កីឡា
ឃួន ឡាបូរ៉ាវី ថា ក្រុមនារីក្នុងពាន AFF Women’s Cup មានកម្រិតមិនលើកម្ពុជា
លោក ឃួន ឡាបូរ៉ាវី គ្រូបង្វឹកក្រុមជម្រើសជាតិនារីកម្ពុជា បានចាត់ទុកក្រុមបាល់ទាត់នារីផ្សេងដែលចូលរួមប្រកួតពានរង្វាន់ AFF Women’s Cup 2024 មានកម្រិតគុណភាពមិនលើសក្រុមនារីកម្ពុជាប៉ុន្មានឡើយ។

ការប្រកួតពានរង្វាន់ AFF Women’s Cup 2024 ឡាវធ្វើជាម្ចាស់ផ្ទះ ក្រុមនឹងត្រូវជួបក្រុមឥណ្ឌូណេសុី វេលាម៉ោង៣រសៀល ថ្ងៃទី២៣ ខែវិច្ឆិកា និងប៉ះ ម៉ាឡេសុី នៅថ្ងៃទី២៩ ខែវិច្ឆិកា។
ក្នុងសន្និសទីសារព័ត៌មានមុនការប្រកួត លោក ឃួន ឡាបូរ៉ាវី បាននិយាយថា ៖«សម្រាប់ក្រុមយើងតាំងពីចាប់ផ្ដើមដំបូងគឺយើងមកទីនេះដើម្បីឈ្នះ ហើយខ្ញុំមើលថា ក្រុមទាំងអស់នៅក្នុងព្រឹត្តិការណ៍មានកម្រិតប្រហែលយើងដែរ។ យើងអាចប្រកួតប្រជែងជាមួយពួកគេបាន»។

លោក ឃួន ឡាបូរ៉ាវី បានបន្ថែមថា ៖«សម្រាប់ក្រុមរបស់ខ្ញុំ ទោះបីយើងមានត្រឹមតែ១០ថ្ងៃ មុនពេលព្រឹត្តិការណ៍នេះចាប់ផ្ដើមមែន។ ស្របពេលលីគនារីយើងក៏កំពុងដំណើរការ។ ខ្ញុំគ្រាន់តែប្រមូលផ្ដុំកីឡាការិនី ដែលកំពុងលេងស្រាវ់ ហើយខ្ញុំគ្រាន់តែបន្ថែមនូវយុទ្ធសាស្ត្រប៉ុណ្ណោះ»។
ដូចអ្វីដែលគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាបានលើកឡើងចឹង ឆ្នាំនេះសហព័ន្ធបាល់ទាត់កម្ពុជាបានបង្កើតលីគនារីឡើងវិញ ប្រៀបដូចជាការត្រៀមខ្លួនសម្រាប់ពានរង្វាន់អន្តរជាតិមានដូចជា AFF Women’s Cup 2024 និងសុីហ្គេម ជាដើម។
កីឡាការិនីជាប់ឈ្មោះក្នុងបញ្ជីឈ្មោះ២៣នាក់ចុងក្រោយ សុទ្ធជាកីឡាការិនីមានសមត្ថភាព និងបទពិសោធជាមួយក្រុមជម្រើសជាតិកម្ពុជា ក្នុងនោះមានកីឡាការិនីកូនកាត់ខ្មែរ-កាណាដា ឈីវ សាលីណា ផងដែរ៕

ចំពោះរូបមន្ត ការប្រកួត AFF Women’s Cup 2024 មានក្រុមចូលរួមចំនូន៦ក្រុម បែងចែកជា២ពូល ក្នុងនោះក្រុមលេខ១និងលេខ២ នៃពូលនីមួយៗនឹងបានឡើងទៅវគ្គ៤ក្រុមចុងក្រោយដើម្បី ជ្រើសរើស៣ក្រុមឡើងទៅពានរង្វាន់កម្រិតទី១ ASEAN Women’s Championship ឆ្នាំ២០២៥ ដែលមានក្រុមខ្លាំងកំពុងរង់ចាំគឺ ហ្វីលីពីន ថៃ និងវៀតណាម៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


