ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិហក់ឡើងខ្ពស់ ដោយជម្លោះអាមេរិក-អ៊ីរ៉ង់កាន់តែតានតឹង
តម្លៃប្រេងអន្តរជាតិបានបន្តហក់ឡើងខ្ពស់សម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទនេះ ខណៈភាពតានតឹងនៃជម្លោះសហរដ្ឋអាមេរិក-អ៊ីរ៉ង់កើនឡើងជាថ្មី ហើយគំរាមកំហែងដល់ការដឹកជញ្ជូនប្រេងនៅច្រកសមុទ្រហ័រមូហ្ស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅ ម៉ាក Brent បានហក់ឡើង ៣,១៨ ដុល្លារ ឬ ៤,១៨% ដល់ ៧៩,១៩ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ១០ ព្រឹកនៅទីក្រុងហុងកុង ខណៈតម្លៃប្រេងអាមេរិក WTI បានកើនឡើង ៣,០៦ ដុល្លារ ឬ ៤,២៩% ដល់ ៧៤,៤៧ ដុល្លារ/បារ៉ែល។
តម្លៃប្រេង Brent បានកើនឡើង ៥,៥៍៍% និង WTI ជាង ៤% កាលពីសប្ដាហ៍មុន។
នៅចុងសប្ដាហ៍កន្លងទៅ ភាពតានតឹងមជ្ឈិមបូព៌ាបានកើនកាន់តែខ្លាំង បន្ទាប់ពីអ៊ីរ៉ង់ពង្រីកការវាយប្រហារទៅលើប្រទេសកាតា និងអារ៉ាប់រួម ខណៈអាមេរិកក៏បានបើកការវាយប្រហារបន្ថែមលើអ៊ីរ៉ង់ផងដែរ។ ការវាយប្រហារ និងការឆ្លើយតបជាបន្តបន្ទាប់នេះ បានបង្កការព្រួយបារម្ភអំពីសុវត្ថិភាពនៃការដឹកជញ្ជូនប្រេងឆ្លងកាត់ច្រកសមុទ្រហ័រមូហ្ស ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់របស់ពិភពលោក។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា ច្រកសមុទ្រហ័រមូហ្សនៅតែបើកសម្រាប់នាវាពាណិជ្ជកម្ម។ ទោះជាយ៉ាងណា អ៊ីរ៉ង់បានប្រកាសថា ខ្លួនបានបិទច្រកសមុទ្រនេះ បន្ទាប់ពីនាវាមួយគ្រឿងធ្វើដំណើរតាមផ្លូវដែលអ៊ីរ៉ង់មិនអនុញ្ញាត ហើយត្រូវរងការវាយប្រហារ។ ទិន្នន័យតាមដាននាវាបង្ហាញថា មាននាវាតែ ៦ គ្រឿងប៉ុណ្ណោះបានឆ្លងកាត់ច្រកសមុទ្រនេះកាលពីថ្ងៃអាទិត្យ ដែលជាចំនួនទាបបំផុតក្នុងរយៈពេល ៥ សប្ដាហ៍។
អ្នកវិភាគបានលើកឡើងថា ភាពតានតឹងចុងក្រោយធ្វើឱ្យការស្វែងរកដំណោះស្រាយធ្លាក់ចូលទៅក្នុងភាពមិនប្រាកដប្រជា ខណៈទីផ្សារប្រេងនៅតែតាមដានយ៉ាងជិតស្និទ្ធនូវការវិវត្តនៃជម្លោះ និងហានិភ័យដែលអាចប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងពិភពលោក៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


