ព័ត៌មានអន្ដរជាតិ
លោក ត្រាំ បោះពាក្យថា៖ ណេតាន់យ៉ាហ៊ូ ដឹងច្បាស់ណាស់ថា នរណាជាមេ!
ស្របពេលមានការនិយាយតៗគ្នាថា ទំនាក់ទំនងអាមេរិក-អ៊ីស្រាអែល កំពុងប្រេះឆានោះ ស្រាប់តែប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា គាត់និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល អត់មានបញ្ហាអ្វីជាមួយគ្នាឡើយ ព្រោះ លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ដឹងច្បាស់ថា នរណាជាមេ។

ក្នុងបទសម្ភាសជាមួយ Axios កាលពីថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦ លោក ត្រាំ បាននិយាយសំដៅទៅមេដឹកនាំអ៊ីស្រាអែល ថា អ្នកទាំងពីរ ចុះសម្រុងនឹងគ្នាណាស់។ លោក ណេតានីយ៉ាហ៊ូ ដឹងច្បាស់ថា នរណាជាមេ ហើយថែមទាំងស្នើសុំ ជួបខ្លួន នៅឯសេតវិមាន នាពេលខាងមុខទៀតផង។
តាមសេចក្តីរាយការណ៍ លោក ណេតាន់យ៉ាហ៊ូ បានទូរស័ព្ទទៅលោក ត្រាំ កាលពីថ្ងៃសុក្រ ដើម្បីអបអរសាទរ ខួបឯករាជ្យលើកទី២៥០ របស់សហរដ្ឋអាមេរិក ដែលក្នុងកំឡុងពេលនោះ មេដឹកនាំទាំងពីរ បានព្រមព្រៀង នឹងជួបពិភាក្សាគ្នានៅពេលដ៏ខ្លីខាងមុខ។
លោក ត្រាំ កត់សម្គាល់ថា ទស្សនកិច្ច អាចនឹងកើតឡើងយ៉ាងឆាប់បំផុត នៅសប្តាហ៍ក្រោយ ខណៈមានប្រភពខ្លះទម្លាយថា ជំនួបអាចកើតឡើង បន្ទាប់ពីលោក ត្រាំ ត្រូវធ្វើដំណើរទៅកាន់ប្រទេសតួកគី ដើម្បីចូលរួមសន្និសីទកំពូល អង្គការណាតូ នៅថ្ងៃទី៧-៨ ខែកក្កដា។

ទោះលោកត្រាំ អះអាងពីភាពត្រូវរ៉ូវគ្នា ប៉ុន្តែបទសម្ភាសនេះ កើតឡើង ចំពេលមានភាពរកាំរកូសគួរឲ្យកត់សម្គាល់ រវាងទីក្រុងវ៉ាស៊ីនតោន និងហ្សេរុយសាឡឹម។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ លោក ត្រាំ បានអនុម័តលើ MoU ដើម្បីបន្តបទឈប់បាញ់ជាមួយអ៊ីរ៉ង់ និងស្តារ កិច្ចចរចានុយក្លេអ៊ែរឡើងវិញ ដែលជាវិធានការមួយ ដើរបញ្ច្រាស់ពីការជំទាស់របស់លោក ណេតាន់យ៉ាហ៊ូ។
មិនត្រឹមប៉ុណ្ណឹង លោក ត្រាំ បានរិះគន់ជាសាធារណៈ ចំពោះវិធីសាស្ត្រយោធារបស់លោក ណេតាន់យ៉ាហ៊ូ លើក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់ ដោយប្រមុខសេតវិមាន បានសម្តែងការខកចិត្តថា ជម្លោះដែលកំពុងបន្តនៅលីបង់ បានគំរាមកំហែងខ្លាំងឡើងៗ ដល់កិច្ចពិភាក្សាសន្តិភាពក្នុងតំបន់៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


