Connect with us

ព័ត៌មានជាតិ

អភិបាលរាជធានី ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកពង្រឹងការផ្ដល់សេវាសាធារណ: ជូនពលរដ្ឋ ពិសេសសេវាសុរិយោដី

បានផុស

នៅ

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញបន្ថែមឲ្យដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ: ជូន ប្រជាពលរដ្ឋ ជា ពិសេស សេវា សុរិយោដីឲ្យមានប្រសិទ្ធភាពខ្ពស់ និងល្អប្រសើរជាងមុនថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញ ញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ ខណៈលោក និងលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃ អគ្គនាយកដ្ឋានពន្ធដារ អញ្ជេីញដឹកនាំកិច្ចប្រជុំនៅ សាលា រាជធានីភ្នំពេញ ស្តីពីការពិភាក្សាលេីការជំរុញ 

ការផ្តល់សេវាសាធារណៈជាពិសេស សេវាសុរិយោដី ជូន ប្រជាពលរដ្ឋក្នុង មូលដ្ឋាន រាជធានីភ្នំពេញឱ្យកាន់តែល្អប្រសើរថែមទៀត ។

លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីស្តាប់របាយការណ៍របស់លោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីស្តីពីវឌ្ឍនភាពនៃការផ្តល់សេវាសុរិយោដីរួចមកលោក គង់ វិបុល បានបញ្ជាក់ថា កិច្ចប្រជុំថ្ងៃនេះគឺជារឿងល្អបំផុតធ្វើ យ៉ាងណាឲ្យមន្ត្រីជំនាញពាក់ព័ន្ធអាច បន្ស៊ីការងាររបស់ខ្លូននិងពិភាក្សារិះរកមធ្យោបាយដើម្បីជំរុញការផ្តល់សេវាជូនប្រជាពលរដ្ឋបានកាន់តែល្អ ប្រសេីរ ។ ជាមួយគ្នានេះដែរលោកបានអនុញ្ញាតជូនអគ្គនាយករធ្វេីបទបង្ហាញខ្លីស្តីពីយន្តការនៃការផ្តល់ សេវាបង់ពន្ធប្រថាប់ត្រា និងការបង់ពន្ធ នានាដែលអគ្គនាយកដ្ឋានបាននឹងកំពុងអនុវត្តដោយប្រេីប្រាស់ប្រព័ន្ធបច្ចេកវិទ្យាហើយផ្តល់លទ្ធភាពជូនមន្ត្រីនិងប្រជាពលរដ្ឋអាចមេីលឃេីញពីលំហូរចរន្តនៃលិខិតស្នាម បានដោយងាយស្រួល ។

កិច្ចប្រជុំនេះដែរ លោកឃួង ស្រេងបានផ្តល់យោបល់ថាគួរមានយន្តការទំនាក់ទំនងផ្ទៃក្នុងរវាងមន្ត្រីផ្តល់សេវាទាំងភាគីអគ្គនាយកដ្ឋានពន្ធដារទាំងអង្គភាព ច្រកចេញ ចូលតែមួយនិងមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដី ដេីម្បីជំរុញនីតិវិធីផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែល្អប្រសេីរ ហើយការលេីកឡេីងនេះ ត្រូវបានទទួលការឯកភាពពី លោក គង់ វិបុល ផងដែរ។ 

ជាមួយ គ្នា នេះដែរ លោក ឃួង ស្រេង ក៏បានណែនាំមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែក ត្រូវពង្រឹងការផ្ដល់សេវាសាធារណៈក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ឱ្យកាន់តែល្អប្រសេីរ ពិសេសការផ្ដល់សេវាសុរិយោដី និង ជំរុញផ្សព្វផ្សាយបន្ថែមពីផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ(Online) នៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញផងដែរ៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម