សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីឃាតកម្មសម្លាប់បុរសវ័យ ៦៥ ឆ្នាំ នៅស្រុកព្រែកប្រសព្វ
កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ សហការជាមួយអាវុធហត្ថស្រុកព្រែកប្រសព្វ និងស្រុកសំបូរ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយព្យាយរត់គេច បន្ទាប់ពីធ្វើសកម្មភាពកាប់សម្លាប់បុរសវ័យ៦៥ឆ្នាំ បណ្តាលឲ្យស្លាប់ក្នុងរោងចាំចម្ការ។
ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងនាវេលាម៉ោង ១១:៤០ នាទីយប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចសោមដេប៉ូ ស្ថិតក្នុងភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

ជនសង្ស័យមានឈ្មោះ ជីង ចាន់ អាយុ ២៥ឆ្នាំ រស់នៅភូមិរកាធំ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
ករណីឃាតកម្មដោយប្រើដាវសម្លាប់ជនរងគ្រោះមានឈ្មោះ ប៉ុន សុទ្ធ អាយុ ៦៥ ឆ្នាំ បានកើតឡើងកាលពីយប់ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៦ នៅរោងចំការស្វាយចន្ទី ក្នុងភូមិរកាធំ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញបាននាំជនសង្ស័យទៅបង្ហាញទីតាំងលាក់វត្ថុតាង និងដកហូតបានដាវ ១ដើម ដែលត្រូវបានលាក់ទុកក្រោមគល់ឈើក្បែរផ្ទះជនសង្ស័យ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា បានជាជនសង្ស័យហ៊ានដល់ថ្នាក់យកដាវកាប់ទៅជនរងគ្រោះនោះ ពីព្រោះដោយសារខឹងជនរងគ្រោះស្តីបន្តោសរឿងលែងសត្វគោឲ្យចូលស៊ីស្រូវក្នុងចម្ការ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ទុកនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ ប្រុញ វិធិន
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ២២ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


