ព័ត៌មានជាតិ
អ្នកនាំពាក្យពន្យល់មូលហេតុដែលលោក ទេព នីថា នៅតែជាអគ្គលេខាធិការ គ.ជ.ប ដដែលបើទោះបីដាក់ឱ្យចូលនិវត្តន៍ក្ដី
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប លោក ហង្ស ពុទ្ធា បានបញ្ជាក់ថាលោក ទេព នីថា នៅតែបំពេញតួនាទីជាអគ្គលេខាធិការ គ.ជ.ប ដដែល បើទោះបីត្រូវបានព្រះមហាក្សត្រដាក់ឱ្យចូលនិវត្តន៍ហើយក្ដី។ លោកថាការដាក់ឱ្យចូលនិវត្តន៍គឺធ្វើតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល តែគាត់នៅតែអាចបន្តជាមន្ត្រីជាប់កិច្ចសន្យានៃស្ថាប័ននេះបាន។

លោក ហង្ស ពុទ្ធា បានបញ្ជាក់មកកម្ពុជាថ្មីថា ការបន្តការងាររបស់លោក ទេព នីថា និងមន្ត្រីមួយចំនួនទៀតដែលដាក់ឱ្យចូលនិវត្តន៍គឺដោយផ្អែកលើតម្រូវការចាំបាច់របស់ស្ថាប័ន។
លោកថា៖ «បន្ទាប់ពីចូលនិវត្តន៍គឺអ្នកចូលនិវត្តន៍នោះនៅមានតួនាទីនៅឡើយក្នុងនាមជាមន្ត្រីជាប់កិច្ចសន្យានៅក្នុងពេលខ្លីឬវែងតាមការតម្រូវការចាំបាច់របស់ស្ថាប័ន។ អ៊ីចឹងនៅក្នុងព្រះរាជក្រឹត្យទោះបីដាក់ឱ្យចូលនិវត្តន៍ក៏ដោយ គឺគាត់ផុតទទួលទានប្រាក់បៀវត្សក្នុងនាមជាអ្នករាជការ គ.ជ.ប. ហើយអ្វីដែលឃើញគាត់បន្តការងារគឺក្នុងនាមមន្ត្រីជាប់កិច្ចសន្យាឬក៏ជាសមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»។
ក្រៅពីនេះលោក ហង្ស ពុទ្ធា បានបញ្ជាក់បន្ថែមថា មន្ត្រីគ.ជ.ប ដែលចូលនិវត្តន៍អាចក្លាយទៅជាទីប្រឹក្សា ឬជំនួយការរបស់គ.ជ.ប ដោយផ្អែកទៅលើតម្រូវការនៃការងារ។

គួរឱ្យដឹងផងដែរថា ប្រមុខរដ្ឋស្ដីទីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់បានសម្រេចដាក់អ្នករាជការ គ.ជ.ប ១០នាក់ ឱ្យចូលនិវត្តន៍ក្នុងឋានន្តរសក្ដិឧត្តមមន្ត្រី វរមន្ត្រី និងអនុមន្ត្រី នៃក្របខណ្ឌមន្ត្រីបោះឆ្នោតជាន់ខ្ពស់ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦តទៅ ដោយក្នុងនោះក៏មានអគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ផងដែរ។
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ទេព នីថា កើតនៅឆ្នាំ១៩៥៤ លោកបានកាន់តំណែងជាអគ្គលេខាធិការនៃស្ថាប័នបោះឆ្នោតជាតិនេះតាំងពីឆ្នាំ១៩៩៨មកដល់បច្ចុប្បន្ន៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សន្តិសុខសង្គម១៨ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


