កីឡា
លោក Honda ជឿជាក់ថា កម្ពុជាអាចធ្វើបានថ្ងៃនេះ
អតីតគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Keisuke Honda ជឿជាក់លើក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាចធ្វើបានសម្រាប់ការប្រកួតជាមួយ ប៉ាគីស្ថាន ជើងទី២ វគ្គជម្រុះជុំ១ ជើងឯកពិភពលោកឆ្នាំ២០២៦ វេលាម៉ោង៤រសៀល ថ្ងៃទី១៧ ខែតុលានេះ។

បន្ទាប់ពីលទ្ធផលស្មើគ្នា ០-០ ក្នុងជើងទី១នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែតុលា កន្លងទៅ ក្រុមកម្ពុជាត្រូវធ្វើការកាន់តែធ្ងន់ថែមទៀតនៅពេលប្រកួតលើទឹកដីរបស់ប៉ាគីស្ថានក្នុងជើងទី២។ កាលពីជើងទី១ អ្នកគាំទ្រឃើញច្បាស់ហើយថា ប៉ាគីស្ថាន បានប្រើក្បាច់ការពារយ៉ាងល្អដោយមិនភ្លាត់ឲ្យកម្ពុជាបំប៉ោងសំណាញ់ទីរបស់ខ្លួនបានឡើយ។
ក្រៅពីការការពារបានល្អ ប៉ាគីស្ថាន ក៏ប្រើទម្រង់វាយបកដ៏គ្រោះថ្នាក់ផងដែរ ហើយការលេងក្នុងដីរបស់ខ្លួនរឹតតែធ្វើឲ្យក្រុមមួយនេះមានទំនុកចិត្តក្នុងការស្វែងរកជ័យជម្នះលើកម្ពុជា។ ក្នុងប្រវត្តិជួបគ្នា៤លើកគិតទាំងកាលពីថ្ងៃទី១២ ខែតុលា ប៉ាគីស្ថាន មិនធ្លាប់ឈ្នះកម្ពុជាឡើយ។

លោក Felix Dalmas គ្រូបង្វឹកជម្រើសជាតិកម្ពុជាបានលើកឡើងថា ប៉ាគីស្ថាន មានកីឡាករច្រើនមកពីតំបន់អឺរ៉ុប ដូច្នេះហើយបានជាធ្វើឲ្យក្រុមរបស់លោកជួបការលំបាក។ យ៉ាងណា លោកមានទំនុកចិត្តលើកីឡាករកម្ពុជាដែលអាចធ្វើបាន។
លោក Stephen Constantine គ្រូបង្វឹកជម្រើសជាតិប៉ាគីស្ថាន បាននិយាយថា ក្រុមរបស់លោកពិតជារីករាយដែលត្រូវលេងក្នុងផ្ទះរបស់ខ្លួនជាលើកដំបូង បន្ទាប់ពីខកខានអស់រយៈពេល៨ឆ្នាំ។ លោកបានប្តេជ្ញាបង្ហាញមុខមាត់ថ្មីដើម្បីកែប្រែប្រវត្តិសាស្ត្រដែលធ្លាប់មានជាមួយកម្ពុជា។

មុនការប្រកួតមកដល់ លោក Keisuke Honda បាននិយាយថា ៖«ជូនពរឲ្យក្រុមជម្រើសជាតិកម្ពុជាទទួលបានលទ្ធផលល្អ និងជឿជាក់ថា កម្ពុជាអាចធ្វើបាន»។
ការប្រកួតជើងទី២ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ធ្វើនៅកីឡដ្ឋាន Jinnah ក្នុងទីក្រុង អីស្លាម៉ាបាដ វេលាម៉ោង៤ រសៀល៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


