កីឡា
ខ្លាំងនៅតែខ្លាំង! ក្រុមបញ្ជាការដ្ឋានអង្គរក្សក្លាយជាជើងឯកតេជោលីគ រដូវកាលទី៣ និងជាក្រុមឈ្នះពាននេះ៣ឆ្នាំជាប់ៗគ្នា
ក្រុមខ្លាំងបញ្ជាការដ្ឋានអង្គរក្ស នៅតែបង្ហាញភាពខ្លាំងរបស់ខ្លួនដោយមិនមានក្រុមណាអាចបំបាក់បានឡើយនៅវគ្គផ្ដាច់ព្រ័ត្រតេជោលីគ ស្របពេលម្សិលមិញនេះទើបយកឈ្នះងាយៗលើសមាគមបាល់ទះវិសាខាដោយលទ្ធផល ៣-០ ឈ្នះជើងឯកនៅរដូវកាលទី៣ ឆ្នាំ២០២៦។

ក្រុមជើងឯក
ការឈ្នះជើងឯករដូវកាលទី៣ ឆ្នាំ២០២៦ នេះបានធ្វើឲ្យក្រុមបញ្ជាការដ្ឋានអង្គរក្សក្លាយជាក្រុមខ្លាំងបំផុតដោយឈ្នះពានតេជោលីគបាន ៣រដូវកាលជាប់ៗគ្នាតាំងពីឆ្នាំ២០២៤ ២០២៥ និង២០២៦ ដែលទើបបិទបញ្ចប់កាលពីយប់ថ្ងៃទី៣ ខែកក្ដដា ឆ្នាំ២០២៦ ម្សិលមិញនេះ។
ក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្សអាចយកពានតេជោលីគនេះដាក់ចូលក្លឹបដាច់បានហើយបន្ទាប់ពីឈ្នះជាប់ៗគ្នារយៈពេល ៣ឆ្នាំ។ សហព័ន្ធនឹងធ្វើពានតេជោលីគថ្មីមួយទៀតសម្រាប់ការប្រកួតប្រជែងនៅរដូវកាលទី៤ ឆ្នាំ២០២៧ នាពេលខាងមុខ។

ក្រុមជើងឯក
ចំណាត់ថ្នាក់ប្រចាំតេជោលីគ រដូវកាលទី៣ ឆ្នាំ២០២៦ មានដូចខាងក្រោម៖
ចំណាត់ថ្នាក់លេខ១ បានលើក្រុមបញ្ជាការដ្ឋានអង្គរក្ស ទទួលប្រាក់រង្វាន់ ៦០លានរៀល
ចំណាត់ថ្នាក់លេខ២ បានលើសមាគមបាល់ទះវិសាខា ទទួលប្រាក់រង្វាន់ ២០លានរៀល
ចំណាត់ថ្នាក់លេខ៣ បានលើក្រុមស្នងការខេត្តស្វាយរៀង ទទួលប្រាក់រង្វាន់ ១២លានរៀល
ចំណាត់ថ្នាក់លេខ៤ បានលើក្រុមស្នងការរាជធានីភ្នំពេញ ទទួលប្រាក់រង្វាន់ ១០លានរៀល
ការប្រកួតពានរង្វាន់តេជោលីគ រដូវកាលទី៣ បានបិទបញ្ចាប់ជាផ្លូវការហើយនៅយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីបានរៀបចំឡើងតាំងពីថ្ងៃទី១៦ ខែឧសភា មកម្ល៉េះ។ ក្រុមជើងឯករដូវកាលទី៣ បន្តបានលើបញ្ជាការដ្ឋានអង្គរក្ស៕



ក្រុមស្នងការរាជធានីភ្នំពេញ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


