ព័ត៌មានជាតិ
ចិនផ្តល់សៀវភៅ «កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ
ភ្នំពេញ ៖ រដ្ឋាភិបាលចិន តាមរយៈក្រសួងធនធានមនុស្ស និងសន្តិសុខសង្គមនៃប្រទេសចិន បានផ្តល់សៀវភៅ «កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ដើម្បីគាំទ្រដល់ការពង្រឹងស្តង់ដារជំនាញវិជ្ជាជីវៈ និងការអភិវឌ្ឍប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឱ្យកាន់តែមានគុណភាព និងស្របតាមតម្រូវការទីផ្សារការងារ។
ពិធីប្រគល់សៀវភៅនេះ បានប្រព្រឹត្តទៅកាលពីពេលថ្មីៗនេះ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដើម្បីបង្ហាញពីចំណងមិត្តភាពយ៉ាងស្អិតល្មួតរវាងកម្ពុជា-ចិន។
សៀវភៅនេះ បានកត់ត្រាយ៉ាងលម្អិតពីជំនាញ និងការវាយតម្លៃមុខរបរជាច្រើន ដោយត្រូវបានបែងចែកជាប្រភេទ និងកម្រិតជំនាញផ្សេងៗគ្នា ហើយវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការចូលរួមពង្រឹងស្តង់ដាជាតិសម្រាប់ទីផ្សារការងារនៅកម្ពុជា។ សៀវភៅនេះ ក៏ជាផែនទីថ្មីសម្រាប់ធ្វើកំណែទម្រង់ស៊ីជម្រៅក្នុងការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេសនៅកម្ពុជា។
ជំនាញទាំង ១៦មុខជំនាញរួមមាន ការងាររៀបឥដ្ឋ, ការកែច្នៃនិងដំឡើងដែកសរសៃសម្រាប់សំណង់, ការសាងសង់ផ្លូវថ្នល់, ការសាងសង់ស្ពាន និងផ្លូវទូនែល (ឬផ្លូវក្រោមដី), ការកែច្នៃគ្រឿងបន្លាស់ដោយម៉ាស៊ីនហ្វ្រែស, ការកែច្នៃគ្រឿងបន្លាស់ដោយម៉ាស៊ីនក្រឡឹង, ការដំឡើងប្រព័ន្ធអ៊ីនធឺណិត, ការដំឡើង និងថែទាំបណ្តាញខ្សែកាបទូរគមនាគមន៍, ការដំឡើងនិងថែទាំជណ្តើរយន្តប្រភេទបន្ទប់យោងនិងកាំជណ្តើរ, ការដំឡើង និងថែទាំប្រព័ន្ធទូរទឹកកក និងម៉ាស៊ីនត្រដាក់, ការថែទាំគ្រឿងនិងបរិក្ខារអេឡិចត្រូនិចក្នុងគេហដ្ឋាន, ការដំឡើងនិងថែទាំអគ្គិសនីនិងប្រព័ន្ធអេឡិចត្រូនិក, ការថែទាំនិងជួសជុលទោចក្រយានយន្ត(ម៉ូត), ការថែទាំរថយន្ត, ការដំឡើង និងថែទាំប្រព័ន្ធទាញយកថាមពលពន្លឺព្រះអាទិត្យ និងសេវាកម្មការងារក្នុងគេហដ្ឋាន(សេវាកម្មមេផ្ទះ)។
ការទទួលបានសៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» មិនត្រឹមតែជាការពង្រឹងស្តង់ដាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានសំខាន់ក្នុងការអភិវឌ្ឍកម្មវិធីសិក្សា និងការបណ្តុះបណ្តាលដែលស្របតាមតម្រូវការរបស់ឧស្សាហកម្មយានយន្តថាមពលថ្មី (NEV) ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍឧស្សាហកម្ម និងការប្រកួតប្រជែងក្នុងសម័យបច្ចេកវិទ្យាទំនើប។
ទន្ទឹមនឹងនេះ ស្របពេលទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជាកំពុងរីកចម្រើន ស្តង់ដាទាំងនេះនឹងជួយរៀបចំកម្លាំងពលកម្មឱ្យមានជំនាញគ្រប់គ្រាន់ គុណភាពខ្ពស់ និងមានសមត្ថភាពក្នុងការថែទាំ ជួសជុល និងបម្រើសេវាកម្មយានយន្តអគ្គិសនី ដើម្បីគាំទ្រដល់ការអភិវឌ្ឍទីផ្សាររថយន្ត EV នៅកម្ពុជា និងបង្កើនការប្រកួតប្រជែងរបស់វិស័យឧស្សាហកម្មក្នុងរយៈពេលវែងផងដែរ។
សម្រាប់សៀវភៅ«ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ត្រូវបានបោះពុម្ពផ្សាយដោយក្រសួងធនធានមនុស្ស និងសន្តិសុខសង្គមនៃប្រទេសចិន ដែលមានការចូលរួមចងក្រងពីអ្នកជំនាញខាងការងារនៅមកពីស្ថាប័នរដ្ឋចិនជាង ៥០ ដោយផ្ដោតសំខាន់យ៉ាងលម្អិតពីការរៀបចំមុខជំនាញ និងការវាយតម្លៃមុខរបរជាច្រើន ដោយត្រូវបានបែងចែកជាប្រភេទទៅតាមលំដាប់លំដោយ និងកម្រិតជំនាញផ្សេងៗគ្នាយ៉ាងច្បាស់លាស់៕
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


