ព័ត៌មានជាតិ
កម្ពុជាប្រាប់អង្គការសហប្រជាជាតិ ថា ពលករខ្មែរត្រូវបានប្រឈមការរើសអើង និងអំពើហិង្សានៅថៃ
កម្ពុជាបានអំពាវនាវឱ្យមានកិច្ចការពារចំពោះពលករទេសន្តរប្រវេសក៍របស់ខ្លួន ដែលត្រូវបានរាយការណ៍ថា បានប្រឈមមុខនឹងការរើសអើង ស្អប់ខ្ពើម និងអំពើហិង្សានៅក្នុងប្រទេសថៃ។ កម្ពុជាបានបង្ហាញពីក្ដីព្រួយបារម្ភចំពោះស្ថានភាពបែបនេះរបស់ពលករខ្លួន។

ក្ដីបារម្ភនេះ ត្រូវបានលើកឡើងដោយលោក កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ ក្នុងសម័យប្រជុំលើកទី៦២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ក្នុងអំឡុងកិច្ចពិភាក្សាទូទៅ ក្រោមរបៀបវារៈទី៣ ស្ដីពីកិច្ចសន្ទនាអន្តរកម្មជាមួយអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សរបស់ពលករទេសន្តរប្រវេសន៍។

លោក បានបញ្ជាក់ពីការគាំទ្ររបស់កម្ពុជាចំពោះការអំពាវនាវរបស់អ្នករាយការណ៍ពិសេស ដល់បណ្តារដ្ឋនានាឱ្យគោរពកាតព្វកិច្ចសិទ្ធិមនុស្សរបស់ខ្លួនចំពោះពលករទេសន្តរប្រវេសក៍ និងទប់ស្កាត់ការរើសអើង អំពើហិង្សា ព្រមទាំងការរំលោភបំពាននានា។ ខណៈពលករចំណាកស្រុកកម្ពុជា ក៏ត្រូវបានគេរាយការណ៍ថា បានប្រឈមនឹងស្ថានភាពបែបនេះ ដែលមានភាពពាក់ព័ន្ធជាពិសេសក្នុងបរិបទនៃភាពតានតឹងថ្មីៗនេះ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ក្នុងសេចក្ដីថ្លែងការណ៍របស់លោក កែ សុវណ្ណ បានសង្កត់ធ្ងន់ថា ពលករទេសន្តរប្រវេសក៍មិនត្រូវក្លាយជាផ្ទាំងស៊ីប ឬជាគោលដៅកំណត់ការគំរាមកំហែង ឬរងការរើសអើងដោយផ្អែកលើសញ្ជាតិរបស់ពួកគេឡើយ ហើយក៏មិនត្រូវក្លាយជាជនរងគ្រោះនៃភាពតានតឹងផ្នែកនយោបាយ ឬជម្លោះរវាងរដ្ឋនិងរដ្ឋនោះដែរ។

ពីវេទិការបស់អង្គការសហប្រជាជាតិនេះ តំណាងអចិន្ត្រៃយ៍កម្ពុជា បានអំពាវនាវដល់ប្រទេសម្ចាស់ផ្ទះឱ្យចាត់វិធានការចាំបាច់នានា ដើម្បីការពារពលករទេសន្តរប្រវេសក៍ ស្របតាមកាតព្វកិច្ចរបស់ខ្លួន ដោយអនុលោមតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ រួមទាំងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


