កីឡា
តើកីឡាការិនីខ្មែរ-អាមេរិក Gwendolyn មានប្រវត្តិយ៉ាងណា ត្រូវបានកោះហៅចូលក្រុមនារីកម្ពុជា លើកដំបូង?
សហព័ន្ធបាល់ទាត់ កម្ពុជា បានប្រកាសជាផ្លូវការ អំពីបញ្ជីឈ្មោះកីឡាការិនីទាំង ២៣ នាក់ ត្រៀមចូលរួមការប្រកួតពានរង្វាន់នារីអាស៊ាន ASEAN Women’s Cup 2026 នៅប្រទេស ម៉ាឡេស៊ី ខណៈក្នុងចំណោមនោះ មានកីឡាការិនីថ្មីម្នាក់គឺ សាំង រ៉ូសានហ្គិនដូលីន (Gwendolyn Saing) ត្រូវបានកោះហៅជាលើកដំបូង។

កីឡាការិនី សាំង រ៉ូសានហ្គិនដូលីន គឺជាកូនកាត់ខ្មែរ-អាមេរិក ដែលបច្ចុប្បន្ននេះមានវ័យ ២១ ឆ្នាំ។ នាងឪពុកជាជនជាតិ ខ្មែរ និងម្តាយជាជនជាតិអាមេរិក។ បច្ចុប្បន្ន នាងកំពុងលេងឱ្យក្លិបបាល់ទាត់សកលវិទ្យាល័យឈ្មោះ Pacific Boxers ក្នុងតួនាទីជាខ្សែបម្រើ។
សាំង រ៉ូសានហ្គិនដូលីន បានចាប់ផ្តើមលេងបាល់ទាត់តាំងតែពីអាយុ ៤ ឆ្នាំ។ ដោយសារចិត្តស្រឡាញ់កីឡាបាល់ទាត់ ហ្គិនដូលីន ធ្លាប់បានចូលលេងនៅក្លិបយុវជន ហើយក្រោយមកក៏លេងនៅក្រុមវិទ្យាល័យ និងចុងក្រោយនេះបានលេងនៅក្រុមធំកម្រិតសាកលវិទ្យាល័យ ដែលមានរយៈពេល ៤ ឆ្នាំជាប់គ្នា។

កាលពីឆ្នាំ ២០២២ គឺជាឆ្នាំដំបូង ដែល ហ្គិនដូលីន លេងឱ្យក្រុម Pacific Boxers។ នៅឆ្នាំនោះ នាងលេងបានសរុបចំនួន ១៩ ប្រកួត។ ឈានចូលឆ្នាំ ២០២៣ លេងបាន ១៩ ប្រកួត និងឆ្នាំ ២០២៤ នាងលេងបាន ២០ ប្រកួត។ ចំណែកកាលពីឆ្នាំមុន ២០២៥ នាងលេងបាន ១៩ ប្រកួត ក្នុងនោះរកបាន ៤ គ្រាប់ និងបញ្ជូន ២ លើក។
កញ្ញា ហ្គិនដូលីន ធ្លាប់មានក្តីសុបិនលេងតំណាងឱ្យជម្រើសជាតិ កម្ពុជា ខណៈពេលនេះក្តីស្រមៃរបស់នាងបានក្លាយជាការពិតហើយ។ នៅឆ្នាំ ២០២៦ នេះ នាងនឹងត្រូវតំណាងឱ្យក្រុមនារី កម្ពុជា ដើម្បីចូលលេងការប្រកួតពាន ASEAN Women’s Cup 2026 នៅប្រទេស ម៉ាឡេស៊ី។ ក្រុមនារី កម្ពុជា ស្ថិតនៅក្នុងពូល B ជាមួយជម្រើសជាតិ ឥណ្ឌូណេស៊ី និង ទីម័រ៕



អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


