កីឡា
លោក Honda ដាក់សំណើចង់ធ្វើគ្រូ ជប៉ុន ជំនួសលោក Moriyasu អមជាមួយលក្ខខណ្ឌដ៏ម៉ឺងម៉ាត់មួយ
អតីតអ្នកចាត់ការរបស់ក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជា លោក Keisuke Honda បានដាក់សំណើចង់ធ្វើជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិ ជប៉ុន ជំនួសគ្រូបច្ចុប្បន្នលោក Hajime Moriyasu បន្ទាប់ពីក្រុមរហស្សនាមដាវសាំម៉ូរៃធ្វើមិនបានល្អនៅព្រឹត្តិការណ៍ World Cup 2026។

លោក Moriyasu ត្រូវបានគេចាត់ទុកជាគ្រូបង្វឹកដ៏ឆ្នើមម្នាក់ ទោះបីជាលោកមិនអាចជួយឱ្យ ជប៉ុន ឆ្លងផុត ប្រេស៊ីល ឡើងទៅកាន់វគ្គ ១៦ ក្រុមនៃព្រឹត្តិការណ៍ World Cup 2026 ក៏ដោយ។ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជប៉ុន ពិតជាបង្ហាញទម្រង់លេងល្អខ្លាំង ក្រោមការដឹកនាំរបស់លោក។
នៅក្នុងការប្រកួតទល់នឹងក្រុមជើងឯក World Cup ៥ សម័យ ប្រេស៊ីល កន្លងទៅ គឺ ជប៉ុន បានបង្ហាញទម្រង់លេងល្អគួរឱ្យកត់សម្គាល់ ទោះបរាជ័យ ២-១ ក៏ដោយ។ គិតត្រឹមពេលនេះ កិច្ចសន្យារបស់លោកបានផុតសុពលភាពហើយ ប៉ុន្តែលោកមិនទាន់បានសម្រេចចិត្តអំពីការបន្តកិច្ចសន្យាថ្មីនៅឡើយទេ។

ស្របពេលលោក Moriyasu មិនទាន់សម្រេចចិត្តបន្តកុងត្រាថ្មី ស្រាប់តែអតីតខ្សែប្រយុទ្ធរបស់ក្រុម AC Milan លោក Honda បានប្រកាសចង់ធ្វើជាបេក្ខភាពមួយរូប ដើម្បីដឹកនាំក្រុម ជប៉ុន ជំនួសគ្រូបង្វឹកបច្ចុប្បន្ន។ លោក Honda បានបង្ហោះសារនៅបណ្តាញសង្គម X ដូច្នេះ ថា៖ «នេះប្រហែលជាជាមតិដែលអាចបង្កភាពចម្រូងចម្រាស់ ប៉ុន្តែខ្ញុំចង់និយាយថា ខ្ញុំបានឃើញព័ត៌មានថា មានការផ្តល់សំណើបន្តកិច្ចសន្យារបស់លោក Moriyasu មួយឆ្នាំទៀត»។
អតីតគ្រូបង្វឹក កម្ពុជា ដែលបច្ចុប្បន្នមានវ័យ ៤០ ឆ្នាំបានបន្ត ថា៖ «ប្រសិនបើសំណើនោះគ្រាន់តែជាដំណោះស្រាយបណ្តោះអាសន្នទេ ព្រោះមិនទាន់មានបេក្ខជនផ្សេងសម្រាប់តំណែងគ្រូបង្វឹក នោះសូមផ្តល់ឱកាសឲ្យ ខ្ញុំ សាកល្បងរយៈពេលមួយឆ្នាំ។ បើខ្ញុំបរាជ័យក្នុងពានរង្វាន់ Asian Cup អ្នកអាចបណ្តេញខ្ញុំចេញពីតំណែងភ្លាមៗ ដោយមិនចាំបាច់មានការពន្យល់អ្វីឡើយ។ ខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកការប្រកួតប្រជែងនេះ»។
លោក Honda បច្ចុប្បន្ន កំពុងតែទទួលតំណែងជាគ្រូបង្វឹកផង និងជាកីឡាករផងរបស់ក្រុម FC Jurong នៃប្រទេស សិង្ហបុរី។ ដោយឡែក កាលពីអតីតកាលវិញ លោកក៏ធ្លាប់មានបទពិសោធដឹកនាំក្រុមជម្រើសជាតិផងដែរ គឺបានដឹកនាំ កម្ពុជា ទាំងក្រុមធំ និងយុវជនអាយុក្រោម ២៣ ឆ្នាំពីឆ្នាំ ២០១៨ ដល់ ២០២៣៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


