កីឡា
គ្រូបង្វឹក២រូបដឹកនាំក្រុមជម្រើសជាតិកម្ពុជាបានច្រើនជាគេ
ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះកម្ពុជាមានការផ្លាស់ប្តូរគ្រូបង្វឹកជាច្រើន ប៉ុន្តែក្នុងនោះមានគ្រូបង្វឹក២រូបបានដឹកនាំក្រុមជម្រើសជាតិលើសពី៣០ប្រកួត ក្នុងប្រវត្តិសាស្រ្តបាល់ទាត់ជម្រើសជាតិកម្ពុជា។

១. លោក Lee Tae-hoon
លោក Lee Tae-hoon បច្ចុប្បន្នវ័យ៥២ឆ្នាំ ជនជាតិកូរ៉េខាងត្បូងគឺជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាដំបូងបង្អស់ដែលបានដឹកនាំរហូតដល់ចំនួន៤៥ប្រកួត។ លើកទី១ពីឆ្នាំ២០១០ដល់២០១២ លោកដឹកនាំក្រុមកម្ពុជាប្រកួតបាន១០លើក ក្នុងនោះឈ្នះ៣ ចាញ់២ និងស្មើ៥។ លើកទី២ពីឆ្នាំ២០១៣ ដល់២០១៧ លោកបានដឹកនាំបាន៣៥លើកក្នុងនោះ ឈ្នះ១៣ ចាញ់២០ និងស្មើ២។
សមិទ្ធផលល្អបំផុតរបស់លោក Lee Tae-hoon គឺជួយក្រុមកម្ពុជាឆ្លងផុតវគ្គជម្រុះជុំទី១ ជើងឯកពិភពលោកឆ្នាំ២០១៨ ក្រោយឈ្នះក្រុមម៉ាកាវ សរុបទាំងពីរជើងដោយលទ្ធផល៤-១។

២. លោក Keisuke Honda
លោក Keisuke Honda ជនជាតិជប៉ុន វ័យ៣៧ឆ្នាំ គឺជាបង្វឹកទី២ បន្ទាប់ពីលោក Lee Tae-hoon ដែលដឹកនាំក្រុមជម្រើសជាតិបានច្រើនជាងគេ។
កាលពីខែសីហា ឆ្នាំ២០១៨ កាលនៅជាកីឡាករ លោក Honda ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅរបស់កម្ពុជា។ ពេលនោះអ្នកដឹកនាំនៅលើទីលានផ្ទាល់គឺលោក Felix Dalmas។ ឆ្នាំ២០១៨ ដល់ ២០២៣ លោក Keisuke Honda បានដឹកនាំក្រុមកម្ពុជាបាន៣៤ប្រកួតក្នុងនោះ ឈ្នះ៨ ចាញ់២១ និងស្មើ៤។
លោក Honda បានសហការជាមួយលោក Felix Dalmas ជួយក្រុមកម្ពុជាឆ្លងផុតវគ្គជម្រុះជុំទី១ ជើងឯកពិភពលោក ឆ្នាំ២០២២ ក្រោយឈ្នះ ប៉ាគីស្ថាន ទាំងពីរជើង ៤-១។ លោកក៏រួមដៃគ្នាជាមួយលោក Felix ជួយក្រុម U23 កម្ពុជាបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកីឡាស៊ីហ្គេម ឆ្នាំ២០១៩ ដែលនេះជាលើកដំបូងរបស់កម្ពុជាបានឡើងវគ្គ៤ក្រុមចុងក្រោយ និងទទួលបានចំណាត់ថ្នាក់លេខ៤។
ការដឹកនាំចុងក្រោយបំផុតរបស់លោក Keisuke Honda នៅក្នុងព្រឹត្តិការណ៏ស៊ីហ្គេម ឆ្នាំ២០២៣ ដែលក្រុម U23 កម្ពុជាធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូល៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


