កីឡា
ក្រុមនារី កម្ពុជា ប៉ះ ក្រុមនារី ហ្គាំ ម៉ោង៧យប់នេះជាការប្រកួតសំខាន់សម្រាប់ក្រុមទាំងពីរ
នាល្ងាចថ្ងៃ ពុធ ទី ២៥ ខែ មិថុនា ឆ្នាំ ២០២៥ នេះក្រុមបាល់ទាត់នារី កម្ពុជា នឹងបើកទ្វាកីឡដ្ឋានពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលស្វាគមន៍ក្រុមភ្ញៀវជម្រើសជាតិនារី ហ្គាំ ក្នុងការប្រកួតមិត្តភាពកម្តៅសាច់ដុំ។

ទាំងក្រុមបាល់ទាត់នារី កម្ពុជា និងហ្គាំ សុទ្ធតែជាការប្រកួត ដើម្បីត្រៀមខ្លួនក្នុងការប្រកួតជម្រុះពាន AFC Women’s Asian Cup ឆាប់ៗ។ មុនការប្រកួតនេះមកដល់ គ្រូបង្វឹក និងកីឡាការិនី ក្រុមទាំងសងខាងបានបង្ហាញឆន្ទៈចង់ឈ្នះ និងការត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតនេះ។
ថ្លែងក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ២៤ ខែ មិថុនា ម្សិលមិញ គ្រូបង្វឹករបស់ក្រុមភ្ញៀវ អ្នកស្រី Kimberly Sherman បានមានប្រសាសន៍ថា៖ «ក្រុមរបស់ខ្ញុំរៀបចំបានល្អ ហើយក្រុមរបស់ខ្ញុំបានរៀបចំមួយរយៈហើយ។ ការផ្តោតចំពោះការប្រកួតនេះ គឺទៅលើទ្រឹស្តី និងតាក់ទិចនៃការលេង។… ខ្ញុំគិតថា បាល់ទាត់នារីកម្ពុជា មានស្ថានភាពស្រដៀងគ្នាទៅនឹងក្រុមបាល់ទាត់នារីនៅហ្គាំ។ ខ្ញុំដឹងអំពីចំណុចខ្លាំងរបស់ក្រុមបាល់ទាត់នារីកម្ពុជា។…ការប្រកួតនេះមានសារសំខាន់ ដើម្បីត្រៀមខ្លួនការប្រកួតផ្លូវការ AFC Women’s Asian Cup»។

ដោយឡែកគ្រូបង្វឹករបស់ក្រុមនារីកម្ពុជា លោក Conor Nestor បានលើកឡើងថា៖ «សម្រាប់ខ្ញុំ គឺសប្បាយចិត្ត ដែលបានចូលរួមជាមួយក្រុមបាល់ទាត់នារីកម្ពុជា។ ខ្ញុំត្រៀមសម្រាប់ថ្ងៃរួចរាល់ហើយ ក្នុងការលេងទល់នឹងក្រុមនារី ហ្គាំ។… ពិតណាស់ការប្រកួតនេះ គឺជាការប្រកួតសំខាន់សម្រាប់ក្រុមយើង ដោយសារ ហ្គាំ ទើបតែលេងជាមួយ អារ៉ាប៊ីសាអ៊ូឌីត និងក្រុមមួយចំនួនទៀតនៅក្នុងពូលជាមួយយើងក្នុងពាន AFC Women’s Asian Cup ។ វាគឺសំខាន់សម្រាប់កីឡាការិនីយើង ដែលពួកគាត់អាចប្រកួតជាមួយក្រុមមួយ ដែលមានកម្រិតប្រកួតប្រជែងដូចក្រុមក្នុងពូលរបស់យើង»។

ក្រុមនារី ហ្គាំ មានចំណាត់ថ្នាក់ពិភពលោកល្អជាង កម្ពុជា ដោយពួកគេស្ថិតនៅចំណាត់ថ្នាក់លេខ ៩៧ ពិភពលោក ចំណែក កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ ១១៨។ រីឯប្រវត្តិជួបគ្នាវិញ ក្រុមទាំង ២ ពុំធ្លាប់ជួបគ្នាពីមុនមកឡើយ ដោយការប្រកួតល្ងាចនេះ គឺជាជំនួបលើកទី ១។
ងាកមកមើលអំពីស្ថិតិប្រកួត ៥ ប្រកួតចុងក្រោយវិញ ក្រុមទាំង គឺមានលទ្ធផលឈ្នះ ចាញ់ ប្រហាក់ប្រហែលគ្នា។ ក្នុងនោះក្រុមនារី ហ្គាំ ឆ្លងកាត់ ៥ ប្រកួត ពួកគេឈ្នះ ២ ចាញ់ ២ និងស្មើ ១។ ចំណែកក្រុមនារី កម្ពុជា ឆ្លងកាត់ ៥ ប្រកួត ឈ្នះ ២ ចាញ់ ២ និងស្មើ ១ ដូចគ្នា។
ស្ថិតិ ៥ ប្រកួតចុងក្រោយរបស់ ហ្គាំ៖
- ស្មើ ហុងកុង ១-១
- ចាញ់ លីបង់ ៣-៤
- ចាញ់ ហ្ស៊កដានី ៣-០
- ឈ្នះ អារ៉ាប៊ីសាអ៊ូឌីត ២-០
- ឈ្នះ កោះម៉ារីអាណាខាងជើង ៣-០

ស្ថិតិ ៥ ប្រកួតចុងក្រោយរបស់ កម្ពុជា៖
- ចាញ់ ថៃ ៦-០
- ស្មើ ឥណ្ឌូណេស៊ី ០-០
- ឈ្នះ ម៉ាឡេស៊ី ២-០
- ឈ្នះ ទីម័រខាងកើត ៣-០
- ចាញ់ ឥណ្ឌូណេស៊ី ៣-១

អត្ថបទ៖ សេម កុសល
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


