Connect with us

សេដ្ឋកិច្ច

អ្នកជំនាញហិរញ្ញវត្ថុអះអាង និន្នាការតម្លៃមាសនឹងបន្តធ្លាក់ចុះ

បានផុស

នៅ

អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុបាន​អះអាងថា​ តម្លៃហាងឆេងមាស​មាននិន្នាការ​ធ្លាក់ចុះ​បន្ថែម​ទៀត ​ដោយ​សារភាព​មិន​ប្រាកដ​ប្រជា​នៃភូមិសាស្ត្រនយោបាយ ​និង​សង្គ្រាម​រវាង​អាមេរិក​ និង​អ៊ីរ៉ង់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គិត​ត្រឹមម៉ោង ៩ ​ព្រឹក ​ថ្ងៃទី ​០១ ​កក្កដា ​២០២៦ ​តម្លៃ​ហាងឆេងមាស​ក្នុង​ស្រុក​បន្ត​ទំនោរ​ធ្លាក់​ចុះ​នៅ​ ៤៨២ ដុល្លារ ​ក្នុង​មួយ​ជី។​

​លោក ឡុង សំណាង ​​នាយក​អភិវឌ្ឍ​អាជីវកម្ម​នៃ​ក្រុមហ៊ុន ​PP Link securities​ ប្រាប់កម្ពុជាថ្មី​នៅថ្ងៃទី ​០១ ​កក្កដា ​២០២៦ថា ​តម្លៃហាងឆេងមាស​មានទំនោរធ្លាក់ចុះ បន្ទាប់ពីបំបែកកំណត់ត្រាខ្ពស់​បំផុត​ជាង​ ៦ ​ពាន់ដុល្លារ ​ក្នុងមួយតម្លឹង។​

​លោក ឡុង សំណាង បញ្ជាក់ថា៖ «ទំនោរនៃការធ្លាក់ចុះនៅបន្ត សម្រាប់អ្នកចង់ទិញនៅ​តម្លៃ​បច្ចុប្បន្ន​ សូម​កុំទាន់​យក​លុយ​ ១០០% ​ទៅ​ទិញ ​សូម​ប្រើ​មួយកញ្ចប់តូចសិន​ ព្រោះ​ឱកាស​វានឹង​មាន​ច្រើន ហើយ​ឱកាស​ដែល​ល្អ​អាច​យើង​ទិញ​នៅតម្លៃទាប»។​

​អ្នកជំនាញរូបនេះ ​បន្ថែមថា ​មកដល់ពេលនេះ បញ្ហាវិវាទរវាងអាមេរិក និងអ៊ីរ៉ង់ មិនមានភាព​ច្បាស់​លាស់ ដូច្នេះ តម្លៃមាសនឹងដើរតាមទំនោរធ្លាក់ចុះ។​

​ម្យ៉ាងទៀត ​ប្រធានធានាគារកណ្ដាលថ្មីអាមេរិក ​លោក​ Kevin Warsh ​បានលើកឡើងពីការ​ដំឡើង​អត្រាការប្រាក់ ដែលធ្វើឱ្យលុយដុល្លារឡើងថ្លៃ ធ្វើឱ្យមាសធ្លាក់ចុះ។​

​បើតាមអ្នកជំនាញហិរញ្ញវត្ថុដដែលរូបនេះ ​គិតចាប់ពីពេលនេះ រហូតដល់ដំណាច់ឆ្នាំ ២០២៦ តម្លៃហាងឆេងមាស ​អាច​នឹង​ចុះទាបបំផុត​ត្រឹម ​៣៦០០ ​ដុល្លារ ​ក្នុង​មួយអោន ​ឬប្រមាណ ​៤៣៣៨ ដុល្លារ ​ក្នុង​មួយ​តម្លឹង​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម