KPT+
ចិត្តសាស្ត្រ! សង្កេតកាយវិការសម្គាល់អារម្មណ៍មនុស្ស
បើចង់ដឹងថា នរណាម្នាក់គិតអ្វីពេលកំពុងសន្ទនាជាមួយយើង មិនពិបាកពេកនោះទេ! គ្រាន់តែសង្កេតកាយវិការរបស់គេបន្តិច ក៏អាចដឹងថាគេមានអារម្មណ៍បែបណាចំពោះការសន្ទនានេះបានដែរ។ ទឹកមុខ កែវភ្នែក សកម្មភាពដៃឬជើង សុទ្ធតែអាចបង្ហាញប្រាប់អ្នកដទៃអំពីបុគ្គលិកលក្ខណៈនិងអារម្មណ៍របស់គេបានយ៉ាងងាយ។ តោះ! មកសង្កេតជាមួយ KPT Plus!

អង្គុយឬឈរងាកខ្លួន
កាយវិការនេះបង្ហាញថា ដៃគូសន្ទនារបស់យើងកំពុងតែមានអារម្មណ៍មិនស្រួល គ្មានសុវត្ថិភាព និងមិនសូវទុកចិត្តលើខ្លួនឯង។
ក្រពាត់ដៃឬខ្វែងជើង
កាយវិការបែបនេះមានន័យថា គេមានអារម្មណ៍មិនទុកចិត្តក្នុងការសន្ទនាជាមួយយើង និងចង់បង្ហាញថា គេចង់ការពាខ្លួនឯង។
រសាប់រសល់
កាយវិការម្ដងច្រូងសក់ ម្ដងមើលនាឡិកាឬប៉ះចិញ្ចៀន បានន័យថា គេកំពុងមានអារម្មណ៍រសាប់រសល់និងធុញទ្រាន់ ។
ការត្រដុស ក
ការត្រដុសកបង្ហាញថា គេមានអារម្មណ៍តានតឹងនិងថប់បារម្ភ។
ខាំក្រចក
ការខាំក្រចកជួនកាលចង់បង្ហាញថា គេកំពុងតានតឹងស្មុគស្មាញ និងជួនកាលចង់បង្ហាញថា គេភ័យ។
មិនសម្លឹងចំឬមិនដាក់ភ្នែក
ទង្វើបែបនេះចង់បង្ហាញថា គេខ្វះទំនុកចិត្តលើខ្លួនឯង មួយវិញទៀតគឺបង្ហាញការមិនចូលចិត្តនឹងអ្នកសន្ទនាជាមួយ។
អារម្មណ៍មិនជាប់ខ្លួន
អារម្មណ៍ហោះហើរអណ្ដែតអណ្ដូង បង្ហាញថា គេមិនឲ្យតម្លៃនិងមិនគោរពលើដៃគូសន្ទនាទេ ។
ភ្នែកក្រឡិបក្រឡាប់
កែវភ្នែកបែបនេះ បង្ហាញថាគេធុញទ្រាន់ឬមានអារម្មណ៍រំខាន និងមិនយកចិត្តទុកដាក់ជាមួយយើងទេ។
មិនញញឹម
ការដែលគេមិនញញឹមញញែម គឺមានន័យថាគេកំពុងមានទុក្ខព្រួយ ហើយគេកំពុងតែបង្ខំខ្លួនឯងមកនិយាយជាមួយយើង។
ស្ងប់ស្ងាត់ពេក
ខណៈកំពុងនិយាយគ្នា គេបែរជាស្ងប់ស្ងាត់ខ្លាំង បានន័យថា គេលែងយកចិត្តទុកដាក់នឹងយើងហើយ និងមិនចាត់ទុកការសន្ទនានេះថាសំខាន់ទៀតទេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side
ចុចអាន៖ មើលដំណើរប៉ុន្មានប្រភេទនេះ អាចឲ្យយើងស្គាល់ចរិតរបស់គេ
ចុចអាន៖ របាំងមុខដែលយើងស្រលាញ់ នឹងប្រាប់ពីអ្វីអាថ៌កំបាំងក្នុងចិត្ត
-
កីឡា៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


