Connect with us

ព័ត៌មានអន្ដរជាតិ

UN ព្រមាន​ពីការ​ធ្លាក់​ចុះនៃ​​ស្តង់​ដារ​ច្បាប់​អន្តរ​ជាតិកាន់​តែ​ខ្លាំង​ ដោយ​​ស្នាដៃ​​អ្នក​នយោបាយ​

បានផុស

នៅ

ឧត្តម​ស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ​(UN) លោក Volker Turk ​ព្រមាន​ពីការធ្លាក់ចុះកាន់តែខ្លាំង​ឡើង​នៃស្តង់ដារ​ច្បាប់​អន្តរជាតិ ក្នុង​ចំណោមជម្លោះ​សកលដ៏ច្រើនសន្ធឹកសន្ធាប់នាពេល​បច្ចុប្បន្ន​ ​ព្រម​ទាំង​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ថា ទុក្ខវេទនារបស់ប្រជាជន​ប៉ាឡេស្ទីន​ត្រូវបាន​មើលរំលង​​ជា​រឿយ​ៗ​ នៅក្នុងការជជែក​ពិភាក្សា​នយោ​បាយអឺរ៉ុប។ នេះ​បើតាម​សារព័ត៌មាន Anadolu ផ្សាយ​នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២៦ ។

ថ្លែងទៅ​កាន់សមាជិក​នៃគណៈកម្មាធិការ​កិច្ចការបរទេស​នៃសភាអឺរ៉ុប​នៅ​ទីក្រុងព្រុចសែល កាល​ពីថ្ងៃព្រហស្បតិ៍ លោក Turk បាន​និយាយ​ថា ​ពិភពលោក​កំពុងប្រឈមមុខ​នឹងជម្លោះជាង៦០ ដោយ​ភាគច្រើន​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពីសាធារណជន​តិចតួច បើទោះបីជាមាន​ផលវិបាកដល់​​មនុស្ស​ធម៌ដ៏ធ្ងន់ធ្ងរក៏ដោយ​។

ឧត្តម​ស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ​(UN) លោក Volker Turk ។ រូបភាព៖ UN
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​​​ លើក​ឡើង​​​ថា៖ « មាន​រឿង​​មួយ​ដែល​​ជម្លោះ​ទាំង​អស់​​នោះ​​​មាន​ ​​​គឺ​ជា​ការ​​មិន​អើពើ ហើយ​​ខ្ញុំ​ចង់​និយាយ​ថា ការ​មិន​​គោរព​ច្បាប់​មនុស្សធម៌​​អន្តរជាតិ និង​ច្បាប់​សិទ្ធិ​មនុស្ស​​អន្តរជាតិ​កំពុង​លេច​ចេញ​យ៉ាង​ច្បាស់​»។

លោក​​ព្រមាន​ថា ការ​ទទួល​​យក​ជន​ស៊ីវិល​​ដែល​ស្លាប់​​ដោយ​សារ​តែ​​មិន​​សមាមាត្រ​នឹង​គោលបំណង​​យោធា​ប្រឈម​​នឹង​ការ​បង្កើត​គំរូ​ដ៏​គ្រោះថ្នាក់​។

លោក​ បន្ថែម​ថា៖ « ប្រសិនបើ​អ្នក​​ទទួល​យក​ជន​​ស៊ីវិល​​ដែល​​ស្លាប់​​ដោយ​សារ​​តែ​មិន​សមាមាត្រ​នឹង​​គោលបំណង​​យោធា​ណា​មួយ​​កំពុង​​​បន្ត អ្នក​​បង្កើត​ភាព​​ប្រក្រតី​ថ្មីដែល​អាច​​​ប្រើប្រាស់​​ដោយ​អ្នក​​​​កំពុង​បង្ក​​សង្គ្រាម»។

លោក Turk ក៏​ព្រមានពី​ការកើនឡើង​នៃភាពគ្មាន​ទោសពៃរ៍ និងការយល់ឃើញ​​ថាច្បាប់អន្តរជាតិជា​ជម្រើស បង្កហានិភ័យលើសពីជម្លោះបុគ្គល​ទៅទៀត​។

លោក​បន្ត​ថា​៖ « យើង​ឃើញ​ថា ការរិចរិល​នៃស្តង់ដារច្បាប់​អន្តរជាតិ ​ដែលប្រទេសមួយចំនួន​ធ្វើសកម្មភាព​ដោយគ្មានទោសពៃរ៍ ហើយ​ច្បាប់​ត្រូវ​បាន​គេមើលឃើញ​ថាជាជម្រើស បង្កើត​ហានិភ័យធ្ងន់ធ្ងរ​សម្រាប់​យើង​ទាំងអស់គ្នា។ យើងមិនអាច​ទ្រាំទ្រនឹងការរិចរិល​នោះបានទេ»។

លោកព្រមាន​ប្រឆាំងនឹង​ភាសា និងរូបភាពដែល​ធ្វើឱ្យបុគ្គល និងសហគមន៍បាត់បង់​មនុស្សធម៌ ហើយសង្កត់ធ្ងន់ថា មេដឹក​នាំនយោបាយ​មានការ​ទទួលខុសត្រូវ​មិនឱ្យបង្កភាពតាន​តឹង ឬប្រែក្លាយ​ក្រុមមនុស្ស​​នានា​ទៅជាពពែ​រងទុក្ខ​ទេ៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម