Connect with us

កីឡា

បឺត​ សង្ឃឹម​ អាច​នឹង​ប៉ះ​ ធន់​ ស៊ីហុង​ ម្ដង​ទៀត​ក្រោយ​មាន​ការ​បង្ហោះ​ឆ្លងឆ្លើយ​គ្នា​លើ​ហ្វេសបុក​

បានផុស

នៅ

តម្រុយ​នៃ​ការ​ប៉ះ​គ្នា​ជា​ថ្មី​ចាប់​ផ្ដើម​មាន​បណ្ដើរៗ​ហើយ​ក្រោយ​មាន​ការ​បង្ហោះ​សារ​លើ​ហ្វេសបុក​ឆ្លងឆ្លើយ​​គ្នាក្រោយ​លោក​ ធន់​ សុភា​ បង្ហោះ​វីដេអូ​ប្រកួត​ចាស់​របស់​ បឺត​ សង្ឃឹម​ និង​ ធន់​ ស៊ីហុង​ អម​ដោយ​សាររំលឹក​ឡើង​វិញ​ពី​ការ​ប្រកួត​លើក​មុន​រវាង​អ្នក​ទាំងពីរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បឺត សង្ឃឹម​ និង​ ធន់ ស៊ីហុង

កាល​ពី​ម្សិលមិញ​នេះ​បន្ទាប់​ពី​ហ្វេសបុក​ផេក​លោក​ ធន់​ សុភា​ បាន​បង្ហោះ​វីដេអូ​បង្ហាញ​ពី​ស្នៀត​ធាក់​របស់​ ធន់​ ស៊ីហុង​ អម​ដោយ​សារ​ថា​ «នេះ​ជា​ក្បាច់​អ្វី​នោះ?» ​បាន​ធ្វើ​ឲ្យ​មាន​កម្កៅ​បន្តិច​ផង​ដែរ​ទៅ​ដល់​កីឡាករ​ បឺត​ សង្ឃឹម។ ការ​បង្ហោះ​នេះ​ដែរ​បាន​ធ្វើ​ឲ្យ​ម្នាក់​ៗ​រំលឹក​ឡើង​វិញ​ចំពោះ​ការ​ប្រកួត​រវាង​ បឺត​ សង្ឃឹម​ និង​ ធន់​ ស៊ីហុង​ ផង​ដែរ​ស្រប​ពេល​ការ​ប្រកួត​រវាង​អ្នក​ទាំង​ពីរ​គឺ​ហាក់​មិន​ដាច់​ស្រេច​ចំពោះ​លទ្ធផល​នោះ​ឡើយ​កាល​ពី​មុន​។​

សំណេរ​បង្ហោះឆ្លងឆ្លើយ

ជា​មួយ​គ្នា​នោះ​ដែរ​កីឡាករ​ បឺត​ សង្ឃឹម​ ក៏​មិន​ទុក​យូរ​នោះ​ឡើយ​បាន​ស៊ែ​បន្ត​វីដេអូ​លោក​ ធន់​ សុភា នោះ​ និង​អម​ដោយ​សំណេរ​ (Captions) «ក្បាច់ល្អណាស់ បើមិនអស់ចិត្ត ជួបគ្នាម្តងទៀតបាន»។​ ក្នុង​ន័យ​នេះ​ បឺត​ សង្ឃឹម​ បាន​បើក​ភ្លើង​ខៀវ​ចាំ​ទទួល​ការ​ប្រកួត​សងសឹង​របស់​ ធន់​ ស៊ីហុង​ ជា​ថ្មី​ម្ដង​ទៀត​បាន។​

ចំណែក​ម្ចាស់​ខ្លួន​ ធន់​ ស៊ីហុង​ បាន​ចូល​ខ្លួន​មក​ភ្លាមៗ​វិញ​ដែរ​ដោយ​ Screen Shot សារ​ និង​បង្ហោះ​នូវសំណេរ​លើ​ហ្វេសបុក​ថា​ «សិស្សច្បងចង់សប្បាយទៀតហើយ​ ខ្ញុំ​ចង់​សប្បាយ​ដែរ»។​ តាម​រយៈ​ការ​បង្ហោះ​នេះ​ ស៊ីហុង​ ក៏​រីករាយ​នឹង​ជួប​ជា​មួយ​ បឺត​ សង្ឃឹម​ ជា​ថ្មី​ដូច​គ្នា។​

កីឡាករ បឺត សង្ឃឹម​

ដូច្នេះ​តាម​ការ​ឆ្លង​ឆ្លើយសារគ្នា​​ខាង​លើ​នេះ​គឺ​សាមី​ខ្លួន​ទាំង​ពីរ​ហាក់​រីករាយ​ និង​ស្វាគមន៍​ជា​និច្ច​ចំពោះ​ការ​ដាក់​ឲ្យ​ប្រកួត​ជា​មួយ​គ្នា​ជា​លើក​ទី២​ នៅ​ពេល​ខាង​មុខ​នេះ។​ រង់ចាំ​មើល​ថា​តើ​ស្ថានីយ​ទូរទស្សន៍​ ឬ​ម្ចាស់​កម្មវិធី​ណា​មួយ​នឹង​រៀបចំ​ឲ្យ​ ធន់​ ស៊ីហុង​ និង​ បឺត​ សង្ឃឹម​ បាន​សងសឹក​គ្នា​ជា​លើក​ទី២ ​នា​ពេល​ខាង​មុខ៕​

កីឡាករ ធន់ ស៊ីហុង

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម