ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ កុំឲ្យបារាំងជ្រៀតជ្រែកកិច្ចការដោះមីននៅច្រកសមុទ្រ Hormuz ព្រោះជាកិច្ចការអ៊ីរ៉ង់សុទ្ធ
អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បាននិយាយសំដៅទៅ អនុស្សរណៈនៃការយោគយល់គ្នា (MoU) ទីក្រុងអ៊ីស្លាម៉ាបាដ ដែលសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានចុះហត្ថលេខាកាលថ្ងៃទី១៧ខែមិថុនា ថា ប្រតិបត្តិការបោសសម្អាតមីននៅក្នុងច្រកសមុទ្រ Hormuz ត្រូវតែអនុវត្តជាដាច់ខាតដោយអ៊ីរ៉ង់តែមួយគត់ និងមិនមានប្រទេសណាមួយផ្សេងទៀតឡើយ។

លោក Kazem Gharibabadi បានឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរបស់បារាំងជាមួយប្រទេសដៃគូនានាក្នុងការបោសសម្អាតមីននៅច្រកសមុទ្រ Hormuz។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន timesofisrael កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។
លោក Gharibabadi បានសរសេរនៅលើបណ្តាញសង្គម X យ៉ាងដូច្នេះថា «លោក ម៉ាក្រុង បានលើកឡើងថា ប្រទេសបារាំងកំពុងសហការក្នុងការបោសសម្អាតមីននៅច្រកសមុទ្រ Hormuz ដោយមានការសម្របសម្រួលជាមួយដៃគូរបស់ខ្លួន។ ប៉ុន្តែ យោងតាម MoU ទីក្រុងអ៊ីស្លាម៉ាបាដ ការបោសសម្អាតមីន គឺត្រូវធ្វើឡើងដោយអ៊ីរ៉ង់តែម្នាក់ឯងគត់ និងគ្មានប្រទេសណាផ្សេងទៀតឡើយ។ តាមគោលការណ៍ យើងនឹងមិនអនុញ្ញាតឲ្យមានសកម្មភាពបែបនេះកើតឡើងជាដាច់ខាត»។
អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះ ក៏បានបញ្ជាក់បន្ថែមទៀតថា «ស្ថានភាពបច្ចុប្បន្នគឺមានភាពរសើប និងស្មុគស្មាញខ្លាំងណាស់ ដូច្នេះយើងសូមណែនាំយ៉ាងម៉ឺងម៉ាត់ដល់ប្រទេសបារាំង កុំធ្វើឲ្យស្ថានការណ៍កាន់តែស្មុគស្មាញថែមទៀត តាមរយៈសកម្មភាពញុះញង់របស់ខ្លួន»។
សូមជម្រាបជូនថា អ៊ីរ៉ង់តែងតែប្រើប្រាស់ «មីនសមុទ្រ» ជាឧបករណ៍យុទ្ធសាស្ត្រ ដើម្បីរារាំង ឬបំភ័យនាវាចម្បាំង និងនាវាដឹកប្រេងរបស់លោកខាងលិច។ ដោយហេតុនេះហើយ ទើបទាំង អាមេរិក បារាំង រួមទាំងសម្ព័ន្ធមិត្តលោកខាងលិច តែងតែបញ្ជូននាវាចម្បាំងមកល្បាត និងព្យាយាមជួយបោសសម្អាត មីន ដើម្បីការពារសុវត្ថិភាពនាវាពាណិជ្ជកម្ម។ ប៉ុន្តែ ភាគីអ៊ីរ៉ង់យល់ថា សកម្មភាពរបស់បរទេស (ជាពិសេសបារាំង និងអាមេរិក) នៅតំបន់នោះ គឺជាការរំលោភបំពានអធិបតេយ្យភាព និងជាការញុះញង់បង្កសង្គ្រាម៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
អុីរ៉ង់ រឹតបន្តឹងការគ្រប់គ្រងច្រក Hormuz និងព្រមានកប៉ាល់ ដែលមិនព្រមដើរតាមផ្លូវរបស់ខ្លួន
-
សន្តិសុខសង្គម២០ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


