ព័ត៌មានជាតិ
កម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ

ភ្នំពេញ ៖ មន្ត្រី១០រូបរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានចាកចេញពីកម្ពុជាហើយនៅល្ងាចថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះដើម្បីទៅចូលរួមកិច្ចប្រជុំលើកទី៣នៃក្រុមការងារត្រួតពិនិត្យសារធាតុគីមីផ្សំ ក្រុមការងារអប់រំបង្ការ និងក្រុមការងារកោសល្យវិច័យគ្រឿងញៀន នៃយន្តការប្រទេសហត្ថលេខីអនុស្សរណៈយោគយល់គ្នានៃប្រទេសមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧-១១ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងណាននីង ប្រទេសចិន។

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានប្រតិភូកម្ពុជា បានជម្រាបជូនឱ្យដឹងមុនចាកចេញពីកម្ពុជា ថា កិច្ចប្រជុំ នេះរៀបចំឡើងដោយអង្គការទទួលបន្ទកគ្រឿងញៀននិងឧក្រិដ្ឋកម្ម UNODCដែលមានសមាសភាពចូលរួមជាមន្រ្តីមកពីបណ្តាប្រទេសហត្ថលេខីMoU ឆ្នាំ១៩៩៣ ទាំង៦ គឺ កម្ពុជា ចិន ថៃ វៀតណាម ឡាវ មីយ៉ាន់ម៉ា និងអង្គការ UNODCសរុបចំនួន ៦០នាក់ ។ កិច្ចប្រជុំនេះដែរ គឺជាកិច្ចប្រជុំលើកទី៣ដើម្បីធ្វើបច្ចុប្បន្នភាពលើការអនុវត្តនូវគម្រោងស្តីពីការរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ។

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានជម្រាបឱ្យដឹងផងដែរ ក្រោយអនុវត្តបានរយៈកាលបីឆ្នាំរួចមក អង្គការ UNODC បានស្នើដល់ប្រទេសទាំងអស់ឱ្យធ្វើបច្ចុប្បន្នភាពការងារតាមវិស័យនៃក្រុមការងារនីមួយៗ ចែករម្លែកបទពិសោធន៍ល្អៗ និងយន្តការឆ្លើយតបក្នុងការអនុវត្តការងារដោយផ្អែកលើផែនការសកម្មភាព គោលនយោបាយ លិខិតបទដ្ឋានគតិយុត្តនានាដែលបម្រើដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមបណ្ដាប្រទេសនីមួយៗ៕




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


