងទទួលបាននូវលទ្ធផលប្រកបដោយផលិតភាព និងប្រសិទ្ធភាពខ្ពស់។

លោក គីម សុផារុន ប្រធានគណៈកម្មាធិការការបរទេស នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាអគ្គលេខាធិការ VECONAC 2026 បានលើកឡើងក្នុងអង្គប្រជុំថា កិច្ចប្រជុំនៅថ្ងៃនេះត្រូវបានធ្វើឡើងប្រកបដោយការស្ថាបនា ការប្រមូលធាតុចូល និងអនុសាសន៍ដ៏មានតម្លៃស្របតាមរបៀបវារៈ ដែលជាលទ្ធផលនៃអង្គប្រជុំបានអនុម័តលើសេចក្តីព្រាង និងរបៀបវារៈសំខាន់ៗ មានដូចជា៖ កម្មវិធី និងរបៀបវារៈនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៣៨, កម្មវិធី និងរបៀបវារៈបណ្តោះអាសន្ននៃកិច្ចប្រជុំគណៈកម្មការការងារលើកទី៣៨ និងមហាសន្និបាតលើកទី២៥, កម្មវិធីសម្រាប់ស្វាមី-ភរិយារបស់គណៈប្រតិភូ, កម្មវិធីបណ្តោះសាសន្ននៃវេទិកាធុរកិច្ចលើកទី៣។

មានប្រសាសន៍ក្នុងពិធីបិទកិច្ចប្រជុំ នាយឧត្តមសេនីយ៍ មាស សាវ៉ន បានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះការប្តេជ្ញាចិត្តដ៏មុតមាំសម្រាប់ការចូលរួមចំណែក និងការចំណាយពេលវេលាដ៏មានតម្លៃចំពោះកិច្ចប្រជុំនេះ។

ជាការគួរកត់សម្គាល់ កិច្ចប្រជុំគណៈកម្មការការងារលើកទី៧ នាពេលនេះ បានប្រព្រឹត្តទៅដោយរលូន មានភាពរីករាយ គោរពគ្នាទៅវិញទៅមក ក្នុងស្មារតីភាពរឹងមាំជាភារតភាព ដែលបានឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដនូវស្មារតីយូរអង្វែងរបស់ VECONAC ដោយទទួលបានមោទនភាព និងលទ្ធផលល្អប្រសើរដែលជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការបង្កើនប្រសិទ្ធិភាព និងភាពជោគជ័យបន្ថែមទៀតនៃកិច្ចប្រជុំគណៈក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨ និងមហាសន្និបាតលើកទី៣៥ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងពិធីបើកដែលគ្រោងធ្វើឡើងនៅ ខែតុលា ឆ្នាំ២០២៦ ខាងមុខឆាប់ៗនេះ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


