ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ថ្កោលទោស ចំពោះសមយុទ្ធរួមគ្នារបស់អាមេរិក និងជប៉ុន
កូរ៉េខាងជើង បានថ្កោលទោស ការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក និងជប៉ុននៅថ្ងៃចន្ទនេះ ដោយ ចោទប្រកាន់ទីក្រុងតូក្យូថា បានប្រើប្រាស់ស្ថានភាពពិភពលោកដ៏ច្របូកច្របល់ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការផ្លាស់ប្តូរយុទ្ធសាស្រ្តយោធារបស់ខ្លួនទៅជាប្រទេសសង្គ្រាម។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ។

កូរ៉េខាងជើងបានរិះគន់ប្រទេសជប៉ុន ចំពោះការចូលរួមក្នុងសមយុទ្ធ Resolute Dragon ដោយចោទប្រកាន់ប្រទេសជប៉ុនថា៖ « បានបង្កើនសមត្ថភាពឈ្លានពាន»។ ក្នុងអត្ថបទវិចារណកថាមួយ ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA)។
កូរ៉េខាងជើងបន្តទៀតថា ជប៉ុនបានធ្វើឱ្យស្ថានការណ៍សន្តិសុខនៅក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើង ដោយពង្រឹងទំនាក់ទំនងយោធារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។
ទីក្រុងព្យុងយ៉ាងអះអាងបន្ថែមទៀតថា មីស៊ីលរយៈចម្ងាយឆ្ងាយត្រូវបានបាញ់សាកល្បងក្នុងសមត្ថភាពបង្ការដែលមានគោលបំណងវាយប្រហារប្រទេសជិតខាង អំឡុងពេលចូលរួមលើកដំបូងរបស់ប្រទេសជប៉ុន ក្នុងសមយុទ្ធពហុជាតិដឹកនាំដោយសហរដ្ឋអាមេរិក នៅតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងខែមេសា និងឧសភា។
កូរ៉េខាងជើងព្រមានទីក្រុងតូក្យូអំពីទីបញ្ចប់ដ៏សោកសៅ ប្រសិនបើនៅតែបន្តអាកប្បកិរិយាយោធាដោយមិនប្រុងប្រយ័ត្ន។
គួរបញ្ជាក់ថា សមយុទ្ធ Resolute Dragon ពាក់ព័ន្ធនឹងកងកម្លាំងការពារខ្លួនលើដីជប៉ុន និងកងម៉ារីនសហរដ្ឋអាមេរិក បានចាប់ផ្តើមនៅថ្ងៃទី២០ ខែមិថុនា នៅកោះ Okinawa និង Kyushu ដែលជាកោះសំខាន់ៗ នៅភាគនិរតីនៃប្រទេសជប៉ុន ហើយគ្រោងនឹងបញ្ចប់នៅ ថ្ងៃអង្គារ ទី៣០ ខែមិថុនា នេះ ។
សម្រួល៖ ណឺ មិនា
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


