ព័ត៌មានជាតិ
រដ្ឋមន្រ្តីអធិការកិច្ច បន្តចូលរួមវេទិកាពិសេស នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ICAPP អំពីបញ្ហាប្រឈមនៃAI
លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានវេទិកាយុវជន នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានបន្តអញ្ជើញដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុង «កិច្ចពិភាក្សា ដែលជាវេទិកាពិសេស នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ICAPP លើកទី៤៥» ក្រោមប្រធានបទ៖ «បរិវត្តន៍របស់អាស៊ីក្នុងយុគសម័យឌីជីថល៖ បញ្ហាប្រឈមនៃបញ្ញាសិប្បនិម្មិត (AI)» នៅសារមន្ទីរជាតិ Chinggis Khan ប្រទេសម៉ុងហ្គោលី។

ថ្លែងក្នុងវេទិកាដ៏មានសារៈសំខាន់នោះ លោករដ្ឋមន្ត្រី បានលើកឡើងថា AI បានក្លាយជាកម្លាំងចលករយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការកែប្រែ និងធ្វើឱ្យសើរឡើងនូវប្រព័ន្ធសេដ្ឋកិច្ច សង្វាក់ផលិតកម្ម អភិបាលកិច្ច និងសង្គម នៅទូទាំងពិភពលោក។ ទោះជាបែបនេះក្តី លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា AI ក៏អាចនាំមកនូវបញ្ហាប្រឈមដូចជា គម្លាតសេដ្ឋកិច្ច ការរំខានដល់ទីផ្សារការងារ និងក្តីបារម្ភទៅលើសីលធម៌ ឯកជនភាព និងសន្តិសុខជាដើម ដែលទាមទារឱ្យមានក្របខ័ណ្ឌអភិបាលកិច្ចច្បាស់លាស់ដើម្បីការពារផលប្រយោជន៍ប្រជាជន។
បន្ថែមលើនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងជាក់ស្តែងនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការធ្វើបរិវត្តកម្មឌីជីថល គឺជាសសរស្តម្ភគន្លឹះនៃរបៀបវារៈអភិវឌ្ឍន៍ជាតិរបស់កម្ពុជា ដែលត្រូវបានកំណត់យ៉ាងច្បាស់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ហើយកម្ពុជាកំពុងប្រើប្រាស់ AI ដើម្បីបង្កើននវានុវត្តន៍ ផលិតភាព ភាពប្រកួតប្រជែង និងពង្រឹងសេវាសាធារណៈ ក្នុងគោលដៅឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្នុងការប្រែក្លាយជាប្រទេសដែលមានចំណូលខ្ពស់។

ជាទីបញ្ចប់ លោករដ្ឋមន្រ្តី បានចែករំលែកនូវទស្សនទានគន្លឹះមួយចំនួន ដើម្បីធានាថា AI នឹងដើរតួនាទីសំខាន់សម្រាប់វិបុលភាពរួមនៅអាស៊ី រួមមាន (១) ការវិនិយោគលើធនធានមនុស្ស និងចំណេះដឹងឌីជីថល (២) ការជំរុញការស្រាវជ្រាវ និងនវានុវត្តន៍ (៣) ការលើកកម្ពស់អភិបាលកិច្ច AI ប្រកបដោយការទទួលខុសត្រូវ និងសីលធម៌ខ្ពស់ (៤) ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និង (៥) ការធានាឱ្យមានបរិយាបន្នលើការអភិវឌ្ឍន៍បច្ចេកវិទ្យា AI។
គួរជម្រាបផងដែរថា មុនពេលអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សានេះ លោក សុខ សូកេន រួមជាមួយគណៈប្រតិភូ ICAPP ក៏បានអញ្ជើញចូលទស្សនាសារមន្ទីរជាតិ Chinggis Khan ផងដែរ៕


-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


