ព័ត៌មានអន្ដរជាតិ
នារីបម្រើការលើយន្តហោះថៃ ត្រូវចាប់ខ្លួននៅអូស្រ្តាលី ពាក់ព័ន្ធការរត់ពន្ធគ្រឿងញៀន, ប្រឈមជាប់ពន្ធនាគារ ៥០ឆ្នាំ
ស្រ្តីជនជាតិថៃម្នាក់ ជាអ្នកបម្រើការលើយន្តហោះក្រុមហ៊ុន Thai Airways ត្រូវបានចាប់ខ្លួន ក្នុងប្រទេសអូស្រ្តាលី ពាក់ព័ន្ធការរត់ពន្ធគ្រឿងញៀន ខណៈពេលនេះកំពុងមានការស៊ើបអង្កេត។

តាមការផ្សាយរបស់ Khaosod នៅថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ នារីម្នាក់នេះមានវ័យ ២៦ឆ្នាំ បម្រើការលើជើងហោះហើរ TG465 ត្រូវបានចាប់ខ្លួន នៅឯអាកាសយានដ្ឋានអន្តរជាតិ Melbourne កាលពីថ្ងៃទី២៤ ខែនេះ។
អាជ្ញាធរអូស្រ្តាលី បានរកឃើញថ្នាំញៀនប្រភេទហេរ៉ូអ៊ីនជាង ១ គីឡូក្រាម លាក់ទុកក្នុងស្រទាប់ខាងក្នុងនៃកាបូបយួរដៃ ចំនួន ១២ ដែលនាងដាក់តាមខ្លួន។
បើតាមការប៉ាន់ស្មានតម្លៃលើទីផ្សារងងឹត ថ្នាំញៀនទាំងនោះ មានតម្លៃ ប្រហែល ៣៤ម៉ឺនដុល្លារ អាមេរិក ខណៈពេលនេះ នាងត្រូវប្រឈមមុខ នឹងបទល្មើសរត់ពន្ធគ្រឿងញៀនឆ្លងដែន ដែលជាទោសធ្ងន់ធ្ងរក្នុងប្រទេសអូស្រ្តាលី។

អាជ្ញាធរអូស្ត្រាលី បានចោទប្រកាន់នាង ជាផ្លូវការចំនួន ២ បទល្មើស ក្រោមក្រមព្រហ្មទណ្ឌអូស្ត្រាលី ដែលបទចោទទី១ គឺការនាំចូលគ្រឿងញៀន ដែលត្រូវបានត្រួតពិនិត្យតាមព្រំដែនក្នុងបរិមាណសម្រាប់លក់លើទីផ្សារ និងបទចោទទី២ គឺការកាន់កាប់គ្រឿងញៀន ដែលត្រូវបានត្រួតពិនិត្យតាមព្រំដែន ក្នុងបរិមាណសម្រាប់លក់លើទីផ្សារ។
បើបូកចូលគ្នា! បទល្មើសទាំងពីរនេះ អាចឲ្យនាងប្រឈមនឹង ការមានទោសជាប់ពន្ធនាគារ អតិបរមា ៥០ឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសអូស្ត្រាលី គ្មានទោសប្រហារជីវិតឡើយ៕
អត្ថបទ៖ សុវណ្ណ
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


