Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនសំណង់ក្នុងស្រុកចំនួនពីរ កំពុងសាងកេរ្តិ៍ឈ្មោះលេចធ្លោលើវិស័យសំណង់សម័យទំនើប

បានផុស

នៅ

ក្រៅ​ពី​ក្រុមហ៊ុន​​បរទេស​ដែល​មាន​ជំនាញ​ផ្នែក​សាងសង់​សំណង់ធំៗក្នុងប្រទេស​កម្ពុជា ក្រុមហ៊ុន​ក្នុង​ស្រុកចំនួន​ពីរកំពុង​សាងកេរ្តិ៍ឈ្មោះ ​​តាមរយៈ​គម្រោង​សាងសង់​សំណង់​របស់​ជាតិ និង​អគារ​ពាណិជ្ជកម្ម​ផ្សេងៗ​។

ក្រុមហ៊ុន គីម ម៉ិច ខនស្រ្តាក់សិន

ក្រុមហ៊ុន គីម ម៉ិច ខនស្ត្រាក់សិន និងអ៊ិនវេសមេន (Kim Mex Construction & Investment) ដែល​មាន​ឧកញ៉ា ទូច គីម ជា​អគ្គនាយក គឺជាក្រុមហ៊ុន​ម៉ៅការ​សំណង់​ក្នុងស្រុក​ដ៏​ល្បី​ឈ្មោះ​មួយ។

ក្រុមហ៊ុន គីម ម៉ិច ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្តល់ទំនុកចិត្ត​ ក្នុង​ការ​សាងសង់​អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ ដែលមាន​ទីតាំង​​ស្ថិត​នៅ​តាមបណ្តាយ​មហាវិថី​​ព្រះនរោត្តម ក្នុង​តម្លៃ​សាងសង់​ប្រមាណ ៦០ លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ ​សាងសង់​យក​លំនាំ​តាមប្រាសាទអង្គវត្តកំពូលប្រាំ ​ហើយ​ការ​សាងសង់​សំណង់​​ត្រូវ​បានគិតគូរយ៉ាងហ្មត់​ចត់អំពីពន្លឺ ខ្យល់​ធម្មជាតិចេញចូល​គ្រប់​គ្រាន់ ប្រកប​ដោយផា​សុខភាព ស័ក្តិសម​ជាទី​កន្លែង​ធ្វើការ​បែប​​សម័យទំនើបថ្មី។

អាគារទីស្ដីការក្រសួងមហាផ្ទៃថ្មី​នេះ​ មានកម្ពស់ ៩ ជាន់ ​ដោយ​មិនរាប់​បញ្ចូល​ជាន់​ផ្ទាល់​ដី និង​ជាន់​សម្រាប់​ចំណតរថយន្ត ដែល​អាច​ចតរថយន្ត​ក្នុង​អាគារ​បាន​សរុប​ចំនួន ៣៣០ គ្រឿង។

ការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី នៅលើទីតាំងចាស់​បែរ​មុខ​ចំ​ទន្លេ​ធំៗទាំងបួន​ បានចាប់ផ្ដើមកាលពីអំឡុងចុង​ឆ្នាំ ២០២១ និង​បញ្ចប់នៅឆ្នាំ​ ២០២៣។

ក្រៅ​​ពី​​​អគារ​ក្រសួង​មហាផ្ទៃ​ដ៏​ត្រដែតត្រដឹម ក្រុមហ៊ុន​ គីម ម៉ីច ក៏​ទទួល​បាន​គម្រោង​សាងសង់​អគារ​របស់​ស្ថាប័ន​ជាតិ​ផ្សេងទៀត​ដូចជា អគារ​ទីស្ដីការ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា តាម​មហាវិថី​ព្រះ​នរោត្តម ដែល​មាន​កម្ពស់ ១២២ ម៉ែត្រ (ស្មើនឹង ៣៥ ជាន់) អគារ​សារមន្ទីរគយ, អគារ​សាលាជាតិ​គយ, អាគារ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​អគ្គិសនី ចំការដូង​សម្រាប់​សិស្សអគ្គិសនី អគារ​ការិយាល័យ​ស្នាក់ការ​កណ្ដាល​ថ្មី បេឡាជាតិ​របប​សន្ដិសុខ​សង្គម (NSSF), អគារសិក្សា អគារអន្ដេវាសិកដ្ឋាន និងអគាររោងជាង នៃ​សួន​អប់រំ​បណ្ដុះ​បណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​រាជធានី​ភ្នំពេញ (NTTI), អគារ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ធុរៈកិច្ច របស់​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគារបេឡាអគ្គិសនីខេត្តសៀមរាប​ជាដើម។

ក្រុមហ៊ុន ស៊ីអឹមអ៊ីឌី ខនស្ត្រាក់សិន (CMED Construction)

ក្រុមហ៊ុន​ ស៊ីអឹមអ៊ីឌី (CMED Construction) គឺជា​ក្រុមហ៊ុន​វិស្វកម្មឈានមុខ​មួយ​នៅ​កម្ពុជា ដែល​ផ្តោត​លើ​ការ​រចនា និង​សាងសង់សំណង់អគារ​​ស្របតាម​ស្ដង់ដារ​អន្តរជាតិ។

ស៊ីអឹមអ៊ីឌី ខនស្ត្រាក់សិន បង្កើត​ឡើង​នៅ​ឆ្នាំ​ ២០១៥ ដែល​មាន​លោកស្រី ជា សុខយូ ជា​ស្ថាប​និក​និង​បច្ចុប្បន្ន​ជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន។

ក្រុមហ៊ុន ស៊ីអឹមអ៊ីឌី ខនស្ត្រាក់សិន បានទទួល​គម្រោង​សាងសង់​សំណង់​ធំៗ ហើយ​អគារ​ការិយាល័យ​​ពន្ធដារ​ថ្មី​នៅ​តំបន់​អភិវឌ្ឍ​ជ្រោយ​ចង្វា ​ក៏​ជាស្នាដៃ​របស់​ក្រុមហ៊ុន​កូនខ្មែរ​​មួយ​នេះ​ ដែល​ទើប​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កាល​ពី​ពេល​ថ្មីៗ​នេះ។

អគារ​ការិយាល័យ​ពន្ធដារ​ថ្មីគឺ​ជា​សំណង់​ដ៏​ប្រណិត ដែល​ការ​សាងសង់​មានការគិតគូរ​​យ៉ាង​ល្អិតល្អន់ ដោយ​មាន​បំពាក់នូវ​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប ដើម្បី​បម្រើ​ដល់ការ​គ្រប់គ្រង ការ​ប្រើ​ប្រាស់ ការថែទាំ និង​ការធានាសន្តិសុខ​និង​សុវត្ថិភាព​របស់អគារ គួបផ្សំជាមួយ​រចនាបថ​និង​ស្នាដៃ​វប្បធម៌ខ្មែរ។ សំណង់​អគារងសង់​ ក៏​​រៀបចំ​ឱ្យមានទីធ្លាលំហ​សាធារណៈ​ដែល​ធំ​ទូលំទូលាយ ជាមួយនឹងភាព​ស្រស់ស្អាតនៃតំបន់បៃតង ។

ក្រៅ​ពី​អគារ​ការិយាល័យ​ពន្ធដារ​ដ៏​ខ្ពស់​ស្កឹមស្កៃ​ ក្រុមហ៊ុន​ដែល​មាន​ស្ថាបនិក​ជា​ជនជាតិ​ខ្មែរ​នេះ ក៏​ទទួល​បាន​គម្រោង​សាង​សង់​សំណង់​អគារ​ពាណិជ្ជកម្ម​ផ្សេង​ទៀត រួម​មាន​អគារ​ការិយាល័យ​កណ្តាល​ថ្មី​របស់ធនាគារ ហត្ថា អគារ​ខុនដូ L’attrait Boeung Keng Kang និង​អគារការិយាល័យ OCIC ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម