សេចក្ដីជូនដំណឹង
ក្រៅពីសំបកកង់ឡានទេសចរណ៍ Sailun កំពុងទទួលបានការគាំទ្រខ្លាំងលើសំបកកង់ឡានដឹកទំនិញធុនធ្ងន់
សម្រាប់ពេលបច្ចុប្បន្ន សំបកកង់ឡានប្រភេទទេសចរណ៍របស់សៃលុនឃើញថាលក់ដាច់ខ្លាំងជាងគេចាប់តាំងពីឆ្នាំ ២០២៤ រហូតមកដល់ឆ្នាំ ២០២៦នេះ។ ដោយឡែក ប៉ុន្មានខែចុងក្រោយនេះ គេសង្កេតឃើញថាចរន្តនៃការគាំទ្រផលិតផលក្នុងស្រុកទៅលើវិស័យឡានដឹកទំនិញ វិស័យការដ្ឋានក្រុមហ៊ុនធ្វើផ្លូវ រោងចក្រសហគ្រាស និងក្រុមហ៊ុនវាយថ្មធំៗនៅកម្ពុជា ហាក់បីដូចជាងាកមកគាំទ្រសំបកកង់ឡានធំ ឬគេហៅថា សំបកកង់ឡានដឹកទំនិញយ៉ាងគួរឱ្យកត់សម្គាល់។

លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិក្រុមហ៊ុន PICG (សៃលុន) បានប្រាប់ឱ្យដឹងថា ដោយសារកត្តាជាតិនិយម និងការគាំទ្រផលិតផលដែលផលិតក្នុងស្រុក រួមជាមួយសំបកកង់ឡានធំដែលមានវត្តមាន និងមានសិទ្ធិចែកចាយមុនគេនៅកម្ពុជា ទើបធ្វើឱ្យរាល់ផលិតផលទាំងអស់របស់ សៃលុន ទទួលបានការគាំទ្រខ្លាំងជាងគេ ប្រសិនបើធៀបនឹងសំបកកង់ដែលផលិតក្នុងស្រុកនាពេលបច្ចុប្បន្ន។

លោក គឹន ឧត្តមមុនីស៊ីណាត បានបញ្ជាក់ទៀតថា គិតមកទល់ពេលនេះ សៃលុន មានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាចូលឆ្នាំទី៣ហើយ។កន្លងមកសម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅបានស្គាល់ និងបានដឹងថា សៃលុន មានតែសំបកកង់ឡានតូច ឬប្រភេទទេសចរណ៍ តែប៉ុណ្ណោះ។
តួយ៉ាង រយៈពេលប៉ុន្មានខែចុងក្រោយនេះ ប្រជាពលរដ្ឋខ្មែរបានស្គាល់ និងគាំទ្រផលិតផលសំបកកង់ឡានធំរបស់សៃលុនយ៉ាងច្រើនកុះករផងដែរ។




នាយកប្រតិបត្តិរូបនេះ បានឱ្យដឹងទៀតថា ដោយសារកម្លាំងស្នូលរបស់ប្រជាពលរដ្ឋខ្មែរ ក្រុមហ៊ុន PICG ដែលជាក្រុមហ៊ុនទទួលសិទ្ធិចែកចាយផ្ដាច់មុខសំបកកង់ឡានម៉ាក «សៃលុន» ដែលមានសមត្ថភាពផលិតសំបកកង់ឡានតូច ធំ សំបកកង់ឡានកសិកម្ម និងគ្រឿងចក្រធុនធ្ងន់ ក៏សូមអំពាវនាដល់ប្រជាពលរដ្ឋខ្មែរទាំងអស់បន្តការជួយគាំទ្រផលិតផលក្នុងស្រុកឱ្យបានកាន់តែច្រើនឡើងៗ។
តាមរយៈការជួយគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរ ក្រុមហ៊ុននឹងកាន់តែបានស្រូបទាញទិន្នផលកៅស៊ូរបស់កសិករខ្មែរទូទាំងប្រទេស និងក៏បានជួយបង្កើនកម្លាំងពលកម្មដោយផ្ដល់ការងារដល់កម្មករ កម្មការិនី កាន់តែច្រើនដូចគ្នាផងដែរ។កសិផលជាតិ ផលិតផលជាតិ ជួយគាំទ្រសេដ្ឋកិច្ចជាតិ៕


អត្ថបទពាណិជ្ជកម្ម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


