សន្តិសុខសង្គម
សមត្ថកិច្ចចម្រុះ ដេញស្ទាក់ចាប់រថយន្ត២គ្រឿងបុកបារ៉ាស់ឃាត់ជនជាតិចិន៥នាក់ រកឃើញសម្ភារបទល្មើស និង ដកហូតអាវុធ
កម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ បើកប្រតិបត្តិការយ៉ាងក្តៅគគុក ដេញស្ទាក់ចាប់រថយន្តស៊េរីទំនើបចំនួន ០២គ្រឿង ដែលបានបើកបុកសមត្ថកិច្ច និងរត់គេចពីការត្រួតពិនិត្យ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១០:៥០ នាទីព្រឹក កាលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។

ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ប្រតិបត្តិការនេះ ដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ដោយមានការសម្របសម្រួលនីតិវិធីពី លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ព្រមទាំងការចូលរួមពីលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត កម្លាំងស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត និងរដ្ឋបាលក្រុងប៉ោយប៉ែត។


ប្រតិបត្តិការនេះកម្លាំងចម្រុះបានចុះប្រតិបត្តិការដេញស្ទាក់ចាប់រថយន្តចំនួន០២គ្រឿង ដែលបានបុកសមត្ថកិច្ច ហើយរត់គេចពីការត្រួតពិនិត្យរបស់សមត្ថកិច្ច ពីចំណុចម្ដុំមុខវត្តត្រាច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រហូតដល់ចំណុចតំបន់សេដ្ឋកិច្ចពិសេសសានកូ ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទើបកម្លាំងចម្រុះឃាត់រថយន្តខាងលើបានជាបន្តបន្ទាប់បានចំនួន០២គ្រឿង ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិបរទេសចំនួន០៥នាក់(ប្រុស)


ក្នងនោះសមត្ថកិច្ចជំនាញបានដកហូតវត្ថុតាងមួយចំនួនរួមមាន ៖ រថយន្តម៉ាក GAC GN8 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៥ ពាក់ស្លាកលេខ ភ្នំពេញ 2CH-2388 ចំនួន០១គ្រឿង កម្លាំងជំនាញបានរកឃើញសម្ភារវត្ថុតាងសម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមបច្ចេកវិទ្យា រួមមាន ៖ -ទូរស័ព្ទដៃចម្រុះ ចំនួន១៥៥គ្រឿង, -ធុង CPU ចំនួន០១គ្រឿង, -ម៉ូនីទ័រ (MONITOR) ចំនួន០២គ្រឿង, -កុំព្យូទ័រយួរដៃ (LAPTOP) ចំនួន០១គ្រឿង, -ផ្លាស់ (FLASH) ចំនួន០៥គ្រឿង ,


រថយន្តម៉ាក GAC GN8 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៥ ពាក់ផ្លាកលេខ កម្ពុជា D.D.0168 ចំនួន០១គ្រឿង កម្លាំងជំនាញបានរកឃើញសម្ភារវត្ថុតាងសម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមបច្ចេកវិទ្យា រួមមាន ៖ -កាំភ្លើងខ្លីម៉ាក ZORAKI MOD 914-T លេខតួ A3YZR11YS01-2101918 ចំនួន០១ដើម បង់ចំនួន០១ (គ្រាប់ចំនួន០៧គ្រាប់), -ដំបងដែករលាស់ ចំនួន០១ដើម និង ទូរស័ព្ទដៃម៉ាក (IPHONE 17 PRO MAX) ចំនួន២គ្រឿង នៅជាប់និងខ្លួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កំពុងបន្តនីតិវិធីអនៅអធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែត៕





-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


