ព័ត៌មានជាតិ
សមាគមអតីតយុទ្ធជន ត្រូវបានប្តូរឈ្មោះទៅជាសមាគមអតីតយុទ្ធជន និងនិវត្តជន ដោយសម្ដេចតេជោជាប្រធានអស់មួយជីវិត
សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានផ្លាស់ប្តូរឈ្មោះទៅជា«សមាគមអតីយុទ្ធជន និងនិវត្តជនកម្ពុជា» ដែលហៅកាត់ថា (អ.ន.ក) ជាមួយនឹងការផ្លាស់ប្តូរនិមិត្តសញ្ញាថ្មីរបស់សមាគម។ ការសម្រេចប្តូរឈ្មោះថ្មីរបស់សមាគមនេះ គឺបានធ្វើឡើងដោយមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសនាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងមហាសន្និបាតលើកទី៣នេះ ក៏បានសម្រេចជ្រើសតាំងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ធ្វើជាប្រធានសមាគមនេះអស់មួយជីវិតផងដែរ។
អញ្ជើញជាអធិបតីភាពនៅក្នុងមហាសន្និបាតនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានថ្លែងអំណរគុណចំពោះអតីតយុទ្ធជនទាំងអស់ ដែលបានផ្តល់សេចក្តីទុកចិត្តឱ្យសម្តេចធ្វើជាប្រធានសមាគមនេះ ជារៀងរហូត។ សម្ដេច ថា នេះគឺជាការជំរុញទឹកចិត្តដល់សម្តេចឱ្យកាន់តែមានថាមពល ឆន្ទៈខ្ពស់ ក្នុងការចូលរួមលើកស្ទួយ ជីវភាពអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល ដែលជានិវត្តជន និងគ្រួសារ ទាំងស្មារតី និងសម្ភារៈ ក៏ដូចជាការការពារភាពសុខដុមរមនាក្នុងសង្គមកម្ពុជាប្រកបដោយភាពជឿជាក់ និងប្រាកដនិយម។

ប៉ុន្តែយ៉ាងណាមិញ ពីវេទិកានៃមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស សម្តេចតេជោ បានគូសបញ្ជាក់ជាមុនថា នៅពេលដែលសម្ដេចពុំអាចបន្តការងារជាប្រធានសមាគមអតីយុទ្ធជន និងនិវត្តជនកម្ពុជាបាន ពេលនោះអនុប្រធានទី១ នឹងក្លាយជាប្រធានសមាគមនេះបន្តតែម្តង។
សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា មានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានទី១ នៃសមាគម។

សមាគមអតីតយុទ្ធជនកម្ពុជា ដែលទើបប្ដូរឈ្មោះមកជាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាពេលនេះ ត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយសម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន កាលពីឆ្នាំ២០០៧។ ការបង្កើតសមាគមនេះឡើង គឺដើម្បីបំផុសស្មារតីជួយគ្នាទៅវិញទៅមក ជាពិសេស ដើម្បីលើកកម្ពស់ជីវភាពអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងក្រុមគ្រួសារពួកគាត់ តាមរយៈការសាងសង់ផ្ទះ ការផ្ដល់ដីសម្បទានសង្គមកិច្ច និងការទទួលបាននូវប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ជាដើម។

ការសាងសង់ផ្ទះ និងការផ្ដល់ដីសម្បទានសង្គមកិច្ចដល់អតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល គឺជាផ្នែកមួយនៃការដោះស្រាយគោលនយោបាយដ៏ចាំបាច់របស់រាជរដ្ឋាភិបាល តាំងពីអាណត្តិរដ្ឋាភិបាល ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន និងបន្តដោយរដ្ឋាភិបាលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែតពេលនេះ ធ្វើយ៉ាងណាជួយលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន អតីតមន្ត្រីរាជការ ដែលបានបម្រើជាតិមាតុភូមិស្ទើរពេញមួយជីវិតរបស់ពូកគាត់៕
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៣ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


