សេដ្ឋកិច្ច
ចំណូលលក់សំបុត្រចូលទស្សនាអង្គរ បានជាង ១៨ លានដុល្លារ នៅក្នុងឆមាសទី១
កម្ពុជារកចំណូលបានជាង ១៨ លានដុល្លារ (១៨៤៧២៤៦៩) ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរនៅក្នុងរយៈពេល ៦ ខែ ២០២៦ ធ្លាក់ចុះជិត ៣០% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៥។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរចេញផ្សាយនៅថ្ងៃពុធទី ០១ កក្កដា ២០២៦។

របាយការណ៍របស់គ្រឹះស្ថានអង្គរបង្ហាញថា គិតចាប់ពីខែមករា ដល់ខែមិថុនា ២០២៦ ភ្ញៀវទេសចរអន្តរជាតិចំនួន ៣៨៧ ៧៧២ នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះ ៣១,៦៩%។
លោក ខៀវ ធី ប្រធានសមាគមមគ្គុទ្ទេសក៍អង្គរខេត្តសៀមរាប មានប្រសាសន៍ថា បញ្ហាសង្គ្រាមព្រំដែនកម្ពុជា-ថៃ និងការបារម្ភពីការឆបោកអនឡាញ ព្រមទាំងស្ថានភាពភូមិសាស្ត្រនយោបាយនៅលើពិភពលោក បានធ្វើឱ្យភ្ញៀវទេសចរចូលមកទស្សនាក្នុងខេត្តសៀមរាបធ្លាក់ចុះ។
យោងតាមគ្រឹះស្ថានអង្គរ នៅឆ្នាំ ២០២៥ កម្ពុជារកចំណូលបានជិត ៤៥ លានដុល្លារ ពីការលក់សបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះ ៦,៥១% ប្រៀបធៀបនឹងឆ្នាំ ២០២៤៕

អត្ថបទ៖ ឡេង ដេត
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


