ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី គន់ គីម កោតសរសើរស្មារតីក្ដីសង្ឃឹមរបស់អ្នកភូមិរង់ចាំ
អនុប្រធានទី១ គណៈកម្មការធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ទេសរដ្ឋមន្ត្រី គន់ គឹម បានបង្ហាញការកោតសរសើរចំពោះគំរូនៃការតស៊ូនិងច្នៃប្រឌិតរបស់ប្រជាពលរដ្ឋភៀសសឹករស់នៅភូមិរង់ចាំ បន្ទាប់ពីបានឃើញការរៀបចំគេហដ្ឋាន បង្កើតមុខរបរ ចិញ្ចឹមសត្វ និងដាំដុះនៅតាមផ្ទះដែលបានធ្វើចែកជូនពលរដ្ឋនោះ។

លើកឡើងក្នុងពេលដែលចុះពិនិត្យស្ថានភាពរបស់ពលរដ្ឋដែលរស់នៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ ទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងថា សកម្មភាពរបស់ពលរដ្ឋទាំងនេះមិនត្រឹមតែជាការដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែវាជាសក្ខីភាពបញ្ជាក់ពីភាពរឹងមាំនៃស្មារតីរបស់ប្រជាពលរដ្ឋដែលមិនរង់ចាំតែជំនួយ ប៉ុន្ដែចេះបង្កើតឱកាសដោយខ្លួនឯង។
លោកថា៖ «ខ្ញុំពិតជាមានមោទកភាពយ៉ាងខ្លាំង ដែលបានឃើញបងប្អូនប្រជាពលរដ្ឋរបស់យើងមិនបោះបង់ចោលក្តីសង្ឃឹម។ បងប្អូនបានរៀបចំលំនៅឋានប្រកបដោយសោភ័ណភាព បង្កើតមុខរបរលក់ដូរតាមខ្នងផ្ទះ ព្រមទាំងខិតខំដាំដុះដំណាំ និងចិញ្ចឹមសត្វ ដើម្បីបង្កើនជីវភាពគ្រួសារ»។
លោកក៏បានចុះពិនិត្យដំណើរការសាងសង់ផ្ទះបណ្ដោះអាសន្នបន្ថែម ដើម្បីធានាដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិរួមមានបណ្ដាញផ្លូវថ្នល់ ទឹកស្អាត មណ្ឌលសុខភាព សាលារៀន និងផ្សារបណ្ដោះអាសន្នផងដែរ។

របាយការណ៍ក្រសួងមហាផ្ទៃគិតត្រឹមព្រឹកថ្ងៃទី១១ ខែកក្កដានេះ មានពលរដ្ឋភៀសសឹកចំនួន ២០ ៨៤៩នាក់ ក្នុងនោះស្រ្តី ១០ ៦២៥នាក់ និងកុមារ ៦ ០៦៦នាក់នៅពុំទាន់អាចវិលត្រលប់ទៅលំនៅឋានវិញនៅឡើយទេ បន្ទាប់ពីភូមិករ និងផ្ទះសំបែងត្រូវបានយោធាថៃចូលកាន់កាប់ និងបំផ្លិចបំផ្លាញខុសច្បាប់ ក្រោយបទឈប់បាញ់ចូលជាធរមាន៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


