Connect with us

សេចក្ដីជូនដំណឹង

​អ្នក​រត់​ម៉ូតូ​កង់បី​ថា ​រថយន្ត ​EV ​ធ្វើ​ឱ្យ​ថយ​ចំណូល​

បានផុស

នៅ

ក្រុម​អ្នក​ប្រកបរបរ​រត់​កង់​បី​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ ការ​កក់​រថយន្ត​អគ្គិសនី​ (​EV) ​តាម​អេប នឹង​ធ្វើ​ឱ្យ​បាត់ បង់​ចំណូល​ ​និង​ប៉ះពាល់​ដល់​ជីវភាព​របស់​ពួកគេ​ ​ខណៈ​អ្នក​មួយ​ចំនួន​ទៀត​ មិន​យល់​ស្រប​នឹង​ការ​លើក​ឡើង​បែប​នេះ​។​

​ការលើកឡើងបែបនេះ ​បន្ទាប់ពីមានអ្នកបើកបរមួយចំនួននិយាយថា ​ក្រោយ​ពី​មាន​រថយន្តអគ្គិសនី​( EV)​ ចូល​មក ​ការបញ្ជាកក់ ​Tuk Tuk ​បាន​ថយចុះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកប្រកបរបររត់កងបី ​ឈ្មោះ វិចិត្រ ​អាយុ ​៣៤ ឆ្នាំ ​យល់ឃើញថា ​នៅ​ពេល​ដែលក្រុមហ៊ុនមាន​ប្រម៉ូសិន​បន្ទាបតម្លៃ​នឹង​ធ្វើ​ឱ្យ​ភ្ញៀវ​មួយចំនួន ​រត់​ទៅ​រកឡាន ​ជំនួស​ឱ្យ​ការ​កក់​ Tuk Tuk ប៉ុន្តែ​ក៏មិន​ទាំង​អស់នោះដែរ ដោសារជាជម្រើសរបស់ភ្ញៀវ។​

​លោក ​វិចិត្រ ​បន្ថែមថា៖ ​«វាជាជម្រើសរបស់ភ្ញៀវមានពីរ បើគាត់ចង់បានផាសុកភាព ត្រជាក់ស្រួល ហើយ​តម្លៃ​លើបន្តិចគាត់ជិះឡាន ​តែ​បើ​គាត់​ចង់លឿន​ បត់បែន​ស្រួល​ គាត់ជិះកង់បី»។ ​

​អ្នករត់កង់បីម្នាក់ទៀត ឈ្មោះ ស កុសនា ​ប្រាប់ថា ​ខែភ្លៀង ​ក្ដៅ ​ភ្ញៀវ​ភាគច្រើន​គាត់រត់ទៅរកឡាន ​ដោយ​សារ​ឡានមានម៉ាស៊ីនត្រជាក់ ​និងផា​សុក​ភាព។ ​

​លោក ស៊ុំ សាមិះ ​យល់ឃើញថា ​ការ​កក់​រថយន្ត​អគ្គិសនី​ (​EV) ​តាម​អេប ​ប៉ះពាល់ក៏ប៉ះពាល់តិច ​តែក៏អាចឱ្យយើង​រីកចម្រើនដែរ ​បើសិន​ឡានគាត់ដាក់តម្លៃថេរ ​ស្មើ​នឹង​អេប​គេដ៏ទៃ ​គីឡូស្មើអេបគេ ​ហើយយើងប្រកួតប្រជែងគ្នាទៅ ​ប៉ុន្តែតម្លៃអេបធ្វើម៉េច​ឱ្យ​ស្មើ​គ្នា​ទាំង​អស់​តម្លៃឡាន ​EV ​ហើយចាំ​យើង​ប្រកួតប្រជែងជារឿង​របស់​ក្រុមហ៊ុន។​

អ្នករត់កង់បីម្នាក់ទៀត បានប្រាប់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា សព្វថ្ងៃលោកភ្ជាប់ជាមួយ ៣ អេប ដូចជា wownow Pass App និងGrape។ ហើយថា តាំងពី EV ផ្អាកដំណើរការ ការកក់ Tuk Tuk ចាប់ផ្ដើមមានភ្ញៀវជាងមុន។

«ខ្ញុំបើកអេប wownow​ និង Pass App បន្ទាប់ពី EV ផ្អាក ការដឹកចំនួនជើងកើនឡើង ពីមុនបានតែ ២ ឬ៣ ជើង ឥឡូវឡើងដល់ ៨ ជើង»។ តម្លៃប្រេងឥន្ធនៈ និងហ្គាសកើនឡើង បានធ្វើឱ្យប៉ះពាល់ជីវភាពខ្លះដែរ ដោយការចំណាយច្រើនជាងមុន បើហ្គាសចុះដល់ ២០០០ ដូចដើមវិញបានល្អ។ នេះជាការលើកឡើងរបស់អ្នករត់កង់បី។ វិស័យដឹកជញ្ជូននឹងរីកចម្រើនខ្លាំងនៅកម្ពុជានៅពេលអនាគត។

«ពីដើមអ្នកជិះកង្វល់ ពេលថា ពេលជិះទៅ ហៅម៉ូយដៃ ហៅអីទៅ មានអ្នកធ្វើស៊ីអីចឹង ឥឡូវអត់ខ្វល់ទេ ឱ្យតែយើងកក់តាមអេប គឺសុវត្ថិភាពទាំងអ្នកជិះ និងអ្នកដឹក»។ អ្នករត់កង់បី បន្ថែមបែបនេះ។

ចំពោះរថយន្តអគ្គិសនី មានចុះ ប៉ុន្តែធ្វើម៉េចកុំឱ្យតម្លៃស្មើកង់បី ហើយកាលណាតែតម្លៃស្មើគឺកង់បីនឹងប៉ះពាល់ចំណូលកង់បីហើយ។

អ្នករត់កង់បីម្នាក់ទៀត ប្រាប់ថា តាំងពីគេបិទរថយន្ត EV ការកក់ចាប់ផ្ដើមមានឡើងវិញ កាលដែលមានរថយន្តអត់មានភ្ញៀវជិះ គេជិះតែឡាន។ ការដឹកជញ្ជូន នឹងមានការកក់ឡានច្រើន នៅពេលខាងមុខ អតិថិជននឹងងាកទៅជិះឡានវិញ។

អតិថិជនដែលធ្លាប់ជិះ EV របស់ Wownow បានប្រាប់ថា ពីមុនខ្ញុំធ្លាប់ជិះ EV ផង និង Tuk Tuk ផង ប៉ុន្តែឥឡូវ​ ដោយសារតែគេបិទ EV ខ្ញុំមានជម្រើសតែមួយគឺជិះ Tuk Tuk។ លោកថា ទីផ្សារសេវាកម្មតាមអេប គួរតែមានប្រភេទយានជំនិះកាន់តែច្រើន ដោយសារតែអតិថិជននីមួយៗ មានជម្រើសផ្សេងគ្នា អ្នកខ្លះគាត់គិតថា ជិះ Tuk Tuk អ្នកខ្លះថា ជិះរថយន្តងាយស្រួល។

កញ្ញា ​វណ្ណៈ ​ណារីម ​អតិថិជន WOWNOW ​យល់ឃើញថា៖ «ភាគច្រើនខ្ញុំបញ្ជាកក់រថយន្ត EV នៅថ្ងៃ​ចុងសប្ដាហ៍ ​ដោយសារតែមានភាពងាយស្រួល ​ដែលសំខាន់តម្លៃសមរម្យ Tuk Tuk មាន​អត្ថ​ប្រ​យោជន៍​របស់គាត់ ​EV ​ក៏គាត់មានអត្ថប្រយោជន៍របស់គាត់ អញ្ចឹងអត់អាចថា ឥឡូវ​ហ្នឹងត្រូវ​លុប​បំបាត់មួយ ចោលមួយទេ អញ្ចឹងខ្ញុំជាអតិថិជន បើសិនជាខ្ញុំមានតម្រូវការប្រើ EV ចឹងខ្ញុំ​អត់​មាន​សិទ្ធិ​ក្នុងការជ្រើសរើសទេឬ?»។​

​កញ្ញា ​វណ្ណៈ ​ណារីម ​បន្ថែមថា៖ «ខ្ញុំគិតថា WOWNOW ​ល្អទាំងសេវាកម្ម និងការចំណាយ សម្រួល​​​ដល់​អ្នកធ្វើការដូចខ្ញុំច្រើននៅពេលដែលយើងចេញក្រៅ បើសិនជាហៅតាមធម្មតា​តម្លៃភាគ​ច្រើន​ខ្ពស់​ហើយយើងក៏ពិបាកតថ្លៃជាមួយពួកគាត់ដែរ»។ ​

​នៅថ្ងៃទី ​៣០ ​ឧសភា ​២០២៦ ​ក្រុមហ៊ុន WOWNOW បានប្រកាស​ផ្អាក​សេវា​កម្ម​កក់​រថយន្តធ្វើ​ដំណើរតាមប្រព័ន្ធ អនឡាញថាមពលថ្មី (EV Online Ride-Hailing Services) ជាប​ណ្តោះ​អាសន្ន ដើម្បីធ្វើការកែតម្រូវផ្ទៃក្នុង ឱ្យស្របតាមច្បាប់ ​និងបទប្បញ្ញត្តិរបស់អាជ្ញាធរ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម