ព័ត៌មានជាតិ
អ្នកសារព័ត៌មានកម្ពុជាថ្មី ទស្សនកិច្ចសិក្សានៅសារព័ត៌មានកំពូលៗ នៅអូស្រ្តាលី រួមទាំង ABC
អ្នកសារព័ត៌មានតំណាងឱ្យ កម្ពុជាថ្មី លោក ហួន ឌីណា បានធ្វើទស្សនកិច្ចសិក្សាមួយនៅស្ថាប័នសារព័ត៌មានសំខាន់របស់ប្រទេសអូស្រ្តាលី នៅទីក្រុងស៊ីដនី នៃរដ្ឋ New South Wales ដែលរួមមាន សាជីវកម្មប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី (ABC) និងទីភ្នាក់ងារសារព័ត៌មាន AAP នៅថ្ងៃចន្ទទី ២២ មិថុនា។

ក្នុងនោះ លោកបានជួបដោយផ្ទាល់ជាមួយលោកស្រី Claire M Gorman ប្រធានផ្នែកអន្តរជាតិរបស់ ABC និងក្រុមការងារមួយចំនួនទៀតនៃស្ថាប័នព័ត៌មានសាធារណៈដ៏ធំបំផុតរបស់អូស្រ្តាលីដដែល ដែលបានធ្វើបទបង្ហាញពីប្រតិបត្តិការប្រចាំថ្ងៃរបស់ ABC រួមទាំងដំណើរការរាយការណ៍ព័ត៌មានពីគ្រប់ផ្នែកទាំងអស់នៃប្រទេសអាស្រ្តាលីដ៏ធំ ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត ការរក្សានូវឯករាជ្យភាពស្ថាប័ន និងការសម្របខ្លួនទៅតាមយុគសម័យបច្ចេកវិទ្យាដើម្បីនាំព័ត៌មានទៅកាន់សាធារណជនទាំងអូស្រ្តាលី និងអន្តរជាតិ។
ក្រៅពីនោះ ក្រុមការងារ ABC ក៏បានបង្ហាញផងដែរពីការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងដំណើរការផ្សព្វផ្សាយ ជាពិសេសផ្នែកទូរទស្សន៍ និងការបង្កើតមាតិកាសម្រាប់វេទិកាឌីជីថល ចំពេលដែលតម្រូវការព័ត៌មានប្រែប្រួលទៅតាមវេទិកាបណ្ដាញសង្គម ដូចជា Facebook, Youtube, និង TikTok។

ទោះបីជាមានការប្រែប្រួលយ៉ាងណាក៏ដោយ លោកស្រី Claire បានលើកឡើងថា ABC នៅតែប្ដេជ្ញាលើការបម្រើសាធារណជនតាមរយៈការផ្ដល់ជូនព័ត៌មាន «ដែលប្រកបដោយតម្លាភាព ភាពមិនលម្អៀង និងភាពដែលអាចជឿទុកចិត្តបាន»។
ស្រដៀងនឹងគ្នានេះដែរ ក្នុងទស្សនកិច្ចទៅកាន់ការិយាល័យ AAP (Australian Associated Press) វិញ អ្នកសារព័ត៌មាន កម្ពុជាថ្មី បានស្វែងយល់បន្ថែមពីប្រតិកម្មរបស់ AAP ក្នុងនាមជា «ទីភ្នាក់ងារសារព័ត៌មាន» ក៏ដូចជារបៀបដែលស្ថាប័នមិនរកប្រាក់កម្រៃជាតិអូស្រ្តាលីមួយនេះ ធ្វើការផ្ទៀងផ្ទាត់នៃព័ត៌មានមិនពិតក្នុងយុគសម័យរីកចម្រើនដ៏រហ័សនៃបញ្ញាសិប្បនិម្មិត (AI) ដែលជាប្រភពរីកសាយភាយដ៏សំខាន់នៃព័ត៌មានមិនពិតនាពេលបច្ចុប្បន្ន រួមទាំងតាមរយៈលំនាំផ្ទៀងផ្ទាត់បែបប្រពៃណី និងការប្រើប្រាស់ឧបករណ៍អនឡាញ និងបច្ចេកវិទ្យាសំខាន់ៗរួមទាំង Google Lens និង AI Gemini និង Synth ID ជាដើម។
គួរគូសបញ្ជាក់ថា លោក ហួន ឌីណា និងអ្នកសារព័ត៌មានក្នុងស្រុករបស់កម្ពុជា ៥ នាក់ផ្សេងទៀត កំពុងធ្វើដំណើរទស្សនកិច្ចទៅអូស្រ្តាលី រួមមានក្រុងស៊ីដនី និងរដ្ឋធានីកង់បេរ៉ា ក្រោមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិ (IMV) ដែលរៀបចំដោយស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (#DFAT)៕



អត្ថបទ៖ ហួន ឌីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


