Connect with us

ព័ត៌មានអន្ដរជាតិ

Scam ពេញស្រុក! នៅថៃ បោកសូម្បីជនមូស្លីម ដែលទិញកញ្ចប់ធ្វើដំណើរ ទៅចូលរួមធម្មយាត្រា ក្នុងទីក្រុង មេកា

បានផុស

នៅ

ករណី Scam នៅថៃ ពេលនេះ រីកកាន់តែធំ ដល់ថ្នាក់បោកសូម្បីជនមូស្លីម ដោយអ្នកកាន់សាសនាឥស្លាមជាង ១០០នាក់ ត្រូវក្រុមហ៊ុនទេសចរណ៍ធ្វើស៊ី បណ្តាលឲ្យជាប់គាំងនៅព្រលានយន្តហោះ។ 

(រូប៖ Bangkok Post)

តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦, ជនមូស្លីម ចំនួន ១៤៨នាក់ បានទិញកញ្ចប់ធ្វើដំណើររបស់ក្រុមហ៊ុន Dee Al Armin ដើម្បីទៅប្រទេសអារ៉ាប៊ីសាអូឌីត ចូលរួមធម្មយាត្រា Umrah ប៉ុន្តែបែរជាចាញ់បោកគេទៅវិញ។

តាមសេចក្តីរាយការណ៍ ជនរងគ្រោះទាំងអស់ បានបង់ប្រាក់ ប្រហែល ៧០០ ដុល្លារ ឲ្យទៅក្រុមហ៊ុន តាំងពីឆ្នាំមុនមកម្ល៉េះ ដើម្បីទៅទីក្រុង មេកា ទាំងដែលតម្លៃពិត គឺខ្ពស់ជាងនេះ ទ្វេដងឯណោះ។

ការធ្វើដំណើរត្រូវបានពន្យារពេល មួយលើកជាពីរលើក ដោយក្រុមហ៊ុនយកលេសបញ្ហាទិដ្ឋាការ។ លុះដល់ថ្ងៃកំណត់ធ្វើដំណើរ ពួកគេក៏ទៅអាកាសយានដ្ឋានសុវណ្ណភូមិ ប៉ុន្តែបែរជាត្រូវគេទុកចោល ហើយទើបដឹងខ្លួនថា ពួកគេត្រូវបានបោកប្រាស់ ហើយក្រុមហ៊ុននោះ ក៏ត្រូវគេរកឃើញថា ជាភ្នាក់ងារទេសចរណ៍ខុសច្បាប់ មិនបានចុះបញ្ជីជាមួយនាយកដ្ឋានទេសចរណ៍ទេ។

លែងលាក់បាំងជិត តទៅទៀតហើយ! ករណីជាបន្តបន្ទាប់នេះ បង្ហាញទៅពិភពលោកកាន់តែច្បាស់ថា ថៃពិតជាប្រទេសពោរពេញទៅដោយ Scam និងជាជម្រក របស់មេក្លោងគ្រឿងញៀន ព្រមទាំងបណ្តាញជួញដូរមនុស្ស និងឧក្រិដ្ឋជនទៀតផង។ 

បញ្ហានេះ គឺជា «ជំងឺមហារីកសង្គម» ដែលថៃ គួរដោះស្រាយខ្លួនឯងឲ្យបានល្អទៅ ហើយឈប់លាបពណ៌ និងទម្លាក់កំហុស លើប្រទេសដទៃ៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម